ហេតុអ្វី​បាន​​ជា​​អ្នក​ដែល​មាន​​ឈាម​​អូ ​(O) ​ពិសេស​​ជាង​​អ្នក​ដែល​មាន​ក្រុម​​ឈាម​​ផ្សេង?​

ឈាម​ប្រភេទ O ​គឺ​ជា​​ឈាម​ដើម​​ដំបូង​​គេ​បង្អស់​​នៃ​បុព្វ​បុរស​​របស់​​យើង​ ​ជា​អម្បូរ​​មនុស្ស​​ដែល​​មាន​​ភាព​​បិន​​ប្រសប់​ ​និង​ឆ្លាត​វៃ។ ​អ្នក​ដែល​​មាន​ឈា​ម​​ប្រភេទ​នេះ​​មាន​តួនាទី​​យ៉ាង​សំខាន់​​សម្រាប់​ជួយ​​នៅ​ក្នុង​​សង្គម​ ​រហូត​មក​ដល់​​សព្វ​ថ្ងៃនេះ។ ​ការ​​ដឹកនាំ​,​ ភាពសកម្ម,​ កម្លាំង ​និង​​សមត្ថភាព​ ​គឺ​ស្ថិត​​នៅ​ក្នុង​​ចំ​ណោម​​គុណ​ភាព​​ល្អ​បំផុត​​សម្រាប់​​មនុស្ស​​ដែល​​មាន​​ឈាម​​ប្រភេទ​នេះ​  ​ពួក​គេ​អាច​​មាន​អនុភាព​​និង​​ផលិត​ភាព។ ​ទោះជា​យ៉ាង​ណា​​ក៏​ដោយ​ ​នៅ​ពេល​​ដែល​ពួក​គេ​ស្ថិត​​នៅ​ក្រោម​​ស្ថាន​ភាព​​តាន​តឹង​​ពួក​​គេ​​អាច​​ក្លាយ​​ទៅ​ជា​​មនុស្ស​​ដែល​​មាន​​ចិត្ត​ឆាប់​ខឹង​ ​មាន​អារម្មណ៍​​ឆេវឆាវ​ និង​ខ្វះ​​ការ​ពិចារណា។​របប​អាហារ​​មិន​គ្រប់​គ្រាន់​, កង្វះ​​លំហាត់​ប្រាណ,​ ​ទម្លាប់​​មិន​ល្អ​ឬ​កម្រិត​ភាព​តាន​តឹង​​មាន​​ការ​កើន​ឡើង​ ងាយ​នឹង​​ធ្វើ​ឲ្យ​​ការ​រំលាយ​អាហារ​​មិន​បាន​​ល្អ​ រួម​បញ្ចូល​​ទាំង​ភាព​​រឹង​ទទឹង​, ​សកម្មភាព​​តិច​នៃ​ក្រពេញ​​ទី​រ៉ូ​អ៊ីត​ ​និង​​ជំងឺ​ធាត់។
ហ្សែន​​ក៏​អាច​​ជា​កេរិ៍​​ដំ​ណែល​មួយ​​ដែល​ប្រែ​ក្លាយ​ជា​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​រឹងមាំ​, ​មាន​អាយុ​វែង​ ​និង​​ដើម្បី​ធ្វើ​ឲ្យ​​មាន​​គំនិត​សុទិដ្ឋិនិយម​ផងដែរ។​

តើអ្វី​ដែល​ធ្វើ​ឲ្យ​​​អ្នក​ក្លាយ​​​ជា​មនុស្ស​​​ពិសេស​​លើសគេ?
ដោយ​សារ​តែ​​ប្រភេទ​ឈាម​របស់​​ពួកគេ​ ​អាច​ជួយ​សង្រ្គោះ​​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​​ដូចជា​ ​ជំងឺ​ដំបៅ​ ​និង​​ ​ការ​ខូច​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត…។​ ​សមាជិក​​នៃ​ក្រុម​ឈាម​​ប្រភេទ O​ ជា​ធម្មតា​​មាន​កម្រិត​ទាប​​នៃ​អរម៉ូន​​ទីរ៉ូអ៊ីត​ ​និង​ជាតិ​អ៊ីយ៉ូត​​គ្រប់​គ្រាន់​ ​ជាធាតុ​គីមី​​មួយ​ដែល​​មាន​គោល​បំណង​​តែ​មួយ​​គត់​​គឺ​ដើម្បី​គ្រប់​គ្រង​​អរម៉ូន​​ទីរ៉ូអ៊ីត​នោះ។ ​នេះ​​បណ្ដាល​​មក​ពី​​ផល​ប៉ះ​ពាល់​​ជាច្រើន​​ដូចជា​ ​ការធាត់​​ចាល់​​ជាតិ​ទឹក​ ​និង​​ភាព​អស់​ក​ម្លាំង។​
ពួក​គេ​មាន​​កម្រិត​​​ខ្ពស់​​នៃ​អាស៊ីត​​ក្រពះ​ជាង​​ប្រភេទ​ក្រុម​ឈាម​​ដ៏ទៃ​ទៀត​​ជាញឹក​ញាប់​​ពួកគេ​តែង​តែ​​ជួប​បញ្ហា​​ក្នុង​ការ​​រលាក​ក្រពះ​​និង​​ដំបៅ​ក្រពះ។​ ​នៅ​ក្នុង​​ប្រទេស​ជប៉ុន​ ក្រុម​​ឈាម​​ប្រភេទ​​នេះ​ ​ត្រូវ​បាន​​គេ​ភ្ជាប់​​ជាមួយ​​នឹង​ប្រភេទ​​នៃ​បុគ្គលិក​​លក្ខណៈ​​របស់​មនុស្ស។​ ​អ្នក​នឹង​​ត្រូវ​បាន​គេ​​សួរ​ពី​​ប្រភេទ​ឈាម​​នៅ​ពេល​​សម្ភាស​​ការងារ​ ​មនុស្ស​​ដែល​មាន​​ឈាម​ប្រភេទ​ O ​គឺ​ច្រើន​តែ​​ជា​មនុស្ស​​ដែល​មាន​​ការ​ទទួល​ខុស​​ត្រូវ​ខ្ពស់​, ការ​ប្ដេជ្ញា​​ចិត្ត​, ​ការ​រៀប​ចំ,​ ​យក​ចិត្ត​​ទុកដាក់​,មាន​​មនសិកា​ ​និ​ង​​ការ​អនុវត្ត​​ជាក់ស្ដែង។​
ភាព​តាន​តឹង​​អាច​បណ្ដាល​​មក​ពីកំហឹង​ ​និង​ការ​ផ្ចង់​​អារម្មណ៍​ខ្លាំង​​ហួស​​ហេតុ​ពេក។​ អ្នក​ដែល​​មាន​ឈាម​​ប្រភេទ​នេះ​ងាយ​​នឹង​បញ្ចេញ​​នូវ​ឥរិយាបថ​​បំផ្លិច​បំផ្លាញ​​នៅ​ពេល​​ដែល​​ពួក​គេ​​មាន​ការ​​ធុញ​​ទ្រាន់​​ខ្លាំង​ពេក,​​ពួក​គេ​ងាយ​​ឆាប់​បាក់​​ទឹក​ចិត្ត​ ​ឬឆាប់​​មាន​ការ​​ធុញ​​ទ្រាន់។​ នេះ​រួម​ប​ញ្ចូល​​ការ​​លេង​​ល្បែង,​ ​ការ​ស្វែង​រក​នូវ​​សេចក្ដី​​រំភើប,​ ​ការ​​ទទួល​​ហានិ​ភ័យ​ ​និង​​ការ​​លើក​​ទឹក​​ចិត្ត។​ ​ជៀស​វាង​​ការ​ទទួល​ទាន​​ជាតិ​កាហ្វេអ៊ីន​ ​និង​ជាតិ​​អាល់​កុល។​ កាហ្វេអ៊ីន​​អាច​បង្ក​​គ្រោះ​ថ្នាក់​​យ៉ាង​ខ្លាំង​​ដោយ​សារ​​តែ​ការ​​បង្កើន​​នូវ​កម្រិត​​ថ្នាំ​Adrenaline ​និង ​Noradrenaline​ ​ដែល​​មាន​មាន​​កម្រិត​ខ្ពស់​​រួច​ទៅ​​ហើយ​ ​នៅ​ក្នុង​​មនុស្ស​​ដែល​​មាន​​ឈាម​ប្រភេទ​​នេះ។​
ការ​ធ្វើ​លំហាត់​ប្រាណ​​ពិត​ជា​មាន​សារ​​សំខាន់​​ណាស់​ ​ព្រោះ​វា​មាន​ភាព​ល្អ​ប្រសើរ​​ក្នុង​ការ​​សម្រាក​នៅ​​លើ​រាង​កាយ​​ទាំង​មូល។​ ​ប្រភេទ​​ឈាម​ O​គឺ​ជា​​តម្រូវ​ការ​​ចាំ​បាច់​​ដើម្បី​ធ្វើ​ឲ្យ​​រាង​កាយ​​មាន​​សកម្មភាព​​និង​មាន​​ស្ថិរភាព​​នៃ​អារម្មណ៍។​ ​ការ​ធ្វើ​លំហាត់​ប្រាណ​​ទៀង​ទាត់​ ​គឺ​ត្រូវ​​ទាម​ទារ​​ឲ្យ​បាន​​៣ ​ទៅ ៤ ​ដង​ក្នុង​​មួយ​សប្ដាហ៍។​
ចំពោះ​លទ្ធផល​​ដ៏ល្អ​បំផុត​ ​សម្រាប់​ការ​​ធ្វើ​លំហាត់​ប្រាណ​​ត្រូវ​ធ្វើ​ចាប់​​ពី​ ៣០ ​ទៅ ​៤០​នាទី​ ​យ៉ាង​​ហោច​ណាស់​​ឲ្យបាន​៤ ​ដង​ក្នុង​​មួយ​សប្ដាហ៍។​
ជា​ចុង​ក្រោយ​​សម្រាប់​អ្នក​​ដែល​មាន​​ឈាម​ប្រភេទ​ O ​ត្រូវ​តែ​​កំណត់​ផែន​​ការ​ឲ្យ​​ច្បាល់​​លាស់​ ​ដើម្បី​ជៀស​វាង​​ការ​មាន​​ប្រតិកម្ម​​កើត​ឡើង​​ធ្វើ​ឲ្យ​​ខ្វះ​ការ​​ពិចារណា។​ ​នាំ​មក​នូវ​​ការ​ផ្លាស់​ប្ដូរ​​របៀប​រស់​​នៅ​របស់​​អ្នក​ជា​​បន្ដ​បន្ទាប់៕​

ប្រភព៖ healthyfoodteam.com
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team