ហាងបីហ្គឺលេខ១ពីប្រទេសកូរ៉េ Lotteria ត្រូវបានគេមើលឃើញថាជាហាងទំនើបមួយដែលបានប្រើប្រាស់ប្រាក់រៀលជាគោល លើគ្រប់អាហាររបស់ខ្លួន។
ការប្រកាន់ជំហរបែបនេះ បានទទួលការកោតសរសើរជាច្រើនពីសំណាក់សាធារណជន។ អ្នកលេង Facebook ជាច្រើននាក់ បានលើកឡើងថាហាងបឺហ្គឺមួយនេះ បានយកចិត្តទុកដាក់ និងលើកតម្កើងប្រាក់រៀលខ្មែរ ជាក់ស្ដែង ដូចជាអ្នកបញ្ចេញមតិក្នុង ទំព័រ Facebook របស់ ABC Cambodia Family ជាដើម។
Lotteria បានប្រើប្រាស់ប្រាក់រៀលខ្មែរតាំងពីដើមមក ពោលគឺនៅគ្រប់ការផ្សព្វផ្សាយរបស់ខ្លួន គេតែងសង្កេតឃើញដាក់ប្រាក់រៀលជានិច្ច។
ក្រៅពី Lotteria នៅមានហាងមួយចំនួនទៀតដែលប្រើប្រាស់ប្រាក់រៀលជាគោល ដូចជាហាងកាហ្វេ T & C និងឱសថស្ថានមួយនៅខេត្តព្រះសីហនុ ដែលប្រិយមិត្តបានឃើញក្នុងអត្ថបទ Sabay កាលពីថ្ងៃសៅរ៍ម្សិលមិញជាដើម។
តើប្រិយមិត្ត ស្គាល់ហាងទំនើបណាទៀត ដែលដាក់តម្លៃទំនិញជាប្រាក់រៀល? ចូលរួមទាំងអស់គ្នា ដើម្បីលើកតម្កើងប្រាក់រៀលខ្មែរ!
ប្រភព៖ សប្បាយ