ពុកខ្ញុំជាប៉ូលីសចរាចរណ៍ MV ប្រកបដោយគុណភាព​អង្រួនចិត្តអ្នកស្ដាប់ និងទស្សនា

បន្ទាប់​ពី​ចេញ​ផ្សាយ​ភ្លាម​ៗ​នៃ បទ​ ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ដែល​បកស្រាយ​ដោយ​អ្នក​នាង ចេន សាយចៃ ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ទាំង​អត្ថន័យ​បទ​ចម្រៀង និង​សាច់រឿង​ទាំង​មូល​ប្រទាក់​ក្រឡាយ៉ាង​ល្អ​ឥ​ត​ខ្ចោះ​របស់​ផលិតកម្ម ថោន។

វីដេអូ​បទ​ចម្រៀងនេះ ត្រូវ​បាន​ដឹកនាំ​សម្ដែង​ដោយ​អ្នក​ដឹក​នាំ​ល្បី​ឈ្មោះ​ឈាន​មុខ​ប្រចាំ​ផលិតកម្ម ថោន គឺ​លោក ប៊ុន រតនា ដែល​មាន​ប្រហែល២២នាទី ស្ទើ​ស្មើ​នឹង​កុន​ខ្នាត​ល្បី​មួយ បាន​អង្រួន​ចិត្ត​អ្នក​ទស្សនា​ជា​ខ្លាំង​ជាមួយ​ខ្លឹម​សារ​សាច់រឿង​បែប​អប់រំ ទស្សនា​ហើយ​ស្ទើ​ស្រក់​ទឹក​ភ្នែក។ 

សាន់ដេ និងថោន ចេញបទចូលឆ្នាំចំណងជើងស្រដៀងគ្នា

ចូល​ឆ្នាំ​​ប្រពៃ​ណី​ជាតិ​ខ្មែរ​ និង​ចូល​មក​ដល់​ក្នុង​​ខាង​មុខ​នេះ​ហើយ​ធ្វើ​ឲ្យ​ផលិត​កម្ម​នានា​ក្នុង​ស្រុក​បាន​​សម្រុក​ផលិត​បទ​ចម្រៀង​​ដើម្បី​ត្រៀម​អបអរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​។ អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណៈ​ជន​​​មាន​​ការ​ងឿង​ឆ្ងល់​នោះ​គឺ​ផលិតកម្ម​ពីរ​ក្នុង​ស្រុក​បាន​ចេញ​ចំណង​ជើង​បទ​ចម្រៀង​ក្នុង​ឱកាស​ឆ្នាំ​ថ្មីនេះ​ស្រដៀង​គ្នា​គឺ​ផលិត​កម្ម​ថោន និង សាន់​ដេ​។
យោង​តាម​ការ​បង្ហោះ​ផ្សាយ​ពី​ទំព័រ​ហ្វេសប៊ុករបស់​ផលិតកម្មទាំងពីរដែល​ផលិត​សម្រាប់​ត្រៀម​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​មាន​ចំណង​ជើង​ “មិន​មែន​ក្រទេណា​”ជា​ចំណង​ជើង​របស់​ផលិតកម្ម​សាន់​ដេ ចំណែក​ផលិតកម្ម​ថោន វិញ​មាន​ចំណង​ជើង​ថា​ “ មិន​មែន​ក្រទេ”។ បើ​តាម​ការ​បញ្ជាក់​លើ​រូប​ផ្សព្វផ្សាយ​នោះ​យើង​ឃើញថា បទ​របស់​ផលិតកម្ម ថោន ជា​បទ​ចម្រៀង​ដែល​និពន្ធ​ថ្មី​ដោយ​ខ្លួនឯង ខណៈ​បទ​សាន់ដេ​ជាបទ​សម្រួល មាន​ន័យ​ថា​ជាបទ​ចម្លងពី​បរទេស។

ទោះ​ជាយ៉ាងណា យើង​មិនទាន់​ដឹង​ពី​អត្ថន័យ​ និង​សាច់ភ្លេង​បទ​ចម្រៀង​ទាំង​ពីរ​នោះ​យ៉ាងណាទេ មាន​តែ​រង់ចាំ​ស្ដាប់​នា​ពេល​ខាងមុខ។

ពិត​ជា​ស្អាត! Galaxy S7 និង S7 Edge រចនា​ពី​មាស​ដ៏​ប្រណិត ដែល​មើល​ទៅ​ទាក់​ភ្នែក​មែន​ទែន ហើយ​កាន់​តែ​ថ្លៃ​ថ្នូរ​និង​រឹង​មាំទៀត

ក្រុមហ៊ុនមួយដែល នៅឯចក្រភព អង់គ្លេសបាន សហការ ជាមួយនឹង ក្រុមហ៊ុនកូរ៉េ ខាងត្បូងដើម្បីនាំ មកជូន នូវស្មាតហ្វូន កំពូលៗ ពីរម៉ូឌែល ធ្វើពី មាសសុទ្ធ។ នៅក្នុង ព្រឹត្តិការណ៍ ដ៏ធំនៅឯ ទីក្រុង បាសេឡូណា កាលពី ចុងខែកុម្ភៈ នេះបានធ្វើ ឱ្យកក្រើកដល់ ពីភព បច្ចេកវិទ្យាជាមួយនឹង ប្រភេទ ស្មាតហ្វូន ទំនើបៗ ជាច្រើន ម៉ូឌែល។ ក្នុងនោះរួម មានកំពូល ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge របស់ក្រុមហ៊ុន Samsung ផងដែរ។


បន្ទាប់ពីបានអង្រួនអារម្មណ៍ របស់មហាជនរួច ក្រុមហ៊ុនបាន ប្រកាស ថាពួកគេ នឹងចាប់ផ្តើមដាក់ លក់ម៉ូឌែល ខាងលើ នៅថ្ងៃទី 11 ខែមិនានេះ។ ក្រុមហ៊ុន Truly Exquisite ដែលមានទីតាំង នៅឯ ចក្រភព អង់គ្លេស ដែលជា ក្រុមហ៊ុន ជំនាញខាងរចនា គ្រឿងមាស ប្លាទីន ក៏មានចំណាប់អារម្មណ៍ ចង់សហការ ជាមួយ Samsung ដែរ។ កិច្ចសហការនេះ គឺដើម្បីនាំមក ជូននូវទូរស័ព្ទ ម៉ូឌែល Galaxy S7 និង S7 Edge ដែលរចនា ស្រោបមាស ដ៏ប្រណិត។ វានឹងត្រូវបាន រចនាស្រោបដោយ មាសពីរ កម្រិតគឺ 24K និង 18K (Rose Gold) និង ប្រភេទប្លាទីន កម្រិត 14K។ ឥឡូវនេះអ្នក អាចធ្វើការ ទិញវា តាមរយៈ Online បានឫ ក៏ចូល ទៅកាន់ គេហទំព័រ របស់ក្រុមហ៊ុន ក៏បាន ដោយគ្រាន់តែ ចុចត្រង់នេះ។ ប៉ុន្តែវាតម្រូវ ឱ្យអ្នក ចំណាយ ខ្ទង់ពាន់ដុល្លារ ឯណោះ ដោយម៉ូឌែល ដែលស្រោប ដោយមាស កម្រិត 18K មានតម្លៃ ដល់ទៅ $2,340 ។ ហើយអ្នកនឹង ត្រូវរង់ចាំ រហូតដល់ដើម ខែមេសា ដើម្បីទទួល បានវា។ ក្រុមហ៊ុនក៏បាន បញ្ជាក់ផងដែរ ថាអមមក ជាមួយនឹង ទូរស័ព្ទ នោះ អតិថិជន ក៏ទទួល បាននូវ ប្រអប់ប្រណិត មួយ Samsung VR មួយ និង ឆ្នាំសាកថ្ម ឥតខ្សែ (Wireless Charger) មួយផងដែរ។


ត្បិតថាតម្លៃរបស់វា ដូចជាខ្ពស់ បន្តិចប៉ុន្តែ វាអាច បង្ហាញពី ភាពថ្លៃថ្នូរនិង ស៊ីវីល័យ របស់ អ្នកបាន យ៉ាងច្បាស់។ ហើយប្រសិបបើ អ្នកមាន វានៅក្នុង ដៃនោះ អ្នកប្រហែលជា នឹងទាក់ ទាញក្រសែ ភ្នែករបស់ អ្នកដទៃ ឱ្យក្រឡេក មើលអ្នក មិនខាន។ ប្រិយមិត្ត យល់ យ៉ាងណាចំពោះម៉ូឌែល ខាងលើនេះ? តើប្រិយមិត្ត ហ៊ាន ទិញវា និងហ៊ាន ប្រើវាអត់?

ប្រភព៖ ខេមបូរីផត

Booysen Shane សារ​ភាព ចង់លេង​ឲ្យជម្រើស​ជាតិ​កម្ពុជា តែជា​ឱកាស​សែន​ឆ្ងាយ

សែប្រយុទ្ធក្រុម ភ្នំពេញក្រោន សញ្ជាតិអាហ្វ្រកខាងត្បូង Booysen Shane បានទម្លាយចំណាប់​អារម្មណ៍ផ្ទាល់ខ្លួនថា គឺជាក្ដីរីករាយ​និង​កិត្តិយស​ប្រសិន​ខ្លួន​អាច​លេងឲ្យក្រុមជម្រើសជាតិកម្ពុជា ដោយការចូលសញ្ជាតិខ្មែរនៅថ្ងៃណាមួយនោះ​។ Booysen Shane និយាយបែបនេះថា ៖«ខ្ញុំគិតថាវាជាកិត្តិយសដ៏ធំធេងប្រសិនខ្ញុំអាចចូលលេង​ឲ្យជម្រើសជាតិ​កម្ពុជាដូចគេថា​មែន។ ប៉ុន្តែខ្ញុំគិត​ថាវា​ត្រូវឆ្លង​កាត់​នីតិវិធីស្មុគស្មាញណាស់ តាមមើលទៅ។ បើអ្វីៗអាចកើត​ឡើង​អីចឹងមែន កាន់តែលឿនគឺខ្ញុំរីករាយ​នឹងចូលរួមជាមួយ​ជម្រើសជាតិ​កម្ពុជា។ ប៉ុន្តែ​សំខាន់​ឥឡូវ​ខ្ញុំលេង ឲ្យក្រុមខ្ញុំ ភ្នំពេញក្រោន ហើយបើអ្វី​កើតឡើងទៀត ថា​ខ្ញុំ​អាច​លេង​ឲ្យ​​ជម្រើស​ជាតិ​ឬ​​យ៉ាង​ម៉េច គឺតាមហ្នឹងទៅ តែពេល​ខ្ញុំផ្ដោត​លើ​ក្រុម​របស់​ខ្ញុំ»​។ ​ ការបរិយាយរបស់ខ្សែប្រយុទ្ធកម្ពស់ ១៦៨សង់ទីម៉ែត្រ ដែលធ្លាប់លេងនៅ Division 2 ថៃ២​រដូវកាលរូបនេះ បាន​ទម្លាយ​ឡើង​ឆ្លើយ​តប​​នឹង​ចចាមអារាម មួយចំនួន​ដែលថាខ្លួនទំនងនឹង ទទួលការសម្របសម្រួលពីសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ឲ្យ​ទទួល​បាន​​សញ្ជាតិ​ខ្មែរ និងជាប់ជា​សមាជិក​ជម្រើស​ជាតិ​សម្រាប់​យុទ្ធនាការផ្សេងៗ តាម​រយៈ​ភាព​លេចធ្លោ​​របស់​ខ្លួន​ក្នុង​លីគ​រដូវ​កាល​មុន​​។ ទាក់ទិននឹងចរចាមអារាមដែលអ្នកនិយមបាល់ទាត់ជាតិចង់ជីកកកាយឫសគល់នេះ ត្រូវបាន​លោកម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ច្រានចោល។ លោកថាលទ្ធភាពយកកីឡាករបរទេសលេង​ឲ្យជម្រើសជាតិគឺអាចទៅបាន គឺអនុលោម​តាមច្បាប់របស់ FIFA ដោយ​គ្រាន់តែ​កីឡាករ​រូប​នោះ លេងក្នុងស្រុកហោច២​ឆ្នាំឡើងទៅ។ ប៉ុន្តែសហព័ន្ធមកទាល់ពេលនេះ ពុំទាន់ពិចារណា ករណីនេះនៅឡើយ​។ លោកថាប្រសិនអនាគត​សហព័ន្ធគិតពីបញ្ហានេះ ក៏នឹងធ្វើ​ឡើងជាមួយ​កីឡាករ​ណា​លេចធ្លោ​ល្អខ្លាំង ខណៈសព្វថ្ងៃ​លោកកត់សម្គាល់ថា កីឡាកររបទេសនៃលីគ​កម្ពុជា នៅពុំទាន់​មានបច្ចេកទេស​ខ្ពស់ដាច់ឆ្ងាយ​ពីកីឡាករ​ក្នុងស្រុក​ខ្លាំង​នៅ​ឡើយ​៕


ប្រភព៖ កីឡាដេលី

ក្រោយ​អាថ៌​កំបាំង នាង​អ៊ីត ទទួលស្គាល់​រឿង​លែងលះ​ស្វាមី

មិន​ខុស​ពី​ការ​លេចឮ​កន្លង​មក​ទេ គឺ​នាង​អ៊ីត និង​ស្វាមី​ពិតជា​បែកបាក់​គ្នា​មែន ដោយ​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​ និង​រូប​នាង​ផ្ទាល់​បញ្ជាក់​រឿង​នេះ ។
តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ក្រុម​នាយ​ពែ​ក​មី នាង​សេន ចិន្តា ហៅ​អ៊ីត កាន់តែ​បោះ​ជំហាន​ខ្លាំង​ឡើង​ក្នុង​ពិភព​សិល្បៈ រហូត​ចុង​ក្រោយ​នេះ​នាង​ប្រកាស​ឡើង​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ជាង​មុន ។ ទោះបីជា​ការងារ​សិល្បៈ​របស់​នាង​អ៊ី​ត​ជោគជ័យមែន ប៉ុន្តែ​ដំណឹង​ពី​ស្រុក​កំណើត​របស់​នាង​ថា នាង​បាន​សម្រេចចិត្ត​លែងលះ​ជាមួយ​ប្តី​និង​រូប​នាង​ផ្ទាល់​កម្សត់កម្រ​ជា​គ្រូបង្រៀន​នោះ​ហើយ ។
កន្លង​ទៅ​គេ​នៅ​ចាំ​ថា​ប្អូនស្រី​របស់​នាយ​ក្រូច​គឺ​នាង​អុ​ី​ត​តែងតែ​ពោល​ជាប់មាត់​ថា នាង​នឹង​មិន​ភ្លេច​ប្តី ភ្លេច​កូន​ទេ ទោះបី​នាង​ល្បីឈ្មោះ និង​មាន​លុយកាក់​ហូរហៀរ​ក្តី ។ ប៉ុន្តែ​ដំណឹង ថ្មី​ៗ​កន្លង​មក​ពី​អ្នក​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឫស្សីស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ថា តារា​ស្រី​រូប​នេះ​បាន​សម្រេចចិត្ត​លែងលះ​ប្តី​ដែល​ជា​គ្រូបង្រៀន​ហើយ ក្រោយ​ពី​លេច​ចេញ​រឿងរ៉ាវ ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​គ្រួសារ ។ រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ឈាន​ដល់​ផ្លូវបំបែក គឺ​ក្រោយ​ពី​នាង​អ៊ីត​ទទួល​ដំណឹង​ថា​ប្តី​តែងតែ​ដើរ​បាត់​ពី​ផ្ទះ​ញឹកញាប់​គ្រា​នាង​ចេញ​ទៅ​សម្តែង​។ ដូច្នេះ​ហើយ​នាង​អ៊ីត​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្តី​ឈប់​ដើរហើរ​យប់​ព្រលប់​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្វាមី​មិន​សប្បាយចិត្ត​។ រឿងរ៉ាវ​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា ។
ក្នុង​ជំនួប​ផ្ទាល់​ក្នុង​ថ្ងៃ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ នាង​អ៊ី​ត​មិន​បាន​បដិសេធ​អំពី​ដំណឹង​បែកបាក់​ជាមួយ​ស្វា​មីនោះ  ប៉ុន្តែ​នាង​មិន​បកស្រាយ​ច្រើន​ទេ ។ នាង​អ៊ី​ត​បញ្ជាក់​ថា «​ខ្ញុំ​សុំ​មិន​បញ្ជាក់​អំពី​រឿង​នេះ គឺ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​បញ្ជាក់​ចុះ ។ បើ​មានឱកាស​ណា​ល្អ​នាង​ខ្ញុំ​នឹង​លើក​ឡើង​អំពី​បញ្ហា​គ្រួសារ ។ អ្វី​ដែល​នាង​ខ្ញុំ​ចង់​គិត​ពេល​នេះ​គឺ​ពេលវេលា​រក​ប្រាក់ និង​ការងារ​សិល្បៈ ផ្សេង​ៗ ។ មិន​ចង់​រំលឹក​អំពី​រឿង​គ្រួសារ​ទេ » ។ ពី​មុន​នាង​អ៊ី​ត​តែងតែ​បដិសេធ​រឿង​បែកបាក់​គូ​អាពាហ៍ពិពាហ៍ តែ​ពេល​នេះ​នាង​មិន​បដិសេធ​ទៀត​ទេ ។
ប្រភព​ពី​ស្រុក​កំណើត​របស់​នាង​អ៊ីត​លើក​ឡើង​ថា ពេល​នេះ​កូនស្រី​តែ​មួយ​វ័យ​១៣​ឆ្នាំ​របស់​នាង​អ៊ី​ត កំពុង​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​របស់​នាង ហើយ យូរ​ៗ​គេ​ឃើញ​នាង​ទៅ​ជួប មុខ​កូន​ម្តង​ព្រោះតែ​នាង​ជាប់​ការងារ​សិល្បៈ​ច្រើន​នៅ​ភ្នំពេញ ។ ចំណងអាពាហ៍ពិពាហ៍​នាង​អ៊ី​ត​ទំនងជា​មិន​អាច​វិល​រក​សភាព​ដើម​វិញ​ទេ ខណៈ​ដែល​រឿង​ក្តី​លែងលះ​បាន​ចេញ​សាលក្រម​ពី​តុលាការខេត្ត​កំពង់ស្ពឺ​រួច​ហើយ ។
នាង​អ៊ីត​ក្លាយជា​នារី​មេម៉ាយ​កូន​មួយ​ដូច​គ្នា​ទៅ​នឹង​តារា​កំប្លែង​រួម​ក្រុម​របស់​នាង​ដែរ គឺ​នាង​ខ្ញុង ។  បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​នាង​អ៊ីត​កាន់តែ​ស្រស់​ស្អាត​ជាង​មុន ដោយ​គេ​ដឹង​ថា​នាង​បាន​ទៅ​កែ​សម្រស់ខ្លះ​ៗ​ដែរ ៕




ថោ​ន​ផលិត​បទ​ថ្មី​ជាង​៧០​ភាគរយ​សម្រាប់​ចូលឆ្នាំ​ខ្មែរ លើកតម្កើង​ស្នាដៃ​និពន្ធ​ថ្មី​

​ថ្វីដ្បិត​តែ​ផលិតកម្ម​ថោន​ បានរបូត​បាត់​​ធនធាន​អ្នក​ចម្រៀង​ដ៏​មាន​ទឹក​ដម​ស្រទន់​ ទាក់​ទា​ញ​លើ​គ្រប់​ចង្វាក់​ប្រជាប្រិយ​ កញ្ញា សុគន្ធ​ នីសា មក​ចូល​ទ្រនំចាស់ ផលិតកម្ម​​រស្មី​ហង្ស​មាស​ ​​នៅ​មាន​​តារា​​ចម្រៀង​បង្គោ​លធំ​នាង​មាស សុខសោភា នោះ​ជាមួយ​​អ្នក​និពន្ធ​ផ​លិតកម្ម​ថោន សុទ្ធ​តែ​​បង្ហាញអំពី​​ជំហរជោគ​ជ័យ​ជាពិសេស​ចំពោះ​អាល់ប៊ុម​​សម្រាប់​​ចូលឆ្នាំ​ខាងមុខ​។

កាល​ពី​ថ្ងៃ​ទី ១៨ ខែកុម្ភៈ​ ផលិត​កម្ម​ថោន​ដែល​ប្រជុំអស់​តារា​ចម្រៀង​របស់​ខ្លួន​ ​ជញ្ជូន​ជើង​ទៅ​​ជុំ​គ្នា​នៅ​ស្ទូឌីយោ​ភាពយន្ដ​​របស់​​ក្រសួង​វប្បធម៌​ និង​​វិចិត្រសិល្បៈ​នៅ​ក្រុង​​ច្បារមន​ ខេត្ដ​​កំពង់ស្ពឺ​ រួម​ជា​​មួយ​តារា​សម្តែង​​ល្បី​ៗ​រាប់​រយដួង​ ក៏មាន​វត្ដមាន​ថត​អមឆាក​ផងដែរ​។​

ពី​ទស្សនី​យភាព​បទ​ចម្រៀង ជា​ចំណង​ដៃ​វ៉ុល​​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ភាគច្រើន​ជា​ចង្វាក់​​ប្រជាប្រិយ​ខ្មែរ និងកន្ទ្រឹមនោះ ​​លោក មាស សុខរតនៈ ​បានបញ្ជាក់​ថា៖ «សម្រាប់​វ៉ុលពិសេស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​នេះ​ ផលិតកម្ម​​បាន​តៀម​ថត​ចំនួន ៤០ បទ​ ដែល​បែងចែក​ឲ្យ​មាន​គ្រប់​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ទី​ក្រុង​ភាព​យន្ដ​​ថោន​ទាំងអស់​»។

ជាមួយ​គ្នានោះដែរ​ អ្នក​និពន្ធ​ និងជា​អ្នក​ចាត់​​ការ​​ទូទៅ​ផលិតកម្ម​ថោន​រូប​នេះ​​​ បញ្ជាក់ថា៖ «ឆ្នាំ​នេះ​ផលិត​កម្មថោន​បាន​សម្រិត​សម្រាំង​ជាពិសេស​នូវ​ចម្រៀង​ប្រមាណ ​៤០ ​បទ​ ក្នុង​​នោះ​​បទ Original Song មាន​ចំនួន​ប្រ​ហែលជា​ ៧០ ​ទៅ ៨០ ភាគរយ»។

លោក​ យឹម តាស្រង់ ជា​អ្នក​និពន្ធ​​ផលិតកម្ម​​ថោន​ ​អះអា​ង​ថា ​ដោយ​សារ​តែ​​លោក​វល់​ភារកិច្ច​​ច្រើនស​ម្រា​ប់ឆ្នាំ​នេះ ​លោក​ប្រាប់​ថា ​ស្នាដៃ​រ​បស់​​លោ​ក​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ខាង​មុខនេះ ហើយ​កំពុង​ថត​នេះ​​ ​មាន​តែ​ ១៥ ​បទ​​ទេ​»។​ ​

ប៉ុន្តែលោកបាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ក្នុង​ចំណោម​ចម្រៀង​ទាំង ​១៥​ បទ​នោះ ​លោក​​គិត​ថា​ ចម្រៀង​អាចល្បី​ខ្លាំង​​នៅ​ឆ្នាំ​នេះ​ ដូច​ជា ​បទ​ «Style ខ្ញុំ» របស់នាយ គ្រឿន​ជាដើម​៕
 

ក្រសួងធនធានទឹក និងឧតុនិយម៖ នៅដើមខែមីនា កម្ពុជានឹងកើនកម្តៅខ្ពស់ជាងខែមុន ០២-០៣អង្សាសេ

នៅដើមខែមីនា ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សីតុណ្ហភាពអតិបរមា នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់ជាងខែកុម្ភៈពី ០២-០៣អង្សាសេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញថា តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអតិបរមា ចាប់ពី ៣៥-៣៧អង្សាសេ។ តំបន់ទាំងពីរនេះពុំមានភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៦។ ចំណែកសីតុណ្ហភាពអតិបរមាមាន ៣៣-៣៥អង្សាសេ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម សុំអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕


ប្រភព៖ ហ្វ្រេសញ៊ូ

“​គេង​ស្រាត​” នៅពេល​យប់តើមានប្រយោជន៍អ្វីខ្លះ?​

តាម ការស្រាវជ្រាវ​ទៅលើ​មនុស្សពេញវ័យ​ជនជាតិ​អង់គ្លេស ១០០០ នាក់​ដែល​រៀបការ​រួច​បានអោយដឹងថា អ្នក​ដែល​គេង​មិន​ស្លៀក​សម្លៀកបំពាក់​ជាមួយ​ដៃគូ​ខ្លួន ពួកគេ​ពិតជាសប្បាយចិត្ត ​ចំពោះ​ស្នេហា​របស់ខ្លួន​ណាស់ ចំណែកឯ​អ្នក​ស្លៀក​ឈុត​គេង​វិញ​មានតែ ៤៨ ភាគរយ​ដែលមាន​អារម្មណ៍​បែបនេះ​។​ ខណៈពេលដែល​រឿងនេះ​មិនមាន​ការសិក្សា​តាមបែប​វិទ្យាសាស្ត្រ​ពិតប្រាកដ​នោះ វា​ពិតជា​ធ្វើអោយ​យើង​យល់ថា ការ​ថ្នាក់ថ្នម​គូស្នេហ៍​ដោយ​ដោះ​សម្លៀកបំពាក់​អស់​អាច​បង្កើន​អារម្មណ៍ រីករាយ​ក្នុង​រង្វង់​ស្នេហា​បាន​។​
​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា គូស្នេហ៍​ដែល​គេង​មួយស្រឡេត​ក្រោយពី​រួមភេទ​រួច គឺមាន​ចំណងស្នេហា​កាន់តែ​ជ្រៅ និង​រីករាយ ខណៈពេលដែល​ការសិក្សា​មួយ​ផ្សេងទៀត​រកឃើញថា កាលណា​អ្នក​គេង​កាន់តែ​ជិត​ដៃគូ ស្នេហា​អ្នក​កាន់​តែមាន​ភាពប្រសើ​រ​ឡើង​។ គ្មានអ្វី​ល្អ​ដូចជា​សកម្មភាព​ស្បែក​ប៉ះ​ស្បែក​ទេ ជាពិសេស​ក្នុងពេល​ឡើង​គ្រែ​រួមភេទ​តែម្តង​។​ ចុះបែបដូចនេះមែនតើគួរសាកល្បងបានទេ?


ប្រភព៖ សែនសុខញ៊ូ

មេង​ស្រី 12 ឆ្នាំ​ម្នាក់ ប្រឈម​នឹង​ពាក្យ​បណ្តឹង​ព្រហ្ម​ទណ្ឌ ដោយសារ​តែ​ប្រើ​ប្រាស់​រូប​សញ្ញា Emoji!

ថ្មីៗនេះ មានពត៌មានមួយ ត្រូវបាន ផ្សព្វផ្សាយ ពាសពេញ បណ្តាញអ៊ីនធើណេត ដែលបានធ្វើ អោយ មនុស្ស ជាច្រើន ចាប់អារម្មណ៍ ដែលក្នុង ពត៌មាននោះ បាននិយាយពី ក្មេងស្រីម្នាក់ ត្រូវបាន ចោទប្រកាន់ ពីពាក្យបណ្តឹង កម្រិតព្រហ្មទណ្ឌ ដោយសារតែ នាងបាន បង្ហោះសារមួយ ជាមួយនឹង រូបសញ្ញា Emoji កាំបិត និងកាំភ្លើង ហាក់ដូចជា កំពុងណាត់ជួប នរណាម្នាក់ ដើម្បីបាញ់ ចាក់គ្នា។



រឿងនេះដែរ ត្រូវបានកើតឡើង នៅក្នុង Northern Virginia ក្នុងអនុវិទ្យាល័យ Sidney Lanier ខណៈពេលដែល សិស្សស្រីម្នាក់ (មិនបង្ហាញឈ្មោះ) បានធ្វើការ បង្ហោះសារ គំរាមមួយ នៅក្នុង បណ្តាញសង្គម Instagram ជាមួយនឹងពាក្យ ក៏ដូចជា រូបសញ្ញា Emoji ដ៏គួរអោយ ខ្លាចថា៖



មកទល់នឹងពេលនេះ គេនៅមិនទាន់ ដឹងច្បាស់ពី ដើមហេតុ នៅឡើយទេ ថាមកពីអ្វី ដែលធ្វើ អោយ ក្មេងស្រី អាយុ 12 ឆ្នាំម្នាក់នេះ ហ៊ានធ្វើ បែបនេះ តែនៅពេលនេះ គេគ្រាន់តែ ដឹងថា រូបនាងកំពុងប្រឈមមុខ នឹងតុលាការ ហើយក្រៅ ពីនេះ នៅមិនទាន់ បង្ហើបអោយ ដឹងទេ។

ប្រភព៖ ខេមបូ រីផត

នាយកប្រតិបត្តិ Nokia ថ្លែងទាំងទឹកភ្នែកថា ក្រុមហ៊ុនបរាជ័យ តែពួកគេមិនបាន ធ្វើអ្វីខុសនោះទេ!

ការបរាជ័យរបស់ក្រុមហ៊ុនទូរស័ព្ទ ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ NOKIA រហូតដល់លក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុន Microsoft វិញនោះ បានធ្វើឲ្យមហាជននៅតែមានការងឿងឆ្ងល់ និងចោទសួរថា តើបណ្តាអ្នកគ្រប់គ្រងអតីតក្រុមហ៊ុនយក្សមួយនេះ បានធ្វើអ្វីខុស រហូតដល់ក្រុមហ៊ុនដាំក្បាលដូចនេះ?
នៅក្នុងសន្និសីទមួយ ប្រកាសពីការផ្ទេរសិទ្ធិក្រុមហ៊ុន NOKIA ទៅឲ្យក្រុមហ៊ុន Microsoft នាយកប្រតិ្តបត្តិ NOKIA បានថ្លែងនូវពាក្យបញ្ចប់ថា៖ "ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនៅតែបរាជ័យ"។ ក្នុងពេលស្តាប់លឺ នាយកប្រត្តិបត្តិខាងលើថ្លែងដូចនេះ ក្រុមគណៈគ្រប់គ្រង ទាំងអស់របស់ក្រុមហ៊ុន NOKIA ក៏ដូចជាខ្លួនលោកផ្ទាល់ បានសម្រក់ទឹកភ្នែកព្រមគ្នាតែម្តង។
NOKIA គឺជាក្រុមហ៊ុនដែលគួរឲ្យគោរពមួយ ពួកគេមិនបានធ្វើអ្វីខុសនៅក្នុងមុខជំនួញរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា ពិភពលោកនេះ ហាក់ប្រែប្រួលលឿនពេក ហើយដៃគូប្រកួតប្រជែង របស់ពួកគេគឺមានកំលាំងខ្លាំងសម្បើមថែមទៀត។ ក្រុមហ៊ុននេះមិនត្រឹមតែ បាត់បង់ឱកាសក្នុងការរៀនសូត្រ ការផ្លាស់ប្តូរ និងការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបាត់បង់ឱកាសសម្រាប់ បន្តជីវិតអាជីវកម្មរបស់ពួកគេតែម្តង។
ជាការពិតណាស់ ករណីខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញថា នៅក្នុងអាជីវកម្ម ប្រសិនបើអ្នកពុំមានការផ្លាស់ប្តូរនោះទេ អ្នកនឹងបាត់បង់សិទ្ធិជាបេក្ខភាព នៃការប្រកួតប្រជែងតែម្តង។ វាមិនមែនជាការធ្វើខុសនោះទេ ប្រសិនបើអ្នកមិនបានរៀនសូត្រ និងទទួលយកអ្វីថ្មី ប៉ុន្តែប្រសិនបើផ្នត់គំនិតរបស់អ្នក មិនអាចដើរតាមទាន់ នូវពេលវេលា ឲ្យបានសមស្របនោះទេ អ្នកនឹងត្រូវគេដកចេញ ពីផ្លូវនោះតែម្តង៕

ប្រភព៖ ខ្មែរឡូត
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team