បង្ការ​ទុក​ជា​មុន​ជាមួយវិធី​នេះ ដើម្បី​ចៀស​វាង បញ្ហា​ប្តូរ​ថ្ងៃ​ខែ​ទៅ ធ្វើ​អោយ​ខូច iPhone!

បញ្ហាដែលបណ្តាលមកពី ការប្តូរ កាល បរិច្ឆេទ លើ ឧបករណ៍ របស់ ក្រុម ហ៊ុន Apple (iPhone/iPad/iPod Touch) រួចធ្វើ អោយ ខូច នោះ ឥឡូវ នេះ កំពុង ធ្វើ អោយ អ្នក ប្រើ ប្រាស់ ជាច្រើន កំពុងតែ ព្រួយបារម្ភ កាន់ តែ ខ្លាំង ហើយ ដោយគ្រាន់តែ ធ្វើការប្តូរកាលបរិច្ឆេទ ទៅជាថ្ងៃទី 01 ខែមករា ឆ្នាំ 1970 រួច ស្មាតហ្វូន របស់ អ្នក នឹងគាំងត្រឹម Logo Apple តែម្តង។


យ៉ាងណាមិញ គេនៅមិនទាន់ មានដំណោះស្រាយ នៅឡើយទេ ខណៈដែលមតិខ្លះ ថាអាច Restore បាន និងមតិខ្លះទៀត ថាមិនអាច ហើយចំពោះ ក្រុមហ៊ន Apple ក៏នៅមិនទាន់ មានដំណោះស្រាយ នៅ ឡើយ ដែរ។
នៅក្នុងពេលនេះ អ្វីដែលអ្នក អាច ចៀសវាងបាននោះ គឺមិនត្រូវ ធ្វើការប្តូរថ្ងៃកាលបរិច្ឆេទ ទៅថ្ងៃខែ ដូច ខាង លើ ឡើយ (នេះសម្រាប់ទូរស័ព្ទដែលមិនទាន់បាន Jailbreak រួច) ដោយឡែក សម្រាប់ទូរស័ព្ទ ដែល បាន Jailbreak ហើយនោះ ត្រូវតម្លើង Tweak នេះសិន រួចបញ្ហា ទាំងនោះ នឹងមិនអាច ធ្វើអោយ ទូរស័ព្ទ របស់អ្នក ខូចបានឡើយ។

គួរបញ្ជាក់ថា Tweak នេះមានឈ្មោះថា BrickingDate ដែលអ្នកអាច ធ្វើការទាញយក វាដោយ Free បាន ដោយគ្រាន់តែ បន្ថែម Source មួយជាមុនសិន (repo.ziph0n.com)



សរុបមក សម្រាប់អ្នក ដែលមិនទាន់ Jailbreak គួរតែចៀសវាង ពីការប្តូរថ្ងៃខែ ដូចទៅនឹង កាលបរិច្ឆេទ ខាងលើ ម្យ៉ាងទៀត គួរតែប្រយ័ត្នបន្តិច កុំអោយក្មេង ប៉ះអោយសោះ ខ្លាចពួកគេចុចច្រលំ ទៅប្តូរ ថ្ងៃ ខែ នោះ។ការពារប្រសើរ ជាងព្យាបាល”!!!

ប្រភព៖ ខេមបូ រីផត
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team