Starbuscks​​ Coffee ត្រៀមបង្ហាញខ្លួននៅកម្ពុជា

តាមរយៈ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុនកាហ្វេ Starbucks Coffee បានឱ្យ​ដឹងថា Starbucks Coffee គ្រោង​បើក​ហាង​សាខា​លើក​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា ពោល​ហាងសាខា​ទី១​ស្ថិត​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ចុង​ឆ្នាំ២០១៥នេះ និង​គ្រោង​បើក​ហាង​សាខា​នានា​បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ២០១៦។
ក្រុមហ៊ុនកាហ្វេ Starbucks Coffee នឹង​ចេញ​មក​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ហាង​កាហ្វេ​នានា​ជាពិសេស Brown Cafeee ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។
គួរ​បញ្ជាក់​ផងដែរ​ថា Starbucks Coffee មាន​ហាងជាង ២១០០០ហាងនៅ​ទូទាំងពិភពលោកកំពុង​តែ​ធ្វើ​អាជីវកម្ម និង​មាន​ការ​គាំទ្រ​ជា​ខ្លាំង៕
អត្ថបទ៖ បញ្ញា
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team