ពេលបានហាត់ប្រាណ ទោះរាងកាយនឹងកាន់តែរឹងមាំជាងមុន ហើយបើអ្នកមានតិចនិកល្អៗរួមជាមួយថែមទៀត នឹងធ្វើឲ្យលទ្ធផលដែលទទួលបាន កាន់តែប្រសើរ...។
- ប្រសិនបើអ្នកដាក់កម្រិតខ្លួនឯងឲ្យហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកមិនចាំបាច់ធ្វើបែនេះក៏បានដែរ ព្រោះអ្នកជំនាញផ្នែកសុខភាពបានណែនាំថា ពេលខ្លះ ការហាត់ប្រាណរាល់ថ្ងៃ រឹតតែធ្វើឲ្យអ្នកអស់កម្លាំងដោយអត់ប្រយោជន៍។ ការហាត់ប្រាណដែលត្រឹមត្រូវបំផុត គឺ ៤ដងក្នុងមួយសប្តាហ៍ ចាត់ទុកថា មិនតិចពេក និងមិនច្រើនពេក។
- រាងកាយដុតបំផ្លាញថាមពលច្រើនបំផុត ក្នុងរយៈពេល ២០នាទីដំបូងនៃការហាត់ប្រាណ មិនថា ជាការរត់ ឬហែលទឹកនោះឡើយ។ ដូចនេះ បើអ្នកគ្មានពេលវេលាគ្រប់គ្រាន់ ចំណាយត្រឹមតែពេល ២០នាទី ហាត់ប្រាណ ជាការស្រេច។
- ការហាត់ប្រាណពេលព្រឹក ប្រសើរជាងពេលល្ងាច ព្រោះវាជួយឲ្យរាងកាយស្រស់ស្រាយបានពេញមួយថ្ងៃ និងអាចដុតបំផ្លាញជាតិខ្លាញ់បានច្រើនជាងការហាត់ប្រាណពេលល្ងាច៕