ជំងឺមហារីកពងស្វាស គឺគ្មានវិធីអាចបង្ការបានទេ។ គ្រូពេទ្យខ្លះ ណែនាំឲ្យពិនិត្យពងស្វាសជាទៀងទាត់ ដើម្បីសម្គាល់ឲ្យដឹងអំពី មហារីកពងស្វាស ស្ថិតក្នុងដំណាក់កាលដំបូងបំផុត។ ប៉ុន្តែ គ្រូពេទ្យទាំងអស់ មិនយល់ស្របអំពីរឿងនេះទេ។ ដូច្នេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ថាគួរធ្វើយ៉ាងណា ទើបសាកសមសម្រាប់អ្នក។
ដើម្បីអាចធ្វើការពិនិត្យបាន អ្នកគួរតែធ្វើទៅតាមរបៀប ដូចខាងក្រោមនេះ ៖
• ឈរមុខកញ្ចក់ ហើយរកមើលការហើមផ្សេងៗ របស់ស្បែកថង់ពងស្វាស
• ពិនិត្យពងស្វាសនីមួយៗ ដោយប្រើដៃទាំងសងខាង។ ចូរដាក់ចង្អុលដៃ និងម្រាមកណ្តាល នៅខាងក្រោមថង់ពងស្វាស ហើយមេដៃដាក់នៅខាងលើវិញ។
• ចូរលុញពងស្វាឲ្យទង្គិចគ្នា នៅចន្លោះមេដៃ និងម្រាមដៃ។ ចូរចាំថា ពងស្វាសតែងតែមានភាពរលោង រាងដូងពងក្រពើ និងរឹង។ វាគឺជារឿងធម្មតាទេ ដែលពងស្វាសម្ខាងធំជាងម្ខាង។ ជាមួយគ្នានេះដែរ ទងរបស់ពងស្វាស គឺស្ថិតនៅខាងលើ។ ការពិនិត្យពងស្វាសបែបនេះ ជាទៀងទាត់ នឹងអាចផ្លាស់ប្តូរការព្រួយបារម្ភរបស់អ្នកបាន។ បើសិនជាអ្នករកឃើញ មានដុំណាមួយក្នុងពេលពិនិត្យនោះ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យភ្លាម៕
អត្ថបទ៖ CEN