​​សាលា​ក្រុង​គ្រោង​នឹង​បន្ថែម​​សេវា​រថយន្ត​ក្រុង​សាធារណៈ​​​ ចំនួន​​​១០​ខ្សែ​​​ទៀត​

សាលា​រាជធានី​ភ្នំពេញ ​គ្រោង​នឹង​​ដាក់​ដំណើរ​​ការ​រថយន្ត​ក្រុង​សាធារណៈ​បន្ថែម​ចំនួន​​​១០​ខ្សែ​ទៀត ​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ពេល​ខាង​មុខ​​។ នេះ​បើ​យោង​តាម​ទំព័រ Facebook ផ្លូវ​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​គេហទំព័រ KQUBE ទទួល​បាន​នៅ​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ​២០១៥​​នេះ​។
​ក្នុង​នោះ ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម លោក ប៉ា សុជាតិវង្ស ​បាន​​ឲ្យ​ដឹង​​នៅ​​​​លើ​​ទំព័រ​ Facebook ​របស់​​ឯកឧត្ដមផងដែរ​​ថា​​ កាល​ពី​រសៀល​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​​ សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ ដែល​ប្រើ​ថាមពល​ព្រះអាទិត្យ​មួយ​គ្រឿង របស់​ក្រុមហ៊ុន ​ស្តាអេច​ ដើម្បី​ដាក់​រត់​សាកល្បង​ជូន​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាករ​ស្វយ័ត​រថយន្ត​ក្រុង​សាធារណៈ​ របស់​សាលា​រាជធានី​ភ្នំពេញ​។
​​នៅ​​​​លើ​​ទំព័រ​ Facebook ​របស់​​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា ​នៅ​ពេល​ខាង​មុខ​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​បន្ថែម​ផ្លូវ​រត់​​រថយន្ត​ក្រុង​សាធារណៈ​រហូត​ដល់​១០​ខ្សែ​បន្ថែម​ ដែល​មាន​រថយន្ត​ពី​ជប៉ុន​ចំនួន​១៨០​គ្រឿង និង​ពី​ចិន​១០០​គ្រឿង​បន្ថែម​ទៀត ដែល​កត្តា​​នេះ​សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​ចូល​រួម​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ភ្នំពេញ​​៕


© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team