នៅថ្ងៃអាទិត្យសប្តាហ៍នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស HDTV បានឈានមកដល់វគ្គ Live Show ហើយ! មកដល់វគ្គនេះ សប្តាហ៍នេះ កម្មវិធីបានធ្វើការជម្រុះបេក្ខជន និងបេក្ខនារីជាច្រើនរាប់ពាន់រាប់មឺុនអ្នក រហូតនៅសល់តែ ១២ នាក់ចុងក្រោយ សម្រាប់ធ្វើការប្រកួតប្រឡងវគ្គបន្ដទៀត គឺវគ្គ Live Show ។
នៅក្នុងវគ្គនេះផងដែរ គឺកាន់តែលំបាកទៅហើយសម្រាប់បេក្ខជនទាំងអស់ ពីព្រោះប្រមូលផ្ដុំសុទ្ធតែ បេក្ខជនដែលមានសមត្ថភាពខ្លាំងៗ ហើយវគ្គនេះគឺធ្វើការផ្សាយផ្ទាល់តែម្ដងពីស្ទូឌីយោស្ថានីយទូរស្សន៍ហង្សមាស HDTV នៅផ្សារទំនើបអ៊ីអនម៉ល AEON Mall ជាន់ទី ៤ និងផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរនៅវេលាម៉ោង ៨ៈ០០ យប់។ សំបុត្រចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លជាន់ទី ៤ មានដាក់លក់ផងដែរ ក្នុងតម្លៃ ៤០០០០៛។តើបេក្ខជនណាខ្លះ នឹងត្រូវបានបន្តទៅវគ្គជាបន្ដនៅសប្តាហ៍ក្រោយ ហើយបេក្ខជនណាខ្លះនឹងត្រូវត្រឡប់ទៅផ្ទះវិញនោះ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងបោះឆ្នោតគាំទ្រដល់បេក្ខជនដែលលោកអ្នកពេញចិត្ត នៅរាត្រីថ្ងៃអាទិត្យនេះផងដែរ ។
បេក្ខជនទាំង ១២ ដែលត្រូវប្រកួតនៅក្នុងរាត្រីនេះរួមមាន៖
អត្ថបទដោយ៖ OMEO
Home
» កំសាន្ត
» ព័ត៌មានទូទៅ
» តើបេក្ខជនណាខ្លះ នឹងត្រូវជាប់ទៅវគ្គបន្តទៀត? (Cambodian Idol វគ្គ Live Show)