អត្ថបទ៖ ឡុង
Fan អ្នកចម្បាំងក្រុងអង្គរ ចេញបទចម្រៀងលើកទឹកចិត្ត
បទចម្រៀងថ្មីស្នាដៃកូនខ្មែរ ដែលផុសចេញពីក្រអៅបេះដូងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលនិយមហៅថា អ្នកចម្បាំងក្រុងអង្គរ មានចំណងជើងថា ទឹកចិត្តអ្នកគាំទ្រ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ បទចម្រៀងមួយបទនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកគាំទ្រនៅតែស្រឡាញ់ គាំទ្រ លើកទឹកចិត្ត និងនៅក្បែរកីឡាករជានិច្ចទោះលទ្ធផលឈ្នះចាញ់ក៏ពួកគាត់គាំទ្រអ្នកចម្បាំងក្រុងអង្គរនេះដែរ។
បទចម្រៀងដ៏មានអត្ថន័យ ត្រូវបាននិពន្ធទំនុកច្រៀងដោយ Pee Visal ជាមួយបទភ្លេងនិពន្ធថ្មីដោយ Visal និង ប៉េស និងត្រូវបានផលិតដោយ V Station។ ចង់ជ្រាបច្បាស់ពីអត្ថន័យបទចម្រៀងមួយបទនេះកាន់តែច្បាស់ និងចូលរួមគាំទ្រអ្នកចម្បាំងក្រុងអង្គរ សូមរីករាយស្ដាប់ជាមួយវីដេអូខាងក្រោមនេះ៖