ស៊ុបខគោ

ប្រិយមិត្តភាគច្រើនដែលមានការភាន់ច្រឡំនូវម្ហូបពីរមុខដែលត្រូវបានគេផ្សំឡើងពីសាច់គោថាជាម្ហូបតែមួយ ម្ហូបពីរមុខនោះគឺ សម្លខសាច់គោ ខគោ។ ថ្វីត្បិតតែឈ្មោះស្រដៀងគ្នា ហើយធ្វើឡើងពីសាច់គោដូចគ្នាក៏ពិតមែន ប៉ុន្តែរស់ជាតិរបស់វាគឺខុសពីគ្នា។ ដូច្នេះហើយថ្ងៃនេះ មង្គលការ សូមធ្វើការបង្ហាញពីវិធីធ្វើ ខគោ មួយមុខសិន។

+ គ្រឿងផ្សំ
- សាច់គោ (សាច់សរសៃ ឬសាច់ជាប់ខ្លាញ់)
- ការ៉ុត (កាត់ប្រហែល ២ថ្នាំងដៃ ១ដុំពុះជា ៣)
- ប៉េងប៉ោះ (ចិញ្ច្រាំកុំឲ្យល្អិត)
- គល់ស្លឹកគ្រៃ ៥ ដើម (១ កាត់ជា ២)
- ស្លឹកក្រូចសើច ៥សន្លឹក
- រំដេង (ហាន់ជាបន្ទះ)
- ឈើអែម ៣ដើម (កាត់ប្រហែល ២ថ្នាំងដៃ)
- ម្ទេសឆ្អើរ ៤ ផ្លែ (ចិញ្ច្រាំឲ្យម៉ត់)
- គ្រឿងសាតេ ១/២ កញ្ចប់
- ប្រេងឆា
- ប្រេងខ្យង
- ប៊ីចេង
- ស្ករស
- ស្ករត្នោត
- អំបិល

+ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវដាក់ឆ្នាំងទុកឲ្យក្តៅបន្តិច ចាក់ប្រេងឆាចូលទុកឲ្យក្តៅល្មមដាក់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រសើច ម្ទេសឆ្អើរ និងឈើអែមលីងវាឲ្យឈ្ងុយ រួចដាក់ស្ករត្នោតកូរឲ្យឡើងពងអង្រង់ បន្ទាប់មកដាក់ប្រេងខ្យង ប៊ីចេង អំបិល ស្ករស សាច់គោ គ្រឿងសាតេ និងប៉េងប៉ោះកូរវាឲ្យសបវហើយទុកឲ្យពុះ។
២. បន្ទាប់ពីទឹកដែលចេញពីសាច់គោពុះហើយ អ្នកត្រូវចាក់ទឹកបន្ថែមឲ្យល្មមមនឹងរម្ងាស់សាច់គោទាល់តែផុយ (អាចដាក់ប្រហិតសាច់គោបន្ថែមក៏បាន)។
៣. ពេលដែលសាច់គោផុយហើយ អ្នកត្រូវដាក់ការ៉ុត និងរម្ងាស់ឲ្យគោកទឹកបន្តិច (ការ៉ុតកុំឲ្យផុយពេក)។
៤. ជាចុងក្រោយភ្លក់មើល ប្រសិនបើខ្វះជាតិអ្វីមួយលោកអ្នកអាចថែមបានតាមចិត្ត៕

បញ្ជាក់៖ អ្នកអាចញ៉ាំខគោជាមួយ នំបុ័ង មី ឬគុយទាវ។ មិនតែប៉ុណ្ណោះអ្នកអាច យកខ្ទឹមបារាំងធ្វើជាបន្លែ ដោយគ្រាន់តែហាន់វាជាសរសៃរៀបដាក់លើចាន រួចដួស គោ
ដាក់ពីលើជាការស្រេច៕



© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team