បទចម្រៀងថ្មីដែលដក់ក្នុងចិត្តអ្នកគាំទ្រគ្រប់ស្រទាប់ដែលមានចំណងជើងថា ពុកខ្ញុំជាប៉ូលីសចរាចរណ៍ របស់អ្នកនាង ចេន សាយចៃ ទាំងមិនទាន់ចេញលក់ជាស៊ីឌីផង។ បទចម្រៀងនេះបានបែកចេញនៅលើបណ្ដាញសង្គម Youtube ដែលមានអ្នកចូលស្ដាប់ និងចែកចាយបន្តលើបណ្ដាញសង្គម Facebook រាប់ពាន់នាក់។
ប្រិយមិត្តដែលគិតថា បទនេះនឹងត្រូវចេញក្នុងស៊ីឌីវ៉ុលថ្មីជាមួយខេម នៅផលិតកម្ម ថោន តែពេលចេញមកបែរជាគ្មានបទនេះទាល់តែសោះ ធ្វើឱ្យអ្នកគាំទ្រងើងឆ្ងល់ជាខ្លាំង។ រឿងនេះមិនទាន់ស្ងប់បានប៉ុន្មានផង ស្រាប់តែលេចចេញរឿងមួយទៀតនោះគឺ បទចម្រៀងនេះ ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយឈ្មោះថា CNC បានបង្កើត និងបញ្ចេញវីដេអូបទចម្រៀងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍មុនផលិតកម្ម ថោន ចេញលក់បទនេះទៅវិញ៕