កម្ពុជា​ត្រូវការ​ត្រឹម​ស្មើ ឬ​ឈ្នះថៃ ដើម្បី​ធានា​សុវត្ថិភាព​ឡើង​វគ្គ១/៤

នា​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ជា​ការ​ប្រកួត​ដ៏​តានតឹង​របស់​ក្រុម​ជម្រើស​ជាតិ​ U-19 កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ថៃ ដើម្បី​ធានា​សុវត្ថិភាព​ឈាន​ទៅ​វគ្គ ១-៤ ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ 2015 AFF U-19 Youth Championship នៅ​ប្រទេស​ឡាវ​ ទោះ​ក្រុម​ម្ចាស់ផ្ទះ​ឡាវ​អាច​ឈ្នះ​ហ្វីលីពីន​ក៏​ដោយ។
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មាន៧ពិន្ទុ​ក្នុង​ដៃឈរលេខ២នៃ​ពូល A ក្រោយ​៣ប្រកួត​ឈ្នះ២ ស្មើ១ តាម​ពី​ក្រោយ​ក្រុម​ថៃ ដែល​៣ប្រកួត​ឈ្នះ​ទាំង​៣ប្រកួតមាន​៩ពិន្ទុ។ បើ​លទ្ធផល​នៃ​ការ​ប្រកួត​កម្ពុជា បាន​ត្រឹម​ស្មើ ឬ​ឈ្នះ​ថៃ កម្ពុជា​អាច​​ឈាន​ទៅ​វគ្គ​បន្ទាប់ដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ​បើ​ក្រុម​កម្ពុជា​ចាញ់​ថៃ ត្រូវ​រង់​ចាំ​អ៊ុត​មើល​ ក្រុម​ឡាវ​ប្រកួតជាមួយ​​ហ្វីលីពីនបន្តទៀត បើ​ឡាវ​ឈ្នះ​យើង​ត្រូវ​ពិនិត្យ​លើ​គ្រាប់​បាល់​នៅ​សល់ តែ​បើឡាវចាញ់​វិញកម្ពុជា​ចាប់​ដៃ​ក្រុម​ថៃឡើង​វគ្គ១/៤ផ្ដាច់ព្រ័ត្រ ដោយ​រង់ចាំ​មើលពូល B៕
អត្ថបទ៖ ឡុង
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team