មាស សុខសោភា​បង្ហើរ​​សំណៀង​ស្វែង​រក​មូលនិធិ​ផ្គត់​ផ្គង់​សម្ភារៈ​សិក្សា​ដល់​ក្មេង​ថ្នាក់​ទី១

បទចម្រៀង​ថ្មី​ដែល​ទើប​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ទាំង​បួន CTN MYTV CNC និង CTN អន្តរជាតិ​របស់​កញ្ញា មាស សុខសោភា កំពុង​ដង្ហោយ​សុំជំនួ​យ​ជួយ​ដល់​ប្អូន​ៗ​កុមារតូច​ៗឱ្យ​មាន​ឱកាស​បាន​ចូល​រៀន​សូត្រ ដែល​មាន​ចំណង​ជើង​ថា ក្ដី​សង្ឃឹម​កូនខ្មែរ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធបទភ្លេង និង​ទំនុកច្រៀងដោយ លោក ងួន សុបិន និពន្ធបទចំរៀងដោយលោក ជួន សុវណ្ណវាសនា។
វប្បធម៌​ខ្មែរ​ស្រឡាញ់​ខ្មែរ ត្រូវ​បាន​ក្រុមការងារ​ទូរទស្សន៍​ធំ​លំដាប់​ទី១​ប្រចាំ​ប្រទេស​កម្ពុជាប៉ុស្ដិ៍​ CTN ជា​ពិសេស​ក្រុម​កំប្លែង​នាយ​ពែក​មីដែល​ដឹកនាំ​ដោយ​លោក​តា​វ៉ិចទ័រ​​កំពុង​ចុះ​ទៅ​រក​មូល​និធិនៅ​តាម​តំបន់​​នានា​ ដើម្បី​​ប្រមូល​មូល​និធិនេះ​​ជួយ​ផ្គង់​ផ្គត់​សម្ភារៈ​សិក្សា​ដល់​ប្អូនៗក្រីក្រ​​រៀន​ថ្នាក់​ទី១​ឱ្យ​មាន​ឱកាស​បាន​សិក្សា​ខ្ពង់ខ្ពស់​នៅ​ទូទាំង​២៥រាជធានី​ខេត្ត។
ការ​បរិច្ឆាក​នូវ​ថវិកា ទោះ​តិច​ក្ដី​ច្រើន​ក្ដី ក៏​បាន​រួម​ចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​ខ្វះខាត ឱ្យ​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ក្នុង​ឆាក​ជីវិត៕
អត្ថបទ៖ បញ្ញា
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team