ចេន សាយចៃ ស្រក់ទឹក​ព្រោះ​សង្សាររៀបការ​ចោល

តារា​ចម្រៀង​មក​ពី​ដែនដី​សុរិន្ទ អ្នកនាង ចេន សាយចៃ កំពុង​តែ​​ឆក់​យក​ប្រជាប្រិយ​ភាព​ពី​ប្រជាជន​កម្ពុជា​ ក្រោយ​ចេញ​អាល់ប៉ុម​ថ្មី ជាមួយ​តារា​ចម្រៀង​សំឡេង​ស្អក លោក ខេម ក្នុង​ផលិតកម្ម ថោន អាល់ប៉ុម​ទី៧៨ ដែល​ទើប​ចេញ​លក់​លើ​ទីផ្សារ។

ក្រឡេក​មកមើល​បទចម្រៀង​មួយ​បទ​ក្នុង​អាល់ប៉ុម​នេះ អ្នកនាង ចេន សាយ​ចៃ​ បាន​បង្ហើយ​សំណៀង​ខក​ចិត្ត​ព្រោះ​សង្សារ​ការ​ចោល ក្រោម​ចំណងជើង​ថា កូន​កំលោះ​នេះ​ជាសង្សារ​ខ្ញុំ ទើប​ចេញ​ផ្សព្វផ្សាយ​ Triler ល្ងាច​មិញ​នេះ​ហាក់​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​ចិត្ត​ចំពោះ​បទ​នេះ​ខ្លាំង​​ណាស់។ ចង់​ដឹង​ថា​វីដេអូ​ផ្សព្វផ្សាយ​បទចម្រៀង​ខក​ស្នេហ៍​របស់អ្នក​នាង​ ចេន សាយចៃ មាន​អត្ថន័យ និង​ទិដ្ឋភាព​បែប​ណា សូម​ចុះ​មើល​វីដេអូ​ខាងក្រោម​នេះ៖
អត្ថបទ៖ ឡុង
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team