លទ្ធផលនេះធ្វើឱ្យក្រុមកម្ពុជាឡើងមកកំពូលតារាងបណ្ដោះដែលមាន៤ពិន្ទុ ក្រោយឈ្នះ១ ស្មើ១ ខណៈក្រុមហ្វីលីពីន និងថៃមាន៣ពិន្ទុ ទើបប្រកួតតែមួយលើក រីឯក្រុមម្ចាស់ផ្ទះ២ប្រកួតមាន១ពិន្ទុ និងក្រុមប្រុយណេឈរបាតតារាងក្រោយចាញ់ទាំង២ប្រកួត៕
U19 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្នក្រោយឈ្នះប្រ៊ុយណេ ៥ - ១
នៅលើទីលាន Laos National Stadium ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីម្សិលមិញនេះ កីឡាករក្រុមជម្រើសជាតិកម្ពុជា U19 បានបំបាក់ក្រុមប្រ៊ុយណេក្នុងលទ្ធផល ៥ - ១ ក្នុងការប្រកួតបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំ 2015 AFF U-19 Youth Championship។
៥គ្រាប់របស់ក្រុមកម្ពុជារកបានដំបូងនៅនាទីទី ៩ និង ៣៩ ដោយកីឡាករ សេប រ៉ូស៊ីប ក្រោយ១នាទី ពោលនាទីទី៤០ កីឡាករ សុន វណ្ណដេត ទាល់បញ្ចូលទីមួយគ្រាប់ទៀតមុនបញ្ចប់តង់ទីមួយ។ ចូលដល់តង់ទីកីឡាករកម្ពុជានៅតែសម្រុកយ៉ាងខ្លាំងទៅលើក្រុមប្រ៊ុយណេ រហូតរកបាន២គ្រាប់ទៀតនៅនាទី ៥០ កីឡាករ ចិន វណ្ណៈ និងនាទី ៧៤ ដោយកីឡាករ ទូច រ៉ូម៉ា ប៉ុន្តែកីឡាករកម្ពុជាធ្វើឱ្យមានកំហុសនៅជិតចប់តង់ទី២ ធ្វើឱ្យប្រុយណេឱ្យរកបានមួយគ្រាប់នៅនាទី៨៦ ដោយបាល់ពិន័យ។ បញ្ចប់ការប្រកួត U19 កម្ពុជា យកឈ្នះប្រុយណេ ដោយលទ្ធផលបច្ចេកទេស ៥ - ១។
ចំណែកមួយប្រកួតទៀតក្នុងពូល A នេះដែរ ក្រុម U19 ថៃ បានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ដោយលទ្ធផល ២ - ១។ ពីរគ្រាប់របស់ប្រទេសថៃ រកបានដោយកីឡាករ Jakkit នៅនាទី៩ និង៤៣ ក្នុងតង់ទី២ ធ្វើឱ្យក្រុមម្ចាស់ផ្ទះវាយបក តែមិនសម្រេចបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះនៅនាទី ៦៩ ដោយកីឡាករ Phanvongsa។
អត្ថបទ៖ ឡុង