ជំនឿ​​មិន​ត្រឹមត្រូវ ទាក់ទង​នឹង​ស្រោមអនាម័យ​

អ្នកឯកទេស​ខាង​ការពារ​ជំងឺ​កាមរោគ បានលើកឡើង​អំពី​ការយល់ច្រឡំ ១០​ចំណុច ទាក់ទង​នឹង​ការប្រើប្រាស់​ស្រោមអនាម័យ ដែលជា​ទស្សនៈ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដូច្នេះ​អ្នក​គួរប្រើ​វិចារណ​ញ្ញា​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព​ខណៈ​រួមភេទ​...​។​ 


១. ស្រោមអនាម័យ ប្រើ​ហើយ​មិន​ស្រណុក​? :
​    ​នេះ​ជាការ​យល់​ខុស ១០០% ហើយ​ចំពោះ​ស្ត្រី​ទាំងអស់​យល់ថា ការរួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​ការពារ គឺជា​ការមិន​ផ្តល់​កិត្តិយស​ដល់ដៃ​គូរ​បស់​ខ្លួន ទោះបីជា​សាច់​ទល់នឹង​សាច់ បានផ្តល់​អារម្មណ៍ល្អ​ជាង​ក៏ដោយ ប៉ុន្តែ ការ​ទប់​មិន​ឲ្យ​មាន​បញ្ហា​ឆ្លង​មេរោគ​ផ្សេងៗ ទើប​ជា​ទស្សនៈ​កូនប្រុស​ពិតប្រាកដ​។​

២. ស្រោមអនាម័យ មិនអាច​ការពារ​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​បាន​? :
​    ​ជំនឿ​បែបនេះ នាំ​ឲ្យ​បុរស​ជាច្រើន​យល់​ខុស​ថា បើ​ការពារ​មិនបាន គឺ​មិនបាច់​ការពារ​ល្អ​ជាង ប៉ុន្តែ​តាមពិត ការមិន​ប្រើ​ស្រោមអនាម័យ​ខណៈ​រួមរ័ក ទើប​ជា​ប្រការ​គួរ​ខ្លាច​បំផុត​។ បើសិន​ស្រោមអនាម័យ​នោះ មិន​សេច​ធ្លាយ មិន​បែក វា​នៅតែ​អាច​ការពារ​មេរោគ​ឆ្លង​បាន ព្រោះ​ការធ្វើ​តេស្ត បញ្ជាក់ថា​មេរោគ HIV មិនអាច​ឆ្លងកាត់​ភ្នាស​នៃ​ស្រោមអនាម័យ​បែប​ស្តង់ដារ​បានឡើយ​។ ជាពិសេស​ស្រោមអនាម័យ​ម៉ាក Ducare​។​

៣. ស្រោមអនាម័យ​ចម្រុះ​ពណ៌ ច្រើន​ក្លិន នាំ​គ្រោះថ្នាក់​? :
​    ​បច្ចុប្បន្ន អ្នក​ផលិត​ស្រោមអនាម័យ កំពុង​ចេញ​ម៉ូដ​ស្រោមអនាម័យ​ដែលមាន​ក្លិន និង​រសជាតិ​ថ្មីៗ ដើម្បី​បំពេញ​សេចក្តីត្រូវការ​បុរស​ដែល​និយម​ផ្លូវភេទ ហើយ​សារធាតុ​ដែល​យកមកប្រើ​នោះ មិន​បណ្តាល​ឲ្យ​ក្រហាយ​រមាស់​ប្រដាប់ភេទ​ឡើយ​។ ស្រោម​ប្រភេទ​ថ្មីៗ​ទាំងនោះ សុទ្ធតែ​ទទួល​បានការ​ធានាថា មាន​សុវត្ថិភាព និង​គុណភាព​។ ប្រសិនបើ​ត្រូវការ​ស្រោមអនាម័យ​អស្ចារ្យ ទាំង​ពណ៌​និង​ក្លិន គឺអាច​ជ្រើស​ប្រើ  Ducare ពិតជា​មិន​ខកបំណង​ឡើយ​។​

៤. ស្រោមអនាម័យ​ខុស​ទំហំ មិន​ដូច​ធម្មជាតិ​? :
​    ​ការប្រើ​ទំហំ​ដែល​សមល្មម​ជាមួយ​អវយវៈ​ភេទ អាចជួយ​ឲ្យ​ការ​រួមភេទ​កាន់តែ​ស្រណុក​ឡើង​។ ស្រោមអនាម័យ​បច្ចុប្បន្ន​មាន​ទំហំ​សំខាន់ៗ គឺ​ទំហំ  ៤៩​ម​.​ម និង ៥២​ម​.​ម ហើយ​ក៏មាន​ប្រភេទ​ខ្លះ​ដែល​ធំ​ជាង​មុន​។ ប៉ុន្តែ​សំខាន់ គឺ​អ្នក​គួរ​ជ្រើស​ប្រើ​ត្រឹម​ទំហំ​ដែល​សម​ល្ម​សម្រាប់តែ​ខ្លួនឯងបាន​ហើយ​។​

៥. មិន​ប្រើ​ស្រោមអនាម័យ រាប់​ថ្ងៃ​ជ្រុះ​អូវុល​ល្អ​ជាង​? :
​    ​ការ​ជ្រុះ​អូវុល ទោះ​បើ​គេ​អាច​រាប់​ថ្ងៃ​ដឹងថា វា​ទុំ​នៅពេលណា ប៉ុន្តែ​នៅតែមាន​ភ្លាំងភ្លាត់​ខ្លះ​ជៀស​មិន​រួច ព្រោះ​ការ​ធុញថប់​អារម្មណ៍ ឬ​រាងកាយ​មិន​ប្រក្រតី​ជាដើម​។ ជាងនេះទៀត ការមិន​ពាក់​ស្រោមអនាម័យ មានឱកាស​ប្រឈម​នឹង​ជំងឺឆ្លង​ផ្លូវភេទ​ខ្ពស់ ហើយ​បើ​ជួន​ជា​ភាគី​ស្ត្រី​មាន​អាការ​ខុស​ប្រក្រតី ជ្រុះ​ពង ១​ខែ ២​ដង ប្រាកដជា​ស្មុគស្មាញ​មិន​ខាន​។​

៦. ពាក់​ស្រោមអនាម័យ ត្រឡប់​ពី​ក្នុង​ចេញ​ក្រៅ មាន​អារម្មណ៍​ប្លែក​? :
​    ​នេះ​ជា​គំនិត​ផ្ទុយស្រឡះ​ពី​ការពិត គ្មាន​បុរស​ណា​ដែល​ពាក់​ស្រោមអនាម័យ​បញ្ច្រាស ពី​ខាងក្នុង​ត្រឡប់មក​ក្រៅ​ហើយ​ស្រណុក​លើស​ដើម​នោះទេ ព្រោះថា ការពាក់​ស្រោម ក៏​ដូច​ការពារ​វែ​នតា​ដែរ គឺ​ត្រូវតែ​ពាក់​ឲ្យ​ត្រឹមត្រូវ ទើប​វា​ល្អ​។​

៧. ពាក់​ស្រោម​ច្រើន ល្អជា ១​ជាន់​? :
​    ​គឺ​គ្រោះ​ណាស់ មិនអាច​យកជាការបាន​ទេ ព្រោះ​ការពាក់​ស្រោម​លើសពី ១​ជាន់ អាច​នាំ​ឲ្យ​ជាន់ ឬ​ស្រទាប់​នៃ​ស្រោម កកិត​គ្នា​បាន ហើយ​រហែក​ដាច់ដោច​។ តាមពិត ស្រោមអនាម័យ​ត្រូវ​បានចេញ​ម៉ូដ​ឡើង​សម្រាប់​ពាក់​ត្រឹមតែ ១​ជាន់​ប៉ុណ្ណោះ ជាងនេះទៀត ការពាក់​ច្រើន​ជាន់ អា​បណ្តាល​ឲ្យ​បាត់បង់​ភាព​ស្រណុក​ស្រួល ដោយសារ​ស្រោមអនាម័យ កើន​កម្រាស់​ជាង​មុន​។ ជាការ​ប្រសើរ ការប្រើ Ducare តែមួយ​ជាន​ពិតជា​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់បំផុត​ដល់​អ្នក​បាន​។​

៨. ស្រោមអនាម័យ​លាប​ខ្លាញ​រម្អិល​ស្រួល​?
​    ​ជា​កំហុស​ធំ​ណាស់ ការប្រើ​សារធាតុ​អ្វី​ក៏ដោយ ដែល​មិនបាន​បញ្ជាក់ថា ឲ្យ​ប្រើ​សម្រាប់តែ​លាប​បរិវេណ​ស្រោមអនាម័យ ចាត់ទុកថា មានការ​ប្រឈម​នឹង​ការបាត់​គុណភាព​របស់​ស្រោម ហើយ​វា​អាច​នាំ​ឲ្យ​ដាច់​រហែក ធ្លុះធ្លាយ​ទៀតផង​។ មិនតែប៉ុណ្ណោះ ក៏មាន​សារធាតុ​ប្រភេទ​ខ្លះ អាចធ្វើ​ឲ្យ​ស្រោម​រលាយ និង​ងាយ​ធ្លុះ​បាន ដូច្នេះ​គួរតែ​ចៀសវាង​ទើប​ប្រសើរ​។​

៩. ស្រោមអនាម័យ​ធានាបាន​គ្រប់​ក្បាច់​? :
​    ​កុំ​យល់ថា ស្រោមអនាម័យ ដែល​អ្នក​កំពុង​ពាក់ អាច​រ៉ាប់រង​គ្រប់យ៉ាង​នៅលើ​លោក​នេះ​បាន ព្រោះ​អ្វីៗ​រមែង​មាន​បែកធ្លាយ និង​ខ្សោយ​គុណភាព​បាន​ដូចគ្នា​។ ដូច្នេះ ការធ្វើសកម្មភាព​ខ្លាំង​ក្លា ឬ​រួមរ័ក​រយៈពេល​យូរពេក អាច​នឹងធ្វើ​ឲ្យ​បែក​ស្រោមអនាម័យ​បាន​។ សម្រាប់​គូស្នេហ៍​ដែល​និយម​ប្រើ​ក្បាច់ក្បូរ​ច្រើន និង​រយៈពេល​យូរ គួរ​ជ្រើស​ប្រើ​ស្រោមអនាម័យ Ducare ដែល​នឹង​ធានា​នូវ​ប្រសិទ្ធភាព​ខ្ពស់​បានល្អ​។​

១០. ស្រោមអនាម័យ​ប្រើ​សា​ថ្មី​បាន​? :
​    ​មិន​ពិត​ទេ ពិតជា​គ្រោះថ្នាក់​ណាស់ ព្រោះ​បែបនេះ មិន​ត្រឹមតែ​ការពារ​មេរោគ មិន​បានទេ ថែមទាំង​នាំ​ឲ្យ​កើត​ភាព​កកិត​ដាច់ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ទាំង​បុរស និង​ស្ត្រី​ដៃគូ ដោយសារ​ស្រោមអនាម័យ​នីមួយៗ ត្រូវបាន​ធ្វើឡើង ដាក់​ទឹករម្អិល សម្រាប់តែ​ប្រើតែ​មួយ​លើកៗ តែប៉ុណ្ណោះ​៕

អត្ថបទ៖ CEN
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team