iPhone 6 និង iPhone 6S Plus បានដាក់អោយកុម៉្មង់ហើយ!


បន្ទាប់ពីមានការដាក់ផ្សាយក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុន Apple កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនបានដាក់ទទួលអោយអតិថិជនកុម៉្មង់ទុកហើយ។ ការទទួលកុម្ម៉ង់នេះគឺមាន iPhone6S និង iPhone6S Plus ហើយមានតែប្រទេសមួយចំនួនទេ ដែលអាចកុម៉្មង់បាន ដែលមានប្រទេសដូចជា៖ អូស្ត្រាលី, សហរដ្ឋអាមេរិក, កាណាដា, ចិន, សិង្ហបុរី, បារាំង, អាឡឺម៉ង់, ហុងកុង, ជប៉ុន, ញូហ្សេឡែន, អង់គ្លេស។

iPhone 6S និង iPhone 6S Plus ត្រូវបានចេញជាមួយទំហំផ្ទុក 16GB, 64GB និង 128GB ហើយប្រភេទនីមួយៗមាន ៤ ពណ៌រួមមាន៖ ប្រាក់, ផេះ, មាស និងពណ៌ដាក់ចេញថ្មីគឺ កុលាបមាស។



iPhone ជំនាន់ថ្មីនេះបានបំពាក់នូវគ្រឿងបំលាស់ជំនាន់ថ្មីរួមមាន៖ សំបកការពារជាបន្ទះអាលុយមីញ៉ូមដែលរឹងមាំជាងមុន, Processor ជំនាន់ថ្មីប្រភេទ A9, អេក្រង់ Pressure-Sensitive ឈ្មោះថា 3D Touch ហើយនឹងបំពាក់នូវកាមេរ៉ាទំហំធំជាងមុន ១២ មេហ្កាភិចសែល ដែលអាចថតវីដេអូបានក្នុងកម្រិត 4K ។

© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team