កម្ពុជាទទួលរងសម្ពាធទាប និង ឥទ្ធពលព្យុះ ពីវៀតណាម ដែលឥទ្ធិពលទាំងនេះ នឹងធ្វើឲ្យមានពពកច្រើន មានភ្លៀងធ្លាក់នៅរាជធានី និង បណ្ដាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១១ ខែ កញ្ញា នេះ នៅក្នុងសមុទ្រចិនខាងត្បូងមានកើតឡើងនូវសម្ពាធទាបសកម្មមួយ (Active Low Pressure) ។ សម្ពាធសកម្មនេះ នឹងវិវត្តទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយថ្ងៃទី ១៣ ខែ កញ្ញា វានឹងបន្ដវិវត្តទៅជាព្យុះ រួចធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្ដាលនៃប្រទេសវៀតណាម។
នៅក្នុងសេចក្ដីប្រកាសដដែលបានប្រាប់ទៀតថា ឥទ្ធិពលនៃព្យុះនេះ នឹងបង្កឲ្យផ្ទៃមេឃនៅព្រះរាជណាចក្រកម្ពុជាមានពពកច្រើនដេរដាស មានភ្លៀងបន្ដធ្លាក់ច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសពិសេស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៥ និង អាចបណ្ដាលឲ្យរាជធានី-ខេត្ត មួយចំនួនដូចជា រាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និង ខេត្តសៀមរាប ប្រឈមនឹងជំនន់ទឹកភ្លៀង។
សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖
អត្ថបទ៖ សប្បាយ