ក្រសួង​អប់រំ​ផ្លាស់ប្ដូរ​ពេលវេលា​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប

តាម​ការ​គ្រោង​ទុក ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​បិទ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នា​រសៀលថ្ងៃទី ១៥ និង​ព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ខាង​មុខ​នេះ​​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​ដោយ​សារ​តែដំណើរការកែ ស្រង់ បូកពិន្ទុ​ដោយ​កុំព្យូទ័រ ការ​ត្រួតពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​របស់​បេក្ខជន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន​ល្អ និង​ពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើងធ្វើ​ឱ្យ​ដំណើរ​ការការ​ងារ​ទាំង​ស្រុង​បាន​បញ្ចប់​មុន​ការ​គ្រោង​ទុក ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ការ​បរិច្ឆេទ​បិទ​ប្រកាស​លទ្ធផល​មក​រសៀល​ថ្ងៃសៅរ៍ ទី១២ ខែសីហា សម្រាប់​មណ្ឌលរាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ព្រឹក​ថ្ងៃអាទិត្យ ទី១៣ សីហា សម្រាប់​មណ្ឌល​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

បន្ថែម​ពី​លើ​ការ​បិទ​ប្រកាស​លទ្ធផល​តាម​បណ្ដា​មណ្ឌល​ប្រឡង ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ថែម​ទៀតផង (ចុចទីនេះ...)។៚
អត្ថបទ៖ ឡុង
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team