បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់៥៥,៨៨ភាគរយ

បើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចេញមុននេះបន្តិចបានអោយដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៤ សីហា ២០១៥ មានបេក្ខជនប្រឡងជាប់ចំនួន ៤៦ ៥៦០ នាក់ ត្រូវជា ៥៥,៨៨% នៃបេក្ខជនវត្តមានចំនួន ៨៣ ៣២៥នាក់។ ចំពោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៩ ៦៨៨ នាក់ ត្រូវជា៥៣,៨៧% និងដោយឡែកចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ៦ ៨៧២ នាក់ ត្រូវជា៧១,១៨%។ 

បេក្ខជនដែលមាននិទ្ទេស A មានចំនួន ១០៨ នាក់ និទ្ទេស B មានចំនួន១ ០៨៥ នាក់ និទ្ទេស C មានចំនួន៣ ២៩២ នាក់ និទ្ទេស D មានចំនួន ៦ ០៩៣ នាក់ និងនិទ្ទេស E មានចំនួន ៣៥ ៩៨២ នាក់។៚

អត្ថបទ៖ ឡុង

© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team