ការផ្ទេររបស់លោក David de Gea ពី Manchester United ទៅ Real Madrid បានជាប់គាំងដោយសារតែមានការពន្យាពេលនៅលើក្រដាសស្នាមមួយ។
មកដល់ពេលនេះ ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថា គេមិនទាន់បានទទួលឯកសារពាក់ព័ន្ធសម្រាប់កិច្ចព្រមព្រៀងនោះទេ គិតត្រឹមកណ្តាលអធ្រាត្រនៅថ្ងៃទី 31 ខែសីហា ដែលថ្ងៃផុតកំណត់នៃរដូវកាលទិញដូរកីឡាករនេះ ។
Real Madrid និង ManUtd បានព្រមព្រៀងនូវតម្លៃ ២៩លានផោន ដែលជាតម្លៃរួមបញ្ចូលអ្នកចាំទី Keylor Navas ដែលត្រូវថែមអោយ ManUtd ក្នុងការយកកីឡាករ De Gea រូបនេះ។
ក្រុមបិសាចក្រហម Manchester United បាននិយាយថា ពួកគេបានចុះហត្ថលេខារួចហើយ និងបានផ្ញើរឯកសារដែលពាក់ព័ន្ធទាំងអស់ទៅទាន់តាមពេលវេលាហើយ ហើយពួកគេក៏ថាគេមានភស្ដុតាងដើម្បីបញ្ជាក់វាផងដែរ។
ក្រុម Real Madrid និង Manchester United អាចពិចារណាលើបណ្ដឹងឧទ្ធរណ៍ ទៅលើមូលហេតុនៃការពន្យាពេល ដែលអាចមកពីបញ្ហាបច្ចេកវិទ្យាកុំព្យូទ័រ។
អ្នកជំនាញខាងកីឡាបាលទាត់អេស្ប៉ាញ លោក Guillem Balague បានប្រាប់ដែរថា ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថា ឯកសារនេះមិនទាន់បានឈានដល់ពួកគេ បានទាន់ពេលវេលានេះទេ ហើយការផ្លាស់ប្ដូរនេះត្រូវបានព្យួរទុកសិន។
អ្វីគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់ ហើយមនុស្សគ្រប់គ្នាកំពុងរង់ចាំមើល! ហើយពេលនេះ De Gea កំពុងស្ថិតនៅផ្ទះមិត្តស្រីរបស់គេ នៅទីក្រុង Madrid។
បកប្រែដោយ៖ OMEO