ហេតុអ្វី​បាន​​ជា​​អ្នក​ដែល​មាន​​ឈាម​​អូ ​(O) ​ពិសេស​​ជាង​​អ្នក​ដែល​មាន​ក្រុម​​ឈាម​​ផ្សេង?​

ឈាម​ប្រភេទ គឺ​ជា​​ឈាម​ដើម​ដំបូង​គេ​បង្អស់​នៃ​បុព្វ​បុរស​របស់​​យើង​ ជា​អម្បូរ​​មនុស្ស​​ដែល​មាន​ភាព​បិន​​ប្រសប់​ ​និង​ឆ្លាត​វៃ។ ​អ្នក​ដែល​​មាន​ឈា​ម​ប្រភេទ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ជួយ​​នៅ​ក្នុង​សង្គម​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។ ​ការ​​ដឹកនាំ​, ភាពសកម្ម, កម្លាំង ​និង​សមត្ថភាព​ ​គឺ​ស្ថិត​នៅ​ក្នុង​ចំ​ណោម​គុណ​ភាព​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​  ​ពួក​គេ​អាច​មាន​អនុភាព​និង​ផលិត​ភាព។ ​ទោះជា​យ៉ាង​ណា​​ក៏​ដោយ​ ​នៅ​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​តាន​តឹង​ពួក​​គេ​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ឆាប់ខឹង​ ​មាន​អារម្មណ៍​ឆេវឆាវ​ និង​ខ្វះ​ការ​ពិចារណា។របប​អាហារ​មិន​គ្រប់​គ្រាន់​កង្វះ​លំហាត់​ប្រាណ, ទម្លាប់​មិន​ល្អ​ឬ​កម្រិត​ភាព​តាន​តឹង​មាន​ការ​កើន​ឡើង​ ងាយ​នឹង​ធ្វើ​ឲ្យ​​ការ​រំលាយ​អាហារ​មិន​បាន​ល្អ​ រួម​បញ្ចូល​ទាំង​ភាព​រឹង​ទទឹង​សកម្មភាព​តិច​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ ​និង​ជំងឺ​ធាត់។
ហ្សែន​ក៏​អាច​ជា​កេរិ៍​ដំ​ណែល​មួយ​ដែល​ប្រែ​ក្លាយ​ជា​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​រឹងមាំ​មាន​អាយុ​វែង​ ​និង​ដើម្បី​ធ្វើ​ឲ្យ​មាន​គំនិត​សុទិដ្ឋិនិយម​ផងដែរ។​

តើអ្វី​ដែល​ធ្វើ​ឲ្យ​​​អ្នក​ក្លាយ​​​ជា​មនុស្ស​​​ពិសេស​លើសគេ?
ដោយ​សារ​តែ​ប្រភេទ​ឈាម​របស់​ពួកគេ​ ​អាច​ជួយ​សង្រ្គោះ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺដំបៅ​ ​និង​ ​ការ​ខូច​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត។​ ​សមាជិក​នៃ​ក្រុម​ឈាម​ប្រភេទ O ជា​ធម្មតា​មាន​កម្រិត​ទាប​នៃ​អរម៉ូន​ទីរ៉ូអ៊ីត​ ​និង​ជាតិ​អ៊ីយ៉ូត​គ្រប់​គ្រាន់​ ​ជាធាតុ​គីមី​មួយ​ដែល​​មាន​គោល​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​គ្រប់​គ្រង​អរម៉ូន​ទីរ៉ូអ៊ីត​នោះ។ ​នេះ​​បណ្ដាល​មក​ពី​ផល​ប៉ះ​ពាល់​ជាច្រើន​ដូចជា​ ​ការធាត់​ចាល់​​ជាតិ​ទឹក​ ​និង​ភាព​អស់​ក​ម្លាំង។​
ពួក​គេ​មាន​កម្រិត​​​ខ្ពស់​នៃ​អាស៊ីត​ក្រពះ​ជាង​ប្រភេទ​ក្រុម​ឈាម​ដ៏ទៃ​ទៀត​ជាញឹក​ញាប់​ពួកគេ​តែង​តែ​ជួប​បញ្ហា​ក្នុង​ការ​រលាក​ក្រពះ​និង​ដំបៅ​ក្រពះ។​ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ក្រុម​ឈាម​ប្រភេទ​នេះ​ ​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ប្រភេទ​នៃ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស។​ ​អ្នក​នឹង​ត្រូវ​បាន​គេ​​សួរ​ពី​​ប្រភេទ​ឈាម​នៅ​ពេល​សម្ភាស​ការងារ​ ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​ គឺ​ច្រើន​តែ​​ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ការ​ប្ដេជ្ញា​ចិត្ត​ការ​រៀប​ចំ, យក​ចិត្ត​ទុកដាក់​,មាន​មនសិកា​ ​និ​ង​ការ​អនុវត្ត​ជាក់ស្ដែង។​
ភាព​តាន​តឹង​អាច​បណ្ដាល​មក​ពីកំហឹង​ ​និង​ការ​ផ្ចង់​អារម្មណ៍​ខ្លាំង​ហួស​ហេតុ​ពេក។​ អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះងាយ​​នឹង​បញ្ចេញ​​នូវ​ឥរិយាបថ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ដែល​ពួក​គេ​មាន​ការ​ធុញ​ទ្រាន់​ខ្លាំង​ពេក,ពួក​គេ​ងាយ​ឆាប់​បាក់​ទឹក​ចិត្ត​ ​ឬឆាប់​មាន​ការ​ធុញ​ទ្រាន់។​ នេះ​រួម​បញ្ចូល​ការ​លេង​ល្បែង, ការ​ស្វែង​រក​នូវ​សេចក្ដី​រំភើប, ការ​ទទួល​ហានិ​ភ័យ​ ​និង​ការ​លើក​ទឹក​ចិត្ត។​ ​ជៀស​វាង​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ ​និង​ជាតិ​អាល់​កុល។​ កាហ្វេអ៊ីន​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​បង្កើន​នូវ​កម្រិត​ថ្នាំ​Adrenaline និង ​Noradrenaline​ ដែល​មាន​មាន​កម្រិត​ខ្ពស់​​រួច​ទៅ​ហើយ​ ​នៅ​ក្នុង​មនុស្ស​ដែល​​មាន​ឈាម​ប្រភេទ​នេះ។​
ការ​ធ្វើ​លំហាត់​ប្រាណ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​ ​ព្រោះ​វា​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​សម្រាក​នៅ​​លើ​រាង​កាយ​ទាំង​មូល។​ ​ប្រភេទ​ឈាម​ Oគឺ​ជា​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​មាន​សកម្មភាព​និង​មាន​ស្ថិរភាព​នៃ​អារម្មណ៍។​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​ ​គឺ​ត្រូវ​ទាម​ទារ​ឲ្យ​បាន​ ​ទៅ  ​ដង​ក្នុង​មួយ​សប្ដាហ៍។​
ចំពោះ​លទ្ធផល​ដ៏ល្អ​បំផុត​ ​សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ​​ត្រូវ​ធ្វើ​ចាប់​ពី​ ៣០ ​ទៅ ​៤០​នាទី​ ​យ៉ាង​ហោច​ណាស់​ឲ្យបាន​ ​ដង​ក្នុង​មួយ​សប្ដាហ៍។​
ជា​ចុង​ក្រោយ​​សម្រាប់​អ្នក​ដែល​មាន​ឈាម​ប្រភេទ​ ត្រូវ​តែ​កំណត់​ផែន​ការ​ឲ្យ​​ច្បាល់​លាស់​ ​ដើម្បី​ជៀស​វាង​ការ​មាន​ប្រតិកម្ម​កើត​ឡើង​ធ្វើ​ឲ្យ​ខ្វះ​ការ​ពិចារណា។​ ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​អ្នក​ជា​បន្ដ​បន្ទាប់៕​

ប្រភព៖ healthyfoodteam.com
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team