ពិតជាអស្ចារ្យក្លិបបីសាចក្រហម Manchester United បញ្ចេញវីដេអូ មានអក្សរខ្មែរ


ពិតជាអស្ចារ្យ និងមានមោទនភាពមែន ដែលទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបិសាចក្រហម Manchester United បានបង្ហោះវីដេអូផ្សព្វផ្សាយថ្មីមួយ ដែលមានអក្សរខ្មែរនៅលើវីដេអូនោះផងដែរ ។ វីដេអូនេះផងដែរ មានន័យថាក្លឹបបានរៀបចំកម្មវិធីឈ្នះរង្វាន់ជាច្រើន ដែលឧបត្ថម្ភដោយ ផលិតផលដែលមានស្លាកយីហោ អឺរ៉ូ (Euro) ។ រង្វាន់ដែលកម្មវិធីបានរៀបចំរួមមាន៖

- រង្វាន់ទី ១៖ សំបុត្រយន្តហោះសម្រាប់មនុស្ស ២នាក់ (២ សំបុត្រ) បូករួមទាំងថ្លៃអាហារ និងការស្នាក់នៅ ទៅប្រទេសអង់គ្លេសដោយគ្រាន់តែប្រមូល និងផ្ដុំកាតកោសទាំងបួនបំណែក អោយចេញជារូបភាពយន្តហោះ។
- រង្វាន់ទី ២៖ ទូរស័ព្ទ iPhone 6 (ទំហំ 16GB) ៨ រង្វាន់ ដោយគ្រាន់តែប្រមូល និងផ្ដុំរូបភាពនៃកាតកោស ទាំងបួនបំណែកអោយចេញជារូបរាងទូរស័ព្ទ iPhone 6 ។
- រង្វាន់ទី ៣៖ អាវយឺត Manchester United និង EURO ចំនួន ១០០០ រង្វាន់ ដោយគ្រាន់តែប្រមូល និងផ្ដុំរូបភាពនៃកាតកោសទាំងបួន អោយចេញជារូបភាពអាវយឺត។


លក្ខខណ្ឌ និងព័ត៌មានផ្សេងៗទៀត លោកអ្នកអាចចូលមើលក្នុងតំណខាងក្រោមនេះ៖
http://bit.ly/1UwMSRA


© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team