កម្ពុជានៅតែមិនអាចរកគ្រាប់បានក្នុងវគ្គជម្រុះ World Cup 2018

បន្ទាប់ពីការប្រកួតចប់ជាមួយស៊ីរី កាលពីម៉ោង ៦ៈ៣០ ល្ងាចនេះមក កម្ពុជានៅតែមិនអាចបំបែកគ្រាប់ ០ នៅឡើយទេ សម្រាប់វគ្គជម្រុះ World Cup 2018 នេះ ដោយចាញ់ស៊ីរីយ៉ាងបាក់មុខតែម្ដង ក្នុងលទ្ធផល ០ ទល់នឹង ៦ ។ ក្នុងការប្រកួតកន្លងមក ប្រកួតលើកទី ១ កម្ពុជាប៉ះនឹងសិង្ហបុរី ចាញ់សិង្ហបុរីក្នុងទឹកដីខ្លួន ០ ទល់នឹង ៤ ប្រកួតទី ២ កម្ពុជាប៉ះនឹងអាហ្កានីស្ថាន ចាញ់អាហ្កានីស្ថានក្នុងដីខ្លួនដូចគ្នា ដែលអាហ្កានីស្ថានឈ្នះ ១គ្រាប់នៅនាទីចុងក្រោយ ហើយការប្រកួតជាមួយជប៉ុនកាលពីថ្ងៃទី ៣ ខែកញ្ញា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្ពុជាបានបន្ដចាញ់ជប៉ុន ៣ ទល់នឹង ០ ក្នុងទឹកដីជប៉ុន។ 
សរុបមក ៤ ប្រកួតរបស់កម្ពុជា គឺចាញ់ទាំង ៤ ប្រកួត ហើយគេសុទ្ធបញ្ចូលទីសរុបទាំងអស់ ១៤ គ្រាប់ហើយ។ ដូចនេះវាគឺជាលទ្ធផលដ៏លំបាកមួយសម្រាប់កម្ពុជា ស្រោចស្រង់មកវិញដើម្បីឈានទៅរកវគ្គបន្តទៀតណាស់។



យ៉ាងណាក្ដី បើយើងងាកមកមើលការគាំទ្ររបស់ប្រជាជនកម្ពុជាយើងវិញ មានការកើនឡើងខ្លាំងមែនទែនក្នុងវិស័យកីឡាក្នុងពេលបច្ចុប្បន្ននេះ។ ទោះបីការប្រកួតកន្លងមក យើងតែងតែទទួលបារាជ័យក៏ដោយ ក៏ការគាំទ្ររបស់ប្រជាជនយើង នៅតែមានការកើនឡើងច្រើនដដែល។


© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team