iPhone 6s ថ្មីរបស់ Apple ដែលរំពឹងថានឹង ចេញមុខស្អែកនេះ ត្រូវបាន គេរាយការណ៍ថា នឹងបំពាក់នូវមុខងារថ្មី ដែលរង់ចាំស្តាប់ ពាក្យបញ្ជារ “Hey Siri” គ្រប់ពេល បើទោះជា ឧបករណ៍អ្នក មិនបានដោតសាកថ្ម ក៏ដោយ។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់ អាចបើកប្រើ ជំនួយការសម្លេង Siri ដោយមិនចាំបាច់ ចុចប៉ូតុង Home អោយជាប់នោះទេ។ គេ គ្រាន់តែ និយាយពាក្យបញ្ជារថា “Hey Siri” នោះ iPhone 6s នឹងបើកកម្មវិធី Siri ដើម្បីទទួលពាក្យបញ្ជារ ឬសំណួររបស់អ្នកប្រើប្រាស់ ភ្លាមៗ។
មុខងារនេះ ស្រដៀងនឹង មុខងារ “OK Google” ដែលមានប្រើ នៅលើ ស្មាតហ្វូន Android ដែរ ប៉ុន្តែ សំរាប់ មុខងារ “Hey Siri” កាលជំនាន់ iOS 8 ឧបករណ៍លោកអ្នក ត្រូវកំពុងដោតសាកថ្មជាប់ ទើបអាចប្រើបាន។ នៅលើ iOS 9 អ្នកមិនចាំបាច់ ដោយសាកថ្មអោយជាប់នោះទេ ដើម្បីប្រើ មុខងារ “Hey Siri” នេះ៕
ប្រភព៖ iOSKhmer
Home
» បច្ចេកវិទ្យា
» ព័ត៌មានទូទៅ
» iPhone 6s នឹងបំពាក់ មុខងារ “Hey Siri” ដែលអាចបើកប្រើ Siri តាមរយៈ សម្លេង