ចិន​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​សេវាកម្ម 5G នៅ​ឆ្នាំ​២០២០

ចិន​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​រ​ណេ​ត 5G លើក​ចុង​ក្រោយ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត ហើយនឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ឆ្នាំ​នេះ​តទៅ ។ ដូច្នេះ ការ​ប្រើប្រាស់​សេវា 5G នឹង​មាន​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំ​២០២០ ខាង​មុខ ។ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង ។
« នៅ​ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៨ ចិន​គ្រោង​នឹង​អភិវឌ្ឍន៍​ហ្វ្រេ​កង់​ទំនាក់ទំនង និង​ស្តង់ដា​សម្រាប់​សាកល្បង និង​ប្រតិបត្តិការ មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ »​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ផ្នែក​ទូរគមនាគមន៍​។
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មន្ត្រី​ប្រតិបត្តិការ​បាន​ចាប់ផ្តើម​ចុះ​ផ្សាយ​ជា​ផ្លូវការ​នៃ​ការ​អភិវឌ្ឍ​សេវាកម្ម 5G នៅ​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ទូរស័ព្ទ​ធំ​ជាងគេ និង​មាន​អ្នក​ប្រើប្រាស់​១,៣​លាន​នាក់ ។
ជាមួយនឹង​ការ​អភិវឌ្ឍ​ល្បឿន​លឿន​ជាង 1 gigabyte ក្នុង​មួយ​វិនាទី និង​១០-២០​នាទី​លឿន​ជាង​បច្ចេកវិទ្យា 4G ក្រុមហ៊ុន​ធំ​ៗ Huawei និង​ក្រុមហ៊ុន Ericsson បាន​បង្ហាញ​ផលិតផល​ដែល​ត្រូវ​អភិវឌ្ឍន៍​សេវាកម្ម 5G នៅ​ក្នុង​កិច្ចប្រជុំ​សមាជ​ទូរស័ព្ទ​ចល័ត ដែល​ជា​សន្និសីទ​សារព័ត៌មាន​ឧស្សាហកម្ម​ទូរគមនាគមន៍​ធំ​ជាងគេ​មួយ​លើ​ពិភពលោក ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​បា​សេ​ឡូ​ណា ក្នុង​ស​ប្តា​ហ៍​នេះ ។
ក្រុមហ៊ុនទូរស័ព្ទ Ericsson រំពឹង​ថា នឹង​មាន​អ្នក​ប្រើប្រាស់​សេវាកម្ម 5G ចំនួន​១៥០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ដូច​ជា ប្រទេស​ចិន កូរ៉េ​ខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក ៕

ប្រភព៖ អេវឺរីដេ
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team