សាលាឧទ្ធរណ៍​​ប្រកាស​ទោស​អតីត​​តារាចម្រៀង ​អូ រស្មី​ ​​ដាក់​ពន្ធនាគារចំនួន​៥​ឆ្នាំ​

នៅ​ព្រឹក​​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ នេះ ​ចៅក្រម​សាលាឧទ្ធរណ៍​​បាន​ប្រកាស​សាលដីកា​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ ដែល​បន្ថយទោស​ពី​៧​ឆ្នាំ​មក​នៅ​៥​ឆ្នាំ​វិញ​។​ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​កំបាំង​មុខ​ជនជាប់ចោទ​ឈ្មោះ​ អូ រស្មី អាយុ​៣៦​ឆ្នាំ ​តែ​កាលពី​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ​ ជនជាប់ចោទ​ត្រូវ​បាន​នាំ​ខ្លួន​ចូល​ក្នុង​បន្ទប់​សវនាការ ​។
​សូម​បញ្ជាក់​ថា ចៅក្រម​សាលាឧទ្ធរណ៍​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ ​កន្លង​ទៅនេះ បាន​បើក​សវនាការ​ជា​អសាធារណៈ​កាត់ទោស​អតីត​តារាចម្រៀង ​អូ រ​ស្មី​ ប្រចាំ​ផលិតកម្ម​ឆ្លង​ដែន​ និង​រៃ​មាស​ ពី​បទ​​ជួញដូរ​មនុស្ស​ដោយ​មាន​គោលដៅ​ និងសញ្ចរ​កម្ម​មាន​ស្ថាន​ទម្ងន់ទោសពាក់ព័ន្ធនឹងការ​អូស​ទាញ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំទៅ​រួម​ភេទជាមួយ​តា​តា ។​ ទោះបី​ជា​​យ៉ាងណា​ក្តី ក្រោយ​ការ​សួរ​ដេញដោល​របស់​​លោក​ចៅក្រម​ ប្លង់ សំណាង​ ​ក៏បាន​ផ្អាក​ និង​​​លើក​ពេល​ប្រកាស​សាលដីកា​​មក​​ថ្ងៃ​ទី​២៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​​នេះ​វិញ​ ​៕

ប្រភព៖ កោះសន្តិភាព
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team