យក​បង្គន់​កូន​ស្ដេច​ថៃ​មក​ធ្វើជា​ការិយាល័យ​ធ្វើការ​របស់​សហគម​ន៍កម្ពុជា​!!??

រតនគិរី​៖ ​បង្គន់​អនាម័យ​មួយ​សម្រាប់​ម្ចាស់​ក្ស​ត្រីថៃ​តំលៃ​ជាង​៧​ពាន់​ដុល្លារ​បាន​ប្រគល់​ឱ្យទៅ​សហគម​ន៏​បឹង​យក្ស​ឡោម​ដើម្បី​យក​ធ្វើ​ជា​ការរិយាល័យ​ធ្វើការ​ក្រោយ​ពី​ប្រើប្រាស់​បា​ន​ពីរ​ម៉ោង​។​

​លោក​លី​វិន្ទ​អភិបាលរង​ខេត្ដ​រតនគិរី​បាន​បញ្ជាក់​ប្រាប់​វេបសាយ​រស្មី​កម្ពុជា​តា​ម​ទូរស័ព្ទ​កាលពី​ថ្ងៃ​២៣​កុម្ភៈ​ថា​មិន​មាន​ការ​វាយ​បន្ទប់​អនាម័យ​នោះ​ចោល​ទេ​ព្រោះ​វា​ពុំ​ងាយ​និង​រក​លុយ​​រាប់ពាន់​ដុល្លារ​មក​ធ្វើ​ហើយ​វាយ​ចោល​ដោយ​ស្រួលៗ​នោះឡើយ​។​

​តែ​ទោះជា​យ៉ាងណា​ក្រោយពី​ឮ​ដំណឹង​នេះ មនុស្ស​ជាច្រើន​មិន​បាន​សាទរ​ទេ ដោយ​ហេតុ​ថា​ទោះជា​វា​មាន​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ​ក៏​មានឈ្មោះ​ថា​បង្គន់​​របស់​តំណាង​ប្រទេស​មួយរួចជាស្រេចទៅហើយ ដូច្នេះ​មិន​សម​នឹង​យកមក​ធ្វើជា​កន្លែង​ធ្វើការ​របស់​ក្រុម​ជនជាតិ​មួយ​ទៀត​ទេ​។​ទោះជា​ក្រលំបាក​យ៉ាង មនុស្ស​ត្រូវ​ចេះ​​រក្សា​តំលៃ​ខ្លួន ជា
ពិសេ​​​​​​ស​​ខ្មែរ​ដែល​ធ្លាប់​មាន​អារ្យធម៌​ល្បីល្បាញ​លើ​ស​ប្រទេសជិតខាង​។​

​មតិ​ខ្លះ​បាន​លើកឡើង​ថា ដើម្បី​កុំអោយ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ជាប់​ឈ្មោះ​មិន​ល្អ​និង​ពួក​អគតិ​ថៃ​ដៀល​ខ្មែរ​ថា​"​ខ្មែរ​យក​បង្គន់​ថៃ​"​ប្រើ​ជា​កន្លែង​ធ្វើ​​ការ គួរ​រក្សាទុក​បង្គន់​នេះ​ជា​បង្គន់​ដដែល​សំរាប់អ្នកទេសចរ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​នេះ​។ 

​បង្គន់​នោះ​ធ្វើ​នៅ​ខាងឆ្វេង​ដៃ​ផ្លូវ​ចុះ​ទៅ​បឹង​យក្ស​ឡោម​ចម្ងាយ​ជាង​១០​ម៉ែត្រ​ពី​មាត់​បឹង​ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង​ថៃ​ក្រាល​ឥត​ការ៉ូ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ​កំពស់​ជាង​៣​ម៉ែត្រ​។​មាន​ដាក់​អំពូល​ភ្លើង​បំពាក់​ម៉ាស៊ីនត្រជាក់​និង​ធុង​ទឹក​។​
​    ​
​លោក​វេន​ចឹ​ ​ប្រធាន​សហគម​ន៏​បឹង​យក្ស​ឡោម​បានឱ្យដឹង​ថា​បង្គន់​អនាម័យ​នោះគេ​បាន​រៀប​សាងសង់​កាលពី​ថ្ងៃ​ទី​៣​រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​កុម្ភ​:​ទើប​ធ្វើ​រួច​ក្នុង​តំលៃ​ជាង​៧​ពាន់​ដុល្លារ​។​បង្គន់​នោះ​ជាង​ថៃ​គេ​ធ្វើ​សម្រាប់​តែ​ម្ចាស់​ក្សត្រី​សិរិន​ថន​បទជើង​នៅ​ក្នុងពេលយា​ង​មក​កំសាន​បឹងយ​ក្សឡោ​ម​និង​សម្ភោធ​មណ្ឌល​សុខភាព​មួយ​នៅ​ស្រុក​អូរ​ជុំ​ប៉ុណ្ណោះ​។​

​ប្រធាន​សហគម​ន៏​បឹង​បានឱ្យដឹង​ទៀត​ថា​កាលពី​ថ្ងៃ​ទី​២២​ខែ​កុម្ភ​:​ឆ្នាំ​២០១៦​ស្ដេច​ថៃ​អង្គ​នោះ​ទ្រង់​បាន​យាង​មក​ទត​ទេសភាព​បឹង​យក្ស​ឡោម​ហើយ​សើយ​ក្រយ៉ា​ថ្ងៃត្រង់​នៅទីនេះ​រយ​:​ពេល​តែ​ជា​ពី​ម៉ោង​រួច​នៅ​ថ្ងៃរសៀល​ទើប​ព្រះ​នាង​យាង​បន្ដ​ទៅ​សម្ភោ​ធ​មណ្ឌល​សុខភាព​នៅ​អូរ​ជុំ​តែម្ដង​។​ប៉ុន្ដែ​មុនពេល​ព្រះ​នាង​យាង​ចេញ​ទៅ​ទ្រង់​បាន​ប្រាប់​ឱ្យ​ប្រគល់​បង្គន់​នោះ​មក​ឱ្យ​ខាង​សហគម​ន៍​យើង​ដើម្បី​ធ្វើ​ជា​ការរិយាល័យ​ធ្វើការ​វិញ​។​

​លោក​ទិន​លួង​ចៅសង្កាត់​បឹង​យក្ស​ឡោម​បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​:​ឆ្នាំ​២០១៦​ថា​បង្គន់​អនាម័យ​ដែល​ស្ដេច​ថៃ​ប្រើប្រាស់​នោះ​មិន​បាន​វាយចោល​ទេ​ព្រោះ​ក្រុមហ៊ុន​SGT​ធ្វើ​ជូន​ព្រះ​នាង​ក្នុង​តម្លៃ​ដល់​ទៅ​ជាង​៧​ពាន់​ដុល្លារ​ឯណ្ណោះ​។​បង្គន់​នោះអាជ្ញាធរ​ខេត្ដ​បាន​ឯកភាពគ្នា​ប្រគល់​ឱ្យ​សហគម​ន៏​បឹង​យក្ស​ឡោម​ធ្វើ​ជា​ស្នាក់ការ​។​

​ចៅសង្កាត់​បាន​ឱ្យដឹងទៀតថា​កន្លង​មក​គណ​:​កម្ម​ការ​និង​សហគម​ន៏​បឹង​នៅ​មិនទាន់​មាន​កន្លែង​សម្រាប់​ធ្វើការ​ដែរ​ហើយ​ទី​នោះ​គឺ​សាក​សម​ធ្វើ​ជា​ការរិយាល័យ​របស់​ពួកគេ​ព្រោះ​វា​នៅ​ជិត​ផែ​ងូតទឹក​ទី​១​សំបូរ​មនុស្ស​ចេញចូល​ជួបជុំ​គ្នា​ច្រើន​និង​នៅក្បែ​ផ្ទះ​កូនកំឡោះ​កូនក្រមុំ​តំណាង​របស់​ជនជាតិផ​ង​ដែរ​។​លោក​លី​វិន្ទ​អភិបាលរង​ខេត្ដ​រតនគិរី​បាន​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​:​ឆ្នាំ​២០១៦​ថា​បន្ទប់​អនាម័យ​នោះ​គឺ​គេ​ធ្វើ​ជា​របៀប​បង្គន់​ចល័ត​ក្រោយពេល​ឈប់​ប្រើប្រាស់​គេ​ក៏​ដោះ​ចាន​និង​ធុង​ទឹក​ចេញ​គឺ​អាច​ធ្វើ​ជា​ការរិយាល័យ​បាន​ព្រោះ​គេ​ធ្វើ​បន្ទប់​នោះ​គឺ​សម្រាប់​ឱ្យ​សហគម​ន៏​ប្រើប្រាស់​៕





ប្រភព៖ រស្មីកម្ពុជា
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team