រឿងរ៉ាវពិតនៅពីក្រោយនៃខេមរៈ សិរីពៅឈឺ៖ពេលនេះចុះផ្ទាល់ទៅដល់ផ្ទះខេមរៈ សិរីពៅ អំពី ការឈឺ ខេមរៈ ស្រីពៅ អត់ឈឺ និងមិនដេក លើកន្ទេល ដណ្តប់ស្លឹកចេក (ទស្សនាវីឌីអូ)

ភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក តាំង សុខឃី បានទៅដល់ផ្ទះតារាចម្រៀង ខេមរ: ស្រីពៅ និងបញ្ជក់ថា យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺ លើស្លឹកចេកទេ ។
សូមបញ្ជាក់ផងដែរថា ក្រោយផ្ទុះព័ត៌មានជាច្រើនថា តារាចម្រៀង ខេមរ: ស្រីពៅ ប្អូនកំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានដេកឈឺនៅលើស្លឹកចេក ដោយសារតែប្រតិបត្តិស្បែកប្រើប្រាស់ ផលិតផលធ្វើឲ្យស្បែកសនោះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមសិល្បៈ និង ក្នុងរង្វង់អ្នកសិល្បៈ ចង់ដឹងពីស្ថានភាព តារាចម្រៀងរូបនេះ ហើយនៅព្រឹកនេះ លោក តាំង សុខឃី រហស្សនាម (គ៣) បានទៅដល់ផ្ទះតារាចម្រៀង ខាងលើ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ ស្រីពៅ ។
លោក តាំង សុខឃី បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ នេះ ខ្ញុំបានមកដល់ផ្ទ: ខេមរ: ស្រីពៅ ជួបយាយបង្កើត ម្តាយមីង និងបងជីដូនមួយបង្កើតរបស់ ខេមរ: ស្រីពៅ ផ្ទាល់ ដើម្បីស្រាយចម្ងល់ បញ្ជាក់យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ជឿខ្ញុំចុះ»៕



ប្រភព៖ វេហា
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team