សាឡាត ស្រីឡាង មុនចូលសិល្បៈ តើលំបាកយ៉ាងណា?

ភ័ព្វព្រេងវាសនាមានពិត បានបណ្តាលអោយនារីម្នាក់បានកែប្រែ ខ្សែជីវិតថ្មីរបស់នាងអោយក្លាយប្រសើរជាងមុខ និងស្រណុកស្រួល។ កញ្ញា សាឡាត សាឡាង ជាតារាសម្តែងមួយរូបដែលមានទេព កោសល្យក្នុងខ្លួនតាំងពី កំណើតនោះ ដែលមហាជាបានស្គាល់នាងយ៉ាងខ្លាំងនៅក្នុងសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ។
កញ្ញា សាឡាត សាឡាង មុនពេលចូលសិល្បៈ តើកញ្ញា នៅឯណា? លំបាកយ៉ាងណា?​ និងមានរលកជីវិតយ៉ាងណា?
ភាពស្រណុកសុខស្រួល ហូបឆ្ងាញ់ រស់នៅដោយសុភមង្គល ជាបំណងប្រាថ្នា របស់មនុស្សម្នាក់ៗតែងតែចង់បាន និងស្រវាយកមកដាក់ក្នុងខ្លួន។ កាលពីថ្ងៃទី២០ ខែកុម្ភៈ​ ២០១៦ ថ្មីៗនេះ កញ្ញា ស្រីឡាង បានទំលាយអាថ៌កំបាំងខ្សែជីវិតពិត របស់នាង​ក្នុង កម្មវិធី សិល្បៈកម្សាន្តប្រចាំសប្តាហ៍ របស់ទូរទស្សន៍ CNC ទាំងស្រុង ដែលនាងបានស្គាល់គ្រប់រសជាតិ នៃជីវិតអ្នកក្រីក្រ។ ខណៈខ្លួនជាស្រី ដោយសារគ្រួសារទីទ័ល ជំរុញអោយ កញ្ញា ស្រីឡាង ទៅធ្វើសំណង់ទាំងដឹងថា ការងារនោះប្រើកម្លាំងខ្លាំងដូចបុរស នៅកណ្តាលថ្ងៃ តែនាងតស៊ូដើម្បីបានលុយពីការងារមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ 
ស្របពេលដែលជីវភាពដុនដាបយ៉ាងខ្លាំង ជាអកុសល្យព្រះអគ្គីមិនសណ្តោសប្រណីចំពោះគ្រួសារក្រីក្រមួយនេះ និងជួយថែរក្សានោះទេ ក៏បានលេបត្របាក់ផ្ទះគ្រួសារនាងយ៉ាងព្រៃផ្សៃបំផុត។ ដោយមានបងប្អូនច្រើននាក់រហូត ដល់ ៦នាក់ តម្រូវអោយកញ្ញា ស្រី ឡាង ឈានជើងចូលប្រឡូកគ្រប់ការងារលំបាក ដើម្បីសម្រួលជីវភាពគ្រួសារ ដោយយកការសិក្សាទុកមួយឡែក។ តាំងពីពេលនោះមក ស្ថានភាពគ្រួសាររបស់កញ្ញា ស្រីឡាង កាន់តែវេទនាទៅៗ ដោយតម្រូវអោយនាងធ្វើការងារផ្សេងៗ មិនអៀនខ្មាស់ ដោយកញ្ញា ដើរលក់ខ្ចៅតាមដងផ្លូវ ទំាងកណ្តាលថ្ងៃចែងចាំងមកនោះ ទោះបីបានប្រាក់តិចតួចក៏ដោយ តែកញ្ញានៅតែតស៊ូដើម្បីយកមកផ្គត់ផ្គង់ការរៀនសូត្រនិង​គ្រួសារ។ ខ្សែជិវិតរបស់កញ្ញា បានស្គាល់គ្រប់រសជាតិ មិនថាអ្នករស់អ្នករត់តុ អ្នកលក់ចេកជៀន លក់នំអន្សម។ ពេលហូប បាយម្តងៗ មិនដែលមានកន្លែងសមរម្យអោយនាងទេ តាមមុខផ្ទះ តាមផ្លូវ មានខ្យល់អាកាសល្វឹងល្វើយ គឺជាកន្លែងដែរនាងតែងតែអង្គុយហូបបានជារៀងរាល់ថ្ងៃ។ ហូបបាយ ជាមួយទឹកភ្នែកបានធ្វើអោយកញ្ញា ស្រីឡាង មិនភ្លេច រឿងរាវទាំងឡាយ និងតស៊ូព្យាយាមសម្រាប់ថ្ងៃអនាគត។
មិនយូរប៉ុន្មាន ទេវតាមានព្រះនេតបានជប់អោយខ្សែជិវិត ស្រី ឡាង អោយប្រសើរជាមុខ ដោយទតពីសកម្មភាពតស៊ូមិនរាថយយ៉ាងសកម្មរបស់កញ្ញា សព្វថ្ងៃ។
ស្រី ឡាង បញ្ជាក់បន្ថែមថា កញ្ញា មានការអន់ត្តតិចតួចដែរ ដោយបានជួបហេតុការណ៍ដែលមនុស្សគ្រប់គ្នាស្អប់ ខ្ពើម។ តែកញ្ញា ស្រី ឡាង​បានគិតយ៉ាងវែងឆ្ងាយ និងថ្លឹងថ្លែងទៅ មនុស្សគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ពិតជាមិន ចង់មានរឿងអញ្ជឹងនោះទេ តែវាសនាប្រទានមក អោយកញ្ញា ធ្វើម្តេច ក្រៅពីខិតខំប្រឹងប្រែង។
កញ្ញា សាឡាត ស្រីឡាង ត្រូវបានមហាជនអ្នកលេងសង្គមហ្វេសប៊ុកយ៉ាងច្បាស់ ដោយនាងបានបង្ហោះរូបភាព​​ ប្លែកៗ និងវីដេអូបែបកំប្លែងៗ ដែលធ្វើអោយទាក់ទាញនិង បានចែករំលែកតៗគ្នា និង Comments តៗគ្នាសរសើរពីនាងពូកែខាងវោហាស័ព្ទ និងសម្តែងមែនទែន។
គួរកត់សម្គាល់ កញ្ញា សាលាត ស្រីឡាង ជាតារាសម្តែងមួយរូបមានទេពកោសល្យ និងសមត្ថភាពពីកំណើត ហើយបានសម្តែងជាច្រើនរឿង ជាពិសេសទៅទៀតនោះ កញ្ញា ស្រី ឡាង ជាតួស្រីក្នុង រឿង ខ្មោចអាសង្ហារផងដែរ។





ប្រភព៖ http://mohahangtv.com/
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team