គង់ វង្សយ៉ាទី ឲ្យ​តម្លៃ​ដល់​ ថត​ស្រាត​ក៏​ហ៊ាន​ប្រថុយដែរ

ភ្នំពេញ: ​​ក្រោយពី​ទម្លាយ​មហា​កំផែងពី​​តំណែង​សម្តែង​ភាពយន្ដ​ត្រឹម​តួរងអស់​ច្រើន​ឆ្នាំ ម្ដង​នេះ​ក្ដាប់​បាន​ឱ​កាស​ដើរ​តួ​ឯ​ក​ដំបូង​រឿង​ដុំ «ខ្មោចប្រពន្ធ​ស្តេច​ប្រដាល់» ដែលមាន​ឈុត​រំលោភ​ មិន​ចា​ញ់​កុន​បរទេស​​នោះ​ ស្រីស្រស់​កំពុង​រីក​ប្រជាប្រិយ​ក្រោម​ដំបូលប៉ុស្ដិ៍​ទូរទស្សន៍​ស៊ីធីអិន កញ្ញា គង់ វង្ស​យ៉ាទី​ ក៏​បន្ទរ​ឡើង​ថា​ ពី​ពេលនេះ​ឲ្យ​តែ​ឲ្យ​ថ្លៃដល់​ បើសូម្បី​សម្តែង​ថត​សិចស៊ី​កម្រិត​ណា​ក៏​នាង​ស្វាគមន៍​បាន​ដែរ​ មិន​ឲ្យ​ចាញ់​តារាសម្ដែង ឌុច លីដា ទេ​។
ពី​ភាព​ក្លាហាន​ ហ៊ាន​​ចំណាយ​​រូប​សម្ផស្ស ​ ជា​ចំណី​ភ្នែកមហាជន​ពី​ឈុតសម្តែង​ដោះ​សម្លៀក​បំពាក់​នៅ​មុខ​តួប្រុស​ឃើញ​ននលគ​ក​ក្នុង​ភាព យន្ដ​រឿង «​ស្បែក​គង់» កញ្ញា ឌុច លី​ដា​ ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ប្រជាប្រិយ​ភាពនាង​​ស្ទុះ​អណ្តែត​ឡើង​ កាន់តែ​​ខ្លាំង​មួយប៉ប្រិច​ភ្នែក​ ​ក្នុង​ឆ្នាំ ២០១៥​ ដាច់​​អស់​តារាសម្តែងស្រី​រួម​ជំនាន់។
មើលឃើញ​​ពី​ឱកា​ស​បង្ហាញ​សម្ផស្ស​ប្តូរ​បាន​​ប្រជាប្រិយ​ភាព​ឆាប់​នោះ ក៏​មាន​តារា​ស្រីជាច្រើន​ដួង​ តែង​​បង្ហាញ​ជំហ​រ​ដើរ​លើ​​ដាន​ កញ្ញា ឌុច លីដា សម្តែង​ក្នុង​រឿង «​ស្បែកគង់​»។
ជំហរ​ត្រសង​ត្រាប់​តាម​គ្នីគ្នា​ដូច​ហ្វូង​ត្រីស៊ី​សម​​នេះ កញ្ញា គង់ វង្សយ៉ាទី ដែល​ទើប​ទាញ​បា​ន​​តំណែង​តួឯក​ដំបូង​ជាមួយ​ឈុត​សម្តែង​រំលោភ​ដ៏​កក្រើកពេញ​ផ្ទៃ​​រឿង​ក្នុងរឿង​ «ខ្មោច​ប្រពន្ធ​ស្តេច​​ប្រដាល់»​ ក៏​បង្ហាញ​ចេតនា​ប្រើ​ឈុតស្លៀក​ខ្យល់​​ដណ្ដប់​​មេឃ​ ឲ្យ​ល្បី​ខ្លាំង​ដូច​កញ្ញា ឌុច លីដា ផង​ដែរ​។
តារាសម្ដែង និង​ពិធី​ការិនី​ស្រី​រូបនេះ​បាន​ព្រលយសម្ដី​​ដ៏​ភ្ញា​ក់​​ផ្អើល​​ថា ដើម្បី​ភាព​ល្បី​ល្បា​ញបន្ថែម​ពី​លើនេះ​ និង​តម្រូវ​ចិត្ដ​អ្នក​ដឹក​នាំ​សម្ដែង​ នាងអាច​ថត​ឈុត​ស្រើប​ស្រាល​ ឬ​ឈុ​ត​ស្រា​ត​ក៏​បានដែរ។
ទោះជា​យ៉ាងណាក្ដី​​ ស្រី​ស្រស់​រមែង​ល្បី​រឿងមាន​មន្ដ​​ស្នេហ៍​កន្លង់ចោម​ទាំង​​​ក្នុង​ និង​ក្រៅ​ស្រុក ហើ​យ​​មាន​ទាំង​អ្នក​ខ្លះជិះ​យន្ដហោះពី​ដែន​កោះ​អូស្រ្តាលី​​តាម​សុំ​​ស្នេហ៍​ដល់​ក្នុង​ផ្ទះ​នៅ​​ចំពោះ​មុខម្តាយ​ កញ្ញា គង់ វង្សយ៉ាទី​ ​បាន​ទទូច​ហ៊ាន​សម្ដែង​សិចស៊ី​ខ្លាំង​បែប​នេះ​ចំពោះ​ភា​ពយន្ដ​ណា​​ដែល​នាង​សម្ដែង​ទទួលបាន​​ការ​គាំទ្រ​ខ្លាំង​ប៉ុណ្ណោះ។
នាង​ក៏​បាន​បញ្ជាក់​ទៀត​ថា៖ «ភាពយន្ដ​ល្មម​ៗ​មិន​ថត​ទេ ចំណាយ​បែបហ្នឹង ទាល់​តែ​ជា​ភាព​យន្ដ​ធំចាក់​បញ្ចាំងទៅ​វាផ្ទុះ ​ហើយ​តម្លៃ​ខ្លួន​​ក៏ត្រូ​វស​មស្រ​បដែ​លខ្ញុំ​​អាច​ទទួល​យកបានដែរ​ ទើប​ហ៊ាន​ប្រថុយ»​។ក្នុង​ជំហរ​ជា​តារាសម្តែង​ ដែលនាង​​ប្រៀបធៀប​ថា ត្រូវ​ធ្វើ​ដូច​​ជ្រូក​មិនរាទឹក​ក្តៅ​នោះ កញ្ញា គង់ វង្សយ៉ាទី ក៏​បាន​លើកឡើង​​ដែរថា ត្រូវ​ចេះ​​គ្រប់​ទម្រង់​សម្តែង​មិនថា​​ សុភាព​រាបសា​កាចឆ្នាស​ សិចស៊ី ផង។
កញ្ញា គង់ វង្សយ៉ាទី ​ក៏​បាន​បញ្ជាក់​ទៀតថា៖ «បើ​​មានរឿង​​ក្រោយ ជារឿងធំ មាន​ឈុត​ដោះអាវ​ដូច ឌុច លីដា ហើយ​រឿង​នេះ ​អាច​ជួយ​ឲ្យ​ភាព​យន្ត​ខ្មែ​ររីកចម្រើន​ និង​យក​ទៅ​ក្រៅ​ប្រទេស​ អាហ្នឹ​ងខ្ញុំ​នឹងពិចារ​ណា​ភ្លាម​»។
ប៉ុន្តែ​ពិធីការិនី និង​តារា​សម្ដែង​ស្រី​​ដែល​ប្រកាស​បដិសេធ​ទទួល​យក​ម្ចាស់​បេះ​ដូង​ព្រោះ​ចង់​លើក​អាជីព​សិល្បៈ​ឲ្យ​រះ​ខ្ពស់​ត្រដែត​នោះ នាង​បាន​បន្ថែមថា៖ «រឿង​បែប​ហ្នឹងទាល់​តែ​​តម្លៃ​ខ្លួនខ្ពស់​​ ព្រោះ​ខ្ញុំ​ជាស្រី​ខ្មែរ​ ត្រូ​វគិតពី​កិត្តិ​យស​កេរ្តិ៍​ឈ្មោះជាខ្មែរ​ដែរ មិន​​មែន​ចង់​​តែ​ល្បី​ ចង់​បាន​តែលុយ​ភ្លេច​កំណើត​ខ្មែរទេ​»៕
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team