កម្ពុជាបានសាងសង់បង្គន់ប្រណិតចំណាយខ្ទង់ ៤ម៉ឺនដុល្លារ ដើម្បីទុកសម្រាប់ម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn ប្រើប្រាស់ខណៈដែលយាងមកធ្វើទស្សនកិច្ចខេត្តរតនគិរីនៃនៅពេលដ៏ខាងមុខ។
យ៉ាងណាមិញបង្គន់មានតម្លៃដល់ទៅ ៤ម៉ឺនដុល្លារនោះគឺសម្រាប់ទុកឱ្យម្ចាស់ក្សត្រីថៃប្រើប្រាស់តែរយៈពេល ១យប់តែប៉ុណ្ណោះ ហើយបន្ទាប់មកនឹងត្រូវកម្ទេចចោលវិញ។
បើតាមសារព័ត៌មាន the Guardian ក្រុមហ៊ុនដែលទទួលខុសត្រូវរចនាបង្គន់ប្រណិតតម្លៃ ៤ម៉ឺនដុល្លារនោះ គឺក្រុមហ៊ុនស៊ីម៉ងត៍ SCG ដោយចំណាយពេលសាងសង់ប្រមាណជាង ២សប្តាហ៍។ បង្គន់នេះនឹងត្រូវសាងសង់ក្បែរបឹងយក្សឡោម និងមានទំហំ ៨ម៉ែត្រការ៉េរួមនឹងម៉ាស៊ីនត្រជាក់ថែមទៀតផង៕