គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ (Royal Microfinance) បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់កម្ចីបែបទំនើបងាយស្រួលមិនធ្លាប់មានពីមុនមកដល់អតិថិជន ស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើយ៉ាងណាឲ្យក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកដែលល្អប្លែកគេ និងឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាទីពេញចិត្ត។
កម្ចីបុគ្គល (Personal Loan) ផ្ដល់ជូនអតិថិជនដែលមានចំណូលជាប្រាក់បៀវត្សសម្រាប់យកទៅទិញរបស់ប្រើប្រាស់នៅក្នុងផ្ទះ ឡាន ម៉ូតូ ឬក្នុងគោលបំណងផ្សេងៗទៀត។ កម្ចីប្រភេទនេះមិនតម្រូវឲ្យមានវត្ថុបញ្ចាំដូចជាស្ថាប័នដទៃទេ ដោយអតិថិជនគ្រាន់តែមានគណនី Facebook ផ្ទាល់ខ្លួនមួយផ្តល់ជូនស្ថាប័ន ជាការស្រេច។ ឯអត្រាការប្រាក់វិញ មានលក្ខណៈប្រកួតប្រជែង និងទាបជាងគេ ពោលគឺចាប់ពី ១,១២% ប៉ុណ្ណោះក្នុងមួយខែ។
ក្រៅពីលក្ខខណ្ឌដែលប្លែកមិនធ្លាប់មាននៅតាមបណ្ដាស្ថាប័នមីក្រូហិរញ្ញវត្ថុដទៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ នៅមានចំណុចពិសេសជាច្រើនទៀត ដូចជា ផលិតផលកម្ចីបន្ទាន់ (Quick Loan) ដែលទំហំឥណទានរហូតដល់១០ម៉ឺនដុល្លារ ប្រើប្រាស់រយៈពេលអនុម័តមិនលើសពី៣ថ្ងៃ គ្មានតម្រូវការឯកសារស្មុគស្មាញ អត្រាការប្រាក់ទាប សងតែការប្រាក់ប្រចាំខែ ហើយគ្មានការតម្រូវអំពីគោលបំណងប្រើប្រាស់ឥណទាន។
អតិថិជនរបស់ រ៉ូយ៉ាល់ អាចបង់សងប្រចាំខែដោយមិនចាំបាច់មកកាន់ការិយាល័យផ្ទាល់របស់រ៉ូយ៉ាល់ គឺអាចបង់នៅតាមរាល់បញ្ជរភ្នាក់ងារវីង (Wing) ដោយមិនគិតតម្លៃសេវាផ្ទេរប្រាក់។
រ៉ូយ៉ាល់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកដែលប្រកាន់នូវបទដ្ឋានបែបទំនើបទាំងការគ្រប់គ្រង បច្ចេកទេស (CBS) Core Banking System និងសេវាកម្ម ជាពិសេសផលិតផលហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិត និងបត់បែនទៅតាមកាលៈទេសៈ លក្ខខណ្ឌ និងតម្រូវការអតិថិជនស្របទៅតាមបរិបទសង្គមនាពេលបច្ចុប្បន្ន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ-៥៦ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញនេះ គ្រឹះស្ថានបានធ្វើយុទ្ធនាការផ្សព្វផ្សាយជាលើកទី២ របស់ខ្លួនតាមរយៈមធ្យោបាយម៉ូតូកង់បីជាច្រើនគ្រឿងដោយធ្វើដំណើរ តាមបណ្តោយមហាវិថីជាច្រើនក្នុងរាជធានីភ្នំពេញរហូតដល់រមណីយដ្ឋាន កៀនស្វាយ ដើម្បីឲ្យសាធារណជនទទួលបានព័ត៌មានពិសេសៗរបស់គ្រឹះស្ថាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 023 970 777 / 081 970 777 ឬតាមវិបសាយwww.royalmicrofinance.com ឬតាម Facebook Page: www.facebook.com/Royalmfi ៕