បើនិយាយទៅសម្រាប់ ម៉ូឌែលខាងលើ របស់ក្រុមហ៊ុននេះ នៅតែផ្តល់ ឱ្យអតិថិជន នូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយ នឹងបច្ចេកវិទ្យានៃ ប្រព័ន្ធបំពងសម្លេង របស់ JBL។ IDOL 4 ទាំងពីរម៉ូឌែល នេះអាចផ្តល់ នូវសម្លេងកម្រិត Hi-Fi Surround-sound ដល់អ្នកដែលជា កម្រិតសម្លេង គុណភាពខ្លស់។ ចំពោះលក្ខណៈសម្បត្តិ របស់វាវិញ IDOL 4 ត្រូវបានបំពាក់ ដោយអេក្រង់ ទំហំ 5.2អ៊ីង ប្រភេទ FHD កម្រិត 1080 x 1920។ ឈីបរបស់វា ជាប្រភេទ Qualcomm Snapdragon 617 អមដោយរ៉េមទំហំ 3GB និងមានអង្គផ្ទុក ទិន្នន័យទំហំ 16GB ព្រមទាំងអាចបន្ថែម ប្រភេទ microSD card បាន។ កាមេរ៉ាក្រោយ របស់វាមានទំហំ 13មេហ្គាភិចសែល អមដោយបច្ចេកវិទ្យា Touch Focus ,Auto HDR ព្រមទាំងអាច Focus បានលឿនជាងមុន រីឯ កាមេរ៉ាមុខ របស់វាមាន ទំហំ 8មេហ្កាភិចសែល ។
ក្រៅពីនេះវាមានបច្ចេកវិទ្យា LTE, Noise-Canceling ,Speakers ពីរ អាចបញ្ចេញ សម្លេងកម្រិត 3.6W។ IDOL 4 មានបណ្តោយ147 មីលីម៉ែត្រ ទទឹង72.5មីលីម៉ែត្រ និងមានកម្រាស់ ស្តើងត្រឹមតែ 7.1មីលីម៉ែត្រប៉ុណ្ណោះ។ ចំណែក IDOL 4S វាមាន អេក្រង់ទំហំ 5.5អ៊ីង កម្រិត QHD AMOLED និង ដំណើរការ ដោយឈីប ប្រភេទ Snapdragon 652។ វាមានរ៉េមទំហំ 3GB នឹងមានអង្គផ្ទុក ទិន្នន័យទំហំ 32GB។ ក្រៅពីនោះវាមាន លក្ខណៈ សម្បត្តិដូចនឹង IDOL 4 ដែរដូចជា ដំណើរការដោយ Android Marshmallow ដូចគ្នាប៉ុន្តែ វាមានថាមពល ថ្មដល់ទៅ 3,000mAh ខណៈដែល IDOL 4 មានត្រឹម 2,610mAh។ គំនិតច្នៃប្រឌិតថ្មី មួយទៀតនោះសម្រាប់ ម៉ូឌែលទាំងពីរ ខាងលើ មានប៊ូតុង ពិសេសថ្មីមួយគឺ BoomKey ដែលនឹងយើងបង្ហាញ ជូននូវលក្ខណៈពិសេស របស់ប៊ូតុងនេះ នៅពេលក្រោយ។
សម្រាប់ម៉ូឌែលទាំងពីរ នេះកំពុងដាក់បង្ហាញ នៅឯព្រឹត្តិការណ៍ MWC ហើយវាអាចនឹង ត្រូវដាក់លក់ក្នុង ពេល ឆាប់ៗខាងមុខ។ ប៉ុន្តែសម្រាប់តម្លៃ របស់វានៅមិនទាន់ មានការបញ្ជាក់ នៅឡើយទេដូច្នេះ យើងនឹងរង់ចាំ តាមដាន វាបន្តទៀតដើម្បីពាំនាំ ពត៌មានមកចែកជូន ដល់ប្រិយមិត្តបន្តទៀត។
ប្រភព៖ ខេមបូ រីផត