
Home
»
បច្ចេកវិទ្យា
»
បើកប្រអប់ Galaxy S7 នៅក្នុងអាងទឹកដ៏ភ្លឺថ្លាពិតជាពិសេស និងអស្ចារ្យបំផុត (មានវីដេអូ)
កំពូលស្មាតហ្វូនរបស់ Samsung នាដើមឆ្នាំ 2016 នេះទាំង Galaxy S7 ពិសេស S7 Edge ពិតជាធ្វើ ឲ្យមហាជន ជាច្រើនមិន កោតសសើរ មិនបាន ជាមួយនឹង រូបរាងដ៏ ស្រស់ស្អាត កម្លាំងម៉ាស៊ីនខ្លាំង និងពិសេស បំផុតនោះគឺ សមត្ថភាព ការពារធូលី និងមិនជ្រាប ទឹករបស់វា តែម្ដង ដែលសមត្ថភាព ពិសេសមួយនេះ ត្រូវបានបាត់ ទៅវិញកាល ពីឆ្នាំទៅមិញ នៅលើ S6 និង S6 Edge តែនៅតែ មានលើ S6 Active បើទោះបី ជាស្រុកខ្មែរ យើងពុំមាន លក់ក៏ដោយ។ S7 និង S7 Edge ទើបនឹងប្រកាស ចេញបាន 2 ថ្ងៃប៉ុណ្ណោះ វានឹងមាន វត្តមាន យ៉ាងហោចណាស់ ក៏មួយសប្ដាហ៍ ទៅពីរសប្ដាហ៍ ទៀតដែរ សម្រាប់លក់នៅ ក្នុងទីផ្សារ តែក្រុមហ៊ុន T-Mobile នៅឯសហរដ្ឋ អាមេរិក ឯណោះវិញ បានទទួល ស្មាតហ្វូន ទាំង 2 ម៉ូឌែលនេះ យ៉ាងឆាប់រហ័ស បំផុតពី Samsung ដោយសារ ពួកគេជា ដៃគូសហការ ដ៏ធំមួយ នៅប្រទេស មហាអំណាច មួយនោះ ហេតុដូច្នេះ ដើម្បីធ្វើឲ្យ ប្លែកនោះ T-Mobile បានយក Galaxy S7 យកមកធ្វើ ការបើកប្រអប់ នៅក្នុង អាងទឹកមួយ។

ការបើកប្រអប់ S7 នៅក្នុងអាងទឹកនេះ មិនមែនជាអ្វី ដែលថ្មីហើយ ប្លែកសម្រាប់ យើងទាំងអស់គ្នា នោះទេ ព្រោះការបើក ប្រអប់ស្មាតហ្វូន ជាក់ស្ដែងត្រូវ បានក្រុមហ៊ុន ផ្សេងៗទៀត ធ្វើរួចទៅហើយ ដូចជា SONY ជាដើម តែលើកនេះ T-Mobile គ្រាន់ចង់ធ្វើ អ្វីឲ្យប្លែក មុនគេ ក៏ដូចជាបង្ហាញ ទៅដល់ អតិថិជនខ្លួន ដែលចង់ឡើង ស៊េរីស្មាតហ្វូន ជាដើម ជាមួយនឹង ការផ្ដល់ សេវាកម្ម កាន់តែល្អ។ គួរបញ្ជាក់ ប្រាប់ផងដែរថា នៅវីដេអូ ខាងក្រោម ក៏មានបន្ថែម មកជាមួយ នឹង Galaxy S7 Edge ផងដែរ ដែលស្មាតហ្វូន ទាំង 2 ម៉ូឌែលនោះ មិនជ្រាបទឹក ដោយវាមាន សមត្ថភាព ដាក់នៅក្នុង ទឹកជម្រៅ 1 ម៉ែត្រកន្លះ បានដល់ទៅ រយៈពេល 30 នាទីឯណោះ ដូច្នេះ បើគ្រាន់តែ ជិះកាត់ភ្លៀង ធ្លាក់ចូលទឹក ឬភ្លេចក្នុង ហោប៉ៅ ហើយយកទៅ បោកនោះ អ្នកប្រើប្រាស់ ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ នឹងមិន ចាំបាច់ព្រួយ បារម្មណ៍ច្រើន នោះឡើយ។
ប្រភព៖ ខេមបូ រីផត