នៅពេលថ្មីៗនេះ បទល្មើសរត់ពន្ធបានកើតឡើងទៀតហើយនៅឯអាកាសយានដ្ឋានប្រទេសចិន តែមិនមែនជាការរត់ពន្ធគ្រឿងញៀននោះទេ វាជាការធ្វើចរាចរអង្គចងចាំដែលយើងគ្រប់គ្នាតែងតែហៅថា Memory Card។
បុរសម្នាក់ធ្វើការឆ្លងដែនពីក្រុងហុងកុងត្រូវបានសមត្ថកិច្ចចិនដីគោកឃាត់ខ្លួននៅពេលដែលបុរសរូបនោះត្រូវបានគេរកឃើញអង្គចងចាំប្រហែលជាចំនួន ៩ពាន់កាតបានបិទជាប់ពេញខ្លួនរបស់គាត់។
អង្គចងចាំទាំងនោះមានតម្លៃប្រហែលជា ១សែនយ័ន ស្មើនឹង ១៥២៧០ដុល្លារអាមេរិច។ បុរសរូបនេះធ្វើបែបនេះព្រោះអង្គចងចាំនៅទីនោះមានតម្លៃធូរថ្លៃ តែយកមកលក់នៅខាងដីគោកនេះអាចរកចំណូលបានច្រើនជាងនៅទីនោះ។
មន្រ្ថីគយម្នាក់បានប្រាប់ថា បុរសរូបនេះក៏បានព្យាយាមយកប្រាក់ចំនួន ៥ពាន់យ័នទុកសូនប៉ាន់មន្ដ្រីដែលកំពុងបំពេញកាតព្វកិច្ចម្នាក់ដែរដើម្បីឲមន្ដ្រីរូបនោះអនុញ្ញាតឲគេឆ្លងកាត់។
ការរត់ពន្ធបែបនេះក៏មិនមែនជាបទល្មើសលើកទី ១ដែលទើបតែកើតក្នុងប្រទេសចិនដែរ។ កាលពីថ្ងៃសុក្រមុននេះក៏មានស្រ្ដីម្នាក់បានធ្វើការរត់ពន្ធអង្គចងចាំដែរ ដោយគាត់បានយកអង្គចងចាំនោះចំនួនប្រហែលជា ១០០០០ ចងជាប់នៅចង្កេះ និងជើងរបស់គាត់ តែត្រូវចាប់ខ្លួនដោយសមត្ថកិច្ចក្នុងអាកាសយានដ្ឋានដដែល។ លើសពីនេះទៅទៀត ការរត់ពន្ធទូរស័ព្ទ iPhoneតាមរបៀបដូចគ្នានេះក៏ធ្លាប់កើតមានដែរដោយទូរស័ព្ទទាំងនោះមានចំនួនលើសពី ១រយគ្រឿងឯណោះ។
ប្រភព៖ ខ្មែរណូត