បើសង្កេតមើលទៅលើ រចនាបថរបស់វា Mi 5 នេះបាន កែប្រែច្រើន ស្ទើរតែ ទាំងស្រុង តែម្តង ដោយគែម ខាងក្រោយ របស់វា មានរាងកោង ,ផ្នែកខាងក្រោយ របស់វា ដែលជា ផ្នែកកាមេរ៉ា នោះ Xiaomi បានប្តូរទីតាំង មកដាក់ នៅចុង ខាងលើវិញ ដែលពីមុន វាមានទីតាំង ស្ថិតនៅ ចំកណ្តាលទេ។ មួយវិញទៀតនោះ គឺប៊ូតុង Home កាលនៅ លើ Mi 4 វាមិនមាន នោះទេ ដោយប៊ូតុង Navigation ស្ថិតនៅ ជាប់ អេក្រង់ តែម្តង។
ងាកមកមើល អេក្រង់របស់វាវិញ Xiaomi Mi 5 បានបំពាក់នូវ អេក្រង់ទំហំ 5.15 អ៊ីញ ប្រភេទ IPS LCD អាចបង្ហាញ រូបភាព ក្នុងកម្រិត FHD 1080 x 1920 ភិចសែល និងមាន ដង់ស៊ីតេ អេក្រង់ 428 ppi។ វាត្រូវបាន បំពាក់មក ជាមួយនឹង បន្ទះឈីប Snapdragon 820 ដែលមាន ស៊ីភីយូចំនួន 4 គ្រាប់ អមមក ជាមួយនឹង រ៉េមទំហំ 4GB និងមានបន្ទះ ឈីបក្រាហ្វិក (GPU) ជាប្រភេទ Adreno 530។ ចំពោះ អង្គផ្ទុកទិន្នន័យ របស់វា មានទំហំ 128GB។ វាដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android Marshmallow 6.0 ហើយនឹងមាន ថាមពលថ្មទំហំ 3000 mAh។
ចំណែកឯ ផ្នែកកាមេរ៉ា របស់វាវិញ Mi 5 មានកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ភ្ជាប់មក ជាមួយនឹង មុខងារសម្រាប់ ទប់រំញ័រ OIS ផងដែរ ហើយម្យ៉ាង វិញទៀត អ្នកក៏អាច ថតវីដេអូ ក្នុងកម្រិត 4K បានទៀត ផងដែរ។ ចំណែកឯ កាមេរ៉ាខាងមុខ របស់វាវិញ មានទំហំ 4 មេហ្គាភិចសែល។
សូមរីករាយ ទស្សនាវីដេអូ ខាងក្រោមនេះ៖
សរុបមកវិញ Mi 5 បានកែប្រែច្រើន ដែលមើលទៅ ពិតជាប្លែក ពីជំនាន់មុន របស់វា ហើយមិនត្រឹម តែប៉ុណ្ណោះ បច្ចេកវិទ្យា មួយចំនួនទៀត ក៏បានបំពាក់ មកជាមួយ ផងដែរ ដូចជា មុខងារសម្រាប់ ស្គេនម្រាមដៃ និងមុខងារ សម្រាប់ទប់រំញ័រ 4-Axis Optical Image Stabilization។ Xiaomi Mi 5 នឹងដាក់ លក់នៅ លើទីផ្សារ អន្តរជាតិ ក្នុងពេល ឆាប់ៗខាងមុខ នេះហើយ ក្នុងតម្លៃ $413 ស្មើនឹង 2,999 យ័ន (រូបិយប័ណ្ណចិន)។ សម្រាប់អ្នក ទាំងអស់គ្នា តើយល់ យ៉ាងណា ចំពោះស្មាតហ្វូន មួយនេះ?
ប្រភព៖ ខេមបូ រីផត