វិធីប្រើ Facebook ងាយៗ និងគ្មានគ្រោះថ្នាក់ដល់ខ្លួនឯង

ថ្វីត្បិតតែ Facebook នាពេលបច្ចុប្បន្នជារឿងធម្មតា នរណាៗក៏អាច ប្រើប្រាស់បាន តែអ្នកគួរដឹងថា រឿងរ៉ាវជាច្រើន កើតឡើងក៏ដោយសារតែ Facebook ដែរ។ ដូចនេះ ដើម្បីឲ្យប្រើទៅគ្មានគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកគួរប្រយ័ត្នពីចំណុចមួយចំនួនដូចជា

-ការពារឲ្យបានមាំ

          ដូចជាដាក់លេខកូដសំងាត់ថា ដែលពិបាក មិនងាយទាយបាន និងចៀសវាងលេខទូរស័ព្ទផ្ទាល់ខ្លួន (បើអាចបាន) ព្រោះបើមានគេស្គាល់ អ៊ីមែល និងលេខទូរស័ព្ទអ្នក គណនីរបស់អ្នកនឹងត្រូវគេលួចយកទៅប្រើប្រាស់ ក្នុងគោលបំណងអាក្រក់ផ្សេងៗ ជាក់ជាមិនខាន។

-ពិនិត្យមើល PRIVACY SETTINGS ម្តងទៀត

          ដោយមើលត្រង់ចំណុច “Who can see my stuff?” ដែលមានន័យថា នរណាអាចមើលឃើញអ្វីដែលអ្នកបង្ហោះបាន យកល្អ គួរកុំដាក់សាធារណៈ (Public) ដោយប្តូរមកត្រឹមជា Friend (មិត្តភក្តិ) វិញ ដើម្បីចៀសវាង ត្រូវគេយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ។

          -បន្ថយទទួលអ្នកមិនស្គាល់

          អ្នកអាចនឹងមិនចាប់អារម្មណ៍ តែអ្នកត្រូវពិនិត្យឲ្យច្បាស់ ចំពោះអ្នកដែលផ្ញើរមក សុំរាប់អាន ព្រោះអ្នកខ្លះមានបំណង មិនត្រឹមតែ រាប់អានឡើយ គឺមានគោលបំណងក្រៅពីនេះ។ ហេតុនេះ បើអ្នកមិនទុកចិត្ត ឬសង្ស័យថា គណនីក្លែងក្លាយ មិនចាំបាច់ទទួលក៏បានដែរ។ ហើយបើ អ្នកទទួលហើយ អ្នកក៏អាច UNFRIEND វិញបានដែរ។

-ប្រយ័ត្នកម្មវិធីមួយចំនួន

          ព្រោះកម្មវិធីនៅលើ Facebook ខ្លះទាមទារឲ្យអ្នកបំពេញ ទិន្នន័យផ្ទាល់ខ្លួន មួយចំនួនថែមទៀត។ ដូចនេះ បើមិនចាំបាច់ អ្នកមិនគួរប្រើវានោះទេ ដើម្បីចៀសវាង ការលេចទិន្នន័យផ្ទាល់ខ្លួននានា។

-គ្រប់គ្រងទិន្នន័យ

          អ្នកមិនចាំបាច់បញ្ចេញប្រាប់មិត្តភក្តិដែលមិនស្គាល់មុខមាត់ឲ្យដឹងក៏បានដែរ ដូចជាផ្ទះអ្នកនៅទីណា រៀននៅសាលាណា ធ្វើការនៅឯណា ជាដើម។

          ធ្វើបែបនេះ វានឹងកាត់បន្ថយគ្រោះថ្នាក់ដែលអាចនឹងប្រឈមបាន ហើយបន្ថែមពីនេះ មានតែអ្នកប្រុងប្រយ័ត្នខ្លួនឯងបន្ថែមទៀត ទើបជាការប្រសើរបំផុត។


ប្រភព៖ ស្វែងយល់
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team