លក្ខណៈ​ពិសេស 6 យ៉ាង​របស់ iPad Pro ដែល​លោក​អ្នក​គួរ​តែ​ស្វែង​យល់​អំពីវា!

កាលពីម្សិលមិញនេះ ប្រិយមិត្តបាន ដឹងហើយថា ក្រុមហ៊ុន​ Apple បានដាក់បង្ហាញ នូវសមិទ្ធផលថ្មីៗ របស់ខ្លួន ដែលមាន ដូចជា ស្មាតហ្វូនជំនាន់ ចុងក្រោយ (iPhone 6s & iPhone 6s Plus), Apple TV, iPad mini 4 និង iPad Pro ជាដើម។ ក្នុងនោះដែរ យើងឃើញថា ផលិតផល ថ្មីដែល Apple ទើបតែបង្កើត ឡើងនោះ មានតែ iPad Pro មួយគត់ ប៉ុណ្ណោះ ក្រៅពីនោះ គ្រាន់តែ ជាជំនាន់បន្ត បន្ទាប់ទេ។ ឥឡូវនេះ ខេមបូ ចង់សួរ ប្រិយមិត្ត ទាំងអស់គ្នាថា បានដឹងពី លក្ខណៈពិសេស របស់ iPad ខ្លះហើយ ឬនៅ? តើវាមាន លក្ខណៈពិសេស អ្វីខ្លះ?

ដើម្បីស្វែងយល់ អោយកាន់តែ ច្បាស់អំពី iPad Pro មុននឹង ចាប់ផ្តើម ទិញវាយកមក ប្រើប្រាស់នោះ អ្នកអាចអាន អត្ថបទ ដែលមាន រៀបរាប់ នៅខាងក្រោមនេះ !!!
1. មានអេក្រង់ធំ
1
iPad Pro មានអេក្រង់ទំហំ 12.9 អ៊ីញ ដែលមាន ទំហំធំជាង អេក្រង់នានា ក្នុងប្រភេទ iPad ទាំងអស់។ ក្នុងនោះដែរ ចំពោះ iPad Air 2 មានទំហំ អេក្រង់ត្រឹមតែ 9.7 អ៊ីញប៉ុណ្ណោះ ហើយចំណែកឯ iPad Mini 3 វិញ ក៏កាន់តូចជាងហ្នឹង ទៅទៀត ដោយវា ទំហំអេក្រង់ ត្រឹមតែ 7.9 អ៊ីញទេ។ ជាមួយនឹងទំហំ 12.9 អ៊ីញនេះ លោកអ្នក នឹងកាន់តែ ងាយស្រួល ក្នុងការ ប្រើប្រាស់ និងទស្សនា ជាងមុន ផងដែរ។
2. សម្លេងកាន់តែខ្លាំងជាងមុន
2
ជាមួយនឹង Speakers ដែលមានចំនួន 4 នឹងជួយអោយ ការស្តាប់ចម្រៀង និងទស្សនាវីដេអូ មានភាព កាន់តែប្រសើរ ជាងមុន ដោយវានឹង បន្លឺកាន់តែខ្លាំង បន្ថែមទៀត។
3. អង្គដំណើរការមានល្បឿនលឿន
3
iPad Pro ត្រូវបានដំណើរការដោយ បន្ទះឈីប A9X 64-bit ដែលមាន ល្បឿនលឿនជាង បន្ទះឈីប A8 1.8 ដង ហើយវា ក៏មាន ល្បឿនលឿនជាង កុំព្យូទ័រយួរដៃ ទូទៅ 80 ភាគរយ ផងដែរ។ ចំពោះផ្នែក ក្រាហ្វិកវិញ វាមានល្បឿន លឿនជាង កុំព្យូទ័រយួរដៃ ទូទៅ 90 ភាគរយ ដែលនាំអោយ វាអាច ដំណើរការ កម្មវិធី Adobe, Sketch និង កម្មវិធីសម្រាប់ ឌីហ្សាញ ផ្សេងៗទៀត បានដោយ គ្មានបញ្ហា។
4. អាចប្រើប្រាស់ ជាមួយនឹង Apple Pencil & Keyboard
45
Apple Pencil & Keyboard គឺជា Accessories ថ្មីដែល ជួយអោយ ការប្រើប្រាស់ iPad Pro កាន់តែ ងាយស្រួល និង ប្រសើរឡើង។ បញ្ជាក់៖ ឧបករណ៍បន្ថែម ទាំងពីរនេះ អាចប្រើប្រាស់ បានតែ ជាមួយនឹង iPad Pro ប៉ុណ្ណោះ។ Apple Pencil មានតម្លៃ $99 (តម្លៃអន្តរជាតិ), Keyboard មានតម្លៃ $169 (តម្លៃអន្តរជាតិ)
5. ថាមពលប្រើប្រាស់បានក្នុងរយៈពេលយូរ
ជាមួយនឹងថាមពលថ្ម ដែលបានបំពាក់ នៅលើ iPad Pro នេះ Apple បានបញ្ជាក់ថា វា (iPad Pro) អាចកំដរយើង បានដល់ទៅ 10 ម៉ោងជាង ចំពោះការសាក តែមួយដង។ សម្រាប់ពត៌មាន ទាក់ទងនឹង ទំហំ ថាមពលថ្ម របស់ iPad Pro នេះ នៅមិនដឹង នៅឡើយទេ។
6. កម្មវិធីសម្រាប់ច្នៃប្រឌិត
6
iPad Pro មានកម្មវិធី សម្រាប់ច្នៃប្រឌិតជាច្រើន ដែលយើង អាចស្វែងរក និងទាញយកវា មកប្រើប្រាស់បាន នៅក្នុង App Store។ ម្យ៉ាងវិញទៀត អ្នកក៏អាច ប្រើប្រាស់ កម្មវិធី Adobe Photoshop, Sketch និង Comp បានផងដែរ ហើយបើអម មកជាមួយនឹង Apple Pencil ទៀតនោះ ប្រាកដជា ប្រសើរតែម្តង។
អ្នកអាចទស្សនាវីដេអូបង្ហាញអំពី iPad Pro ខាងក្រោមនេះ ៖
យល់យ៉ាងម៉េចដែរ ចំពោះលក្ខណៈពិសេស របស់ iPad Pro ដែលយើងបាន រៀបរាប់ ខាងលើនេះ? ពេញចិត្ត និងចង់បានវា មកប្រើប្រាស់ ដែរឬទេ? iPad Pro នឹងដាក់លក់ ជាផ្លូវការ នៅក្នុង ខែវិច្ឆិកា ខាងមុខ នេះហើយ ដែលទំហំ 32GB មានតម្លៃ $799 (តម្លៃអន្តរជាតិ) និង 128GB មានតម្លៃ $1,079 (តម្លៃអន្តរជាតិ)។ សម្រាប់តម្លៃ នៅក្នុង ប្រទេសកម្ពុជា យើងនោះ គឺមិនទាន់ដឹង នៅឡើយទេ ដូច្នេះហើយ មានតែរង់ចាំ បន្តទៀតរហូត ដល់ពេល វាមកដល់ ប្រទេសយើង តែម្តង។៚
ប្រភព៖ Cambo Report
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team