ការរចនារូបរាង៖
ការរចនារូបរាងរបស់ iPhone 6s Plus គឺមានលក្ខណៈដូចគ្នាបេះបិតទៅនឹង iPhone 6 Plus ប៉ុន្តែសម្រាប់សារធាតុដែលបានប្រើដើម្បីផលិត គេបានប្រើប្រាសនូវអាលុយមីញ៉ូម ស៊េរី ៧០០០ដែលខុសពីមុន។ ចំណែកឯកញ្ចក់វិញមានភាពរឹងមាំជាងមុន ហើយមានកម្រាស់ស្ដើងជាងមុន ២ម.ម តែធ្ងន់ជាងមុន ២០ក្រាម។

សម្រាប់ Galaxy S6 Edge+ វិញមិនមានការរចនារូបរាងអ្វី ដែលខុសប្លែកពី Galaxy S6 Edge នោះដែរគឺគ្រាន់តែមានទំហំធំជាងមុនតែប៉ុណ្ណោះ។

ផ្ទៃអេក្រង់៖
ទំហំអេក្រង់របស់ 6s Plus មិនបានផ្លាស់ប្ដូរនោះទេ គឺមានទំហំ ៥,៥អ៊ីញដដែល ចំណែកឯ Resolutionក្រុមហ៊ុនមិនទាន់បានបង្ហាញជាផ្លូវការនោះទេ តែរំពឹងថានឹងមានទំហំ ១២៤២x២២០៨ភិចស្សែល។ អ្វីដែលពិសេសនោះគឺមុខងារថ្មី 3D Touch Display ដែលធ្វើឲ្យអេក្រង់កាន់តែមានលក្ខណៈពិសេសជាងមុន។

ចំពោះ Galaxy S6 Edge+ វិញមានអេក្រង់ធំជាងគឺ ៥,៧អ៊ីញ និងមានទំហំ Resolution ដ៏ធំ ១១៤០x២៥៦០ភិចស្សែល ប្រភេទ Quad HD ប៉ុន្តែមិនមានមុខងារ 3D Touch Display ឬ Force Touch អ្វីនោះទេ។ ទោះជាយ៉ាងណា ទូរសព្ទនេះក៏មាននូវអេក្រង់កោងទាំងសងខាង ដែលមានបង្កប់នូវមុខងារពិសេសៗមួយចំនួនផងដែរ។
Software៖
Galaxy S6 Edge+ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop ដែលមាន Interface ងាយស្រួលប្រើប្រាស់ ព្រមទាំងមានមុខងារច្រើនសម្បូរបែប។ ក្រុមហ៊ុន Samsung ក៏បានសន្យាផងដែរថា ទូរសព្ទនេះនឹងអាចដំឡើងប្រតិបត្តិការជំនាន់ថ្មី Android Marshsmallow នៅចុងឆ្នាំនេះ។

ចំណែក iPhone 6s Plus វិញជាទូរសព្ទដំបូងគេដែលដើរដោយប្រតិបត្តិការថ្មីចុងក្រោយបង្អស់ iOS 9 ដោយមានការ Update ថ្មីចំពោះកម្មវិធីមួយចំនួន ព្រមទាំងមានបន្ថែមមុខងារថ្មីៗផងដែរ។
ល្បឿនរបស់ម៉ាស៊ីន៖
ទូរសព្ទទំហំធំ Galaxy S6 Edge+ មានបំពាក់នូវបន្ទះ Chip Exynoss 7420 និងមាន RAM ទំហំដល់ទៅ ៤GB ដែលធ្វើឲ្យការប្រើប្រាស់កម្មវិធី និងការលេងហ្គេមប្រភេទ 3D ប្រព្រឹត្តទៅបានយ៉ាងរលូន។

សម្រាប់ទូរសព្ទជំនាន់ថ្មីរបស់ Apple វិញមានបំពាក់នូវបន្ទះ Chip A9 ចំណែកឯទំហំ RAMក្រុមហ៊ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនោះទេ តែវេបសាយមួយចំនួនបានចុះផ្សាយថាមានទំហំ ១GB ហើយប្រៀបទៅនឹង S6 Edge+ ហាក់មានសភាពទាបជាងបន្តិច។ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា បន្ទះ Chip A9 នេះមានល្បឿនលឿនជាងមុនដល់ទៅ៧០ភាគរយ។
កាមេរ៉ា៖
Galaxy S6 Edge+ ដែលមានកាមេរ៉ាខាងក្រោយទំហំ ១៦មេហ្គាភិចស្សែល និង ខាងមុខទំហំ៥មេហ្គាភិចស្សែលផងដែរនោះ ជួយឲ្យរូបថត និងវីដេអូដែលថតបានច្បាស់ល្អ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

ចំពោះកាមេរ៉ារបស់ 6s Plus បានពង្រីកឲ្យមានទំហំធំជាងមុនគឺ ១២មេហ្គាភិចស្សែល ដែលវាជួយឲ្យ iPhone ថតវីដេអូក្នុងកម្រិត 4K បានជាលើកដំបូង។ អ្វីដែលពិសេសនោះគឺគេបានបន្ថែមនូវមុខងារមួយគឺ Retina Flash ដោយមុខងារនេះប្រើប្រាស់អេក្រង់ទូរសព្ទជាភ្លើងរបស់កាមេរ៉ាខាងមុខ ដើម្បីជំនួយដល់ការថតរូប Selfie។ មិនតែប៉ុណ្ណោះក៏មានមុខងារ Live Photo ដែលធ្វើឲ្យរូបថតមានចលនាបាន។

ថាមពលថ្ម៖
ទំហំថ្មរបស់ 6s Plus នៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ប៉ុន្តែរយៈពេលនៃការប្រើប្រាស់គឺដូចគ្នាទៅនឹង 6 Plus ដែរ គឺប្រើប្រាស់បាន១២ម៉ោងចំពោះការលែងអ៊ីនធឺណិត។

ចំពោះ S6 Edge+ មានទំហំថ្ម ៣០០០mAh ហើយជាមួយមុខងារ Fast Charging អាចសាកបញ្ចូលថ្មបានប្រមាណ ៥០ភាគរយ ក្នុងរយៈពេល ៣៥នាទី។
តម្លៃ៖
S6 Edge+ មានតម្លៃពីរផ្សេងគ្នាគឺ ទំហំ៣២GBមានតម្លៃ ៧៧៩ដុល្លារ និង ទំហំ៦៤GBមានតម្លៃ៨៥៩ដុល្លារ (តម្លៃទីផ្សារបរទេស)។ ចំណែក 6s Plus វិញមានតម្លៃបីផ្សេងគ្នាគឺ ១៦GBតម្លៃ ៧៤៩ដុល្លារ, ៦៤GBតម្លៃ៨៤៩ដុល្លារ និង ១២៨GBតម្លៃ៩៤៩ដុល្លារ (តម្លៃទីផ្សារបរទេស)។

បើតាមការប្រៀបធៀបខាងលើឃើញថារវាង iPhone 6s Plus និង Galaxy S6 Edge+ សុទ្ធតែមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន ដែលអាចទាក់ទាញអ្នកប្រើប្រាស់បានដូចគ្នា។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ សប្បាយ