យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ក្មេងតូចទើបចេះដើរតេះតះបៅទឹកដោះគោមួយដបមុនពេលចូលដំណេកនឹងស្ថិតនៅឆ្ងាយពីការធាត់លើសទម្ងន់នៅពេលគេធំឡើង ។ ប៉ុន្តែក្មេងអាយុ២ឆ្នាំដែលបៅទឹកដោះគោ១ដបមុនពេលចូលដេកប្រឈមនឹងការធាត់លើសទម្ងន់៣០%នៅពេលពួកគេមានអាយុជាង៥ឆ្នាំ ។
បណ្តាអ្នកស្រាវជ្រាវបានព្រមានថា បណ្តាអាណាព្យាបាលទាំងឡាយណាដែលនៅតែបន្តឲ្យកូនបៅទឹកដោះគោនៅអាយុដែលកូនរបស់ពួកគេចាប់ផ្តើមញ៉ាំអាហាររឹងបាននោះនឹងធ្វើឲ្យពួកគេធាត់លើសទម្ងន់ខុសពីធម្មតា ។
អ្នកស្រាវជ្រាវដដែលបាននិយាយថាទឹកដោះគោពេញ១ដប(៨oz)មានចំណុះ១៥០កាល់ឡូរី-១២ភាគរយនៃថាមពលក្មេងម្នាក់ដែលមានអាយុចន្លោះពី១ឆ្នាំទៅ២ឆ្នាំត្រូវការក្នុង១ថ្ងៃ។ ជាធម្មតាស្ត្រីជាម្តាយទាំងឡាយតែងតែឲ្យកូនរបស់ខ្លួនដែលចេះញ៉ាំអាហាររឹងហើយបៅទឹកដោះគោ១ដបមុនពេលចូលដេកក៏ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឆាប់ដេកលក់។
លទ្ធផលលម្អិតនៃការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងកាសែត Pediatrics បានបញ្ជាក់ថា ក្មេងៗជិត១/៤-២២,៩ភាគរយ-នៅតែគេឲ្យបៅទឹកដោះគោជាច្រើនដបនៅពេលដែលពួកគេមានអាយុ២ឆ្នាំ ហើយក្មេងៗទាំងនេះនឹងធាត់លើសទម្ងន់នៅពេលមានអាយុ៥ឆ្នាំ៦ខែឡើងទៅ ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពេទ្យឆ្មបគួរតែលើកទឹកចិត្តដល់អ្នកម្តាយទាំងឡាយឲ្យពួកគេផ្តាច់ទឹកដោះគោកូននៅពេលដែលពួកគេឆ្លងដល់ខួបកំណើតលើកទី១របស់ពួកគេ ។ យោងតាមតួលេខថ្មីៗរបស់ NHS ក្នុងចំណោមក្មេង១០នាក់ មានម្នាក់ដែលធាត់លើសទម្ងន់នៅពេលពួកគេចូលរៀនសាលាបឋមសិក្សាហើយ១/៥ចាប់ផ្តើមធាត់នៅពេលដែលពួកគេមានអាយុ១១ឆ្នាំឡើងទៅ ៕
ប្រភព៖ អេវឺរីដេ