យុវវ័យដែលគាំទ្រសម្លេង សុគន្ធ នីសា ម្នាក់ៗបានទន្ទឹងរងចាំ ចង់មើល និង ស្តាប់បទចម្រៀងថ្មីរបស់នាងគ្រប់ៗគ្នា ថា តើបទចម្រៀងថ្មីរបស់នាងមានលក្ខណៈខុសប្លែកពីមុនកម្រិតណាដែរ ? ។ គួរបញ្ជាក់ផងដែរថា ការចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិក របស់ សុគន្ធ នីសា កាលពីពេលថ្មីៗនេះ ហាក់បីដូចជាអាថ៌កំបាំងខ្លាំងណាស់ នាងចាកចេញយ៉ាងស្ងាត់ស្ងៀមបំផុត ថែមទាំងមិនបានបង្ហាញពីសកម្មភាពរបស់ខ្លួនឲ្យអ្នកគាំទ្របានឃើញឡើយ ។
សុគន្ធ នីសា នឹងលេចមុខជាមួយបទចម្រៀងចូលឆ្នាំក្នុងផលិតកម្មរស្មីហង្សមាស
សុគន្ធ នីសា កាន់តែស្ងាត់ឈឹងពីពិភពសិល្បៈបន្ទាប់ពីនាងចាកចេញពីផលិតកម្មថោន ពេលនេះមានពត៌មានជាច្រើនថា នាងកំពុងសម្ងំលាក់ខ្លួនកែសម្ជស្សនៅក្រៅប្រទេស ប៉ុន្តែការពិតនាងមិនបានលាក់ខ្លួនពួនអាត្មាអីនោះទេ គឺនាងកំពុងជាប់សម្តែងនៅសហរដ្ឋអាមេរិក នាងត្រៀមខ្លួននឹងត្រឡប់ មកវិញក្នុងពេលឆាប់ៗខាងមុខនេះ ។ ជាមួយនឹងការត្រៀមខ្លួនត្រឡប់មកវិញនេះ សុគន្ធ នីសា គ្រោងនឹងមានវត្តមានសារជាថ្មីនៅក្នុងផលិតកម្ម រស្មីហង្សមាស ជាមួយនឹងបទចម្រៀងពីដើមៗប្រមាណជាជិតដប់បទ ។
រហូតមកដល់ពេលនេះ សុគន្ធ នីសា នៅតែមិនទាន់បញ្ជាក់លំអិតអំពីពត៌មាន ដែលនាងចាកចេញពីផលិតកម្មថោននោះនៅឡើយទេ ទាំងគេបានដឹងគ្រប់គ្នា្ថា នាងបានចាកចេញពីទីនោះប៉ុន្មានខែមកហើយ ។ តាមពិត សុគន្ធ នីសា បានរកឃើញទ្រនុំថ្មីរួចហើយ នាងគ្រោងនឹងធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបទ ចម្រៀងថ្មីរបស់នាងចេញលក់នៅលើទីផ្សារ ។
តាមប្រភពពត៌មានពីអ្នកសិល្បៈ ដែលជិតស្និតជាមួយនាងបានឲ្យដឹងថា សុគន្ធ នីសា បានចូលច្រៀងឲ្យផលិតកម្ម រស្មីហង្សមាស ហើយថែមទាំងបានថតបទចម្រៀងប្រមាណជិតដប់បទទៀត ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយបទចម្រៀងទាំងនោះ បានរៀបចំនិងថតរួចរាល់អស់ហើយ សូម្បីតែ MV ក៏បានថតរួចរាល់ដែរ រងចាំតែថ្ងៃចេញលក់ប៉ុណ្ណោះ ។
យុវវ័យដែលគាំទ្រសម្លេង សុគន្ធ នីសា ម្នាក់ៗបានទន្ទឹងរងចាំ ចង់មើល និង ស្តាប់បទចម្រៀងថ្មីរបស់នាងគ្រប់ៗគ្នា ថា តើបទចម្រៀងថ្មីរបស់នាងមានលក្ខណៈខុសប្លែកពីមុនកម្រិតណាដែរ ? ។ គួរបញ្ជាក់ផងដែរថា ការចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិក របស់ សុគន្ធ នីសា កាលពីពេលថ្មីៗនេះ ហាក់បីដូចជាអាថ៌កំបាំងខ្លាំងណាស់ នាងចាកចេញយ៉ាងស្ងាត់ស្ងៀមបំផុត ថែមទាំងមិនបានបង្ហាញពីសកម្មភាពរបស់ខ្លួនឲ្យអ្នកគាំទ្របានឃើញឡើយ ។
រហូតមានពត៌មានជាច្រើនថា សុគន្ធ នីសា មិនបានចេញទៅអាេមរិកដើម្បីសម្តែងនោះទេ គឺដើម្បីជួបមុខគូស្នេហ៍អាថ៌កំបាំងរបស់នាង ។ បើតាមគម្រោង សុគន្ធ នីសា ទៅសហរដ្ឋអាេមរិករយៈពេលមួយខែកន្លះ នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ នាងនឹងវិលត្រឡប់មកវិញហើយ ។ បន្ទាប់ពីត្រឡប់មកវិញ នាងគ្រោងនឹងបង្ហាញបទចម្រៀងថ្មីរបស់ខ្លួន នៅក្នុងផលិតកម្ម រស្មី ហង្សមាស ដែលជាអតីតទ្រនុំចាស់របស់នាង ៕