ថោ​ន​ផលិត​បទ​ថ្មី​ជាង​៧០​ភាគរយ​សម្រាប់​ចូលឆ្នាំ​ខ្មែរ លើកតម្កើង​ស្នាដៃ​និពន្ធ​ថ្មី​

​ថ្វីដ្បិត​តែ​ផលិតកម្ម​ថោន​ បានរបូត​បាត់​​ធនធាន​អ្នក​ចម្រៀង​ដ៏​មាន​ទឹក​ដម​ស្រទន់​ ទាក់​ទា​ញ​លើ​គ្រប់​ចង្វាក់​ប្រជាប្រិយ​ កញ្ញា សុគន្ធ​ នីសា មក​ចូល​ទ្រនំចាស់ ផលិតកម្ម​​រស្មី​ហង្ស​មាស​ ​​នៅ​មាន​​តារា​​ចម្រៀង​បង្គោ​លធំ​នាង​មាស សុខសោភា នោះ​ជាមួយ​​អ្នក​និពន្ធ​ផ​លិតកម្ម​ថោន សុទ្ធ​តែ​​បង្ហាញអំពី​​ជំហរជោគ​ជ័យ​ជាពិសេស​ចំពោះ​អាល់ប៊ុម​​សម្រាប់​​ចូលឆ្នាំ​ខាងមុខ​។

កាល​ពី​ថ្ងៃ​ទី ១៨ ខែកុម្ភៈ​ ផលិត​កម្ម​ថោន​ដែល​ប្រជុំអស់​តារា​ចម្រៀង​របស់​ខ្លួន​ ​ជញ្ជូន​ជើង​ទៅ​​ជុំ​គ្នា​នៅ​ស្ទូឌីយោ​ភាពយន្ដ​​របស់​​ក្រសួង​វប្បធម៌​ និង​​វិចិត្រសិល្បៈ​នៅ​ក្រុង​​ច្បារមន​ ខេត្ដ​​កំពង់ស្ពឺ​ រួម​ជា​​មួយ​តារា​សម្តែង​​ល្បី​ៗ​រាប់​រយដួង​ ក៏មាន​វត្ដមាន​ថត​អមឆាក​ផងដែរ​។​

ពី​ទស្សនី​យភាព​បទ​ចម្រៀង ជា​ចំណង​ដៃ​វ៉ុល​​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ភាគច្រើន​ជា​ចង្វាក់​​ប្រជាប្រិយ​ខ្មែរ និងកន្ទ្រឹមនោះ ​​លោក មាស សុខរតនៈ ​បានបញ្ជាក់​ថា៖ «សម្រាប់​វ៉ុលពិសេស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​នេះ​ ផលិតកម្ម​​បាន​តៀម​ថត​ចំនួន ៤០ បទ​ ដែល​បែងចែក​ឲ្យ​មាន​គ្រប់​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ទី​ក្រុង​ភាព​យន្ដ​​ថោន​ទាំងអស់​»។

ជាមួយ​គ្នានោះដែរ​ អ្នក​និពន្ធ​ និងជា​អ្នក​ចាត់​​ការ​​ទូទៅ​ផលិតកម្ម​ថោន​រូប​នេះ​​​ បញ្ជាក់ថា៖ «ឆ្នាំ​នេះ​ផលិត​កម្មថោន​បាន​សម្រិត​សម្រាំង​ជាពិសេស​នូវ​ចម្រៀង​ប្រមាណ ​៤០ ​បទ​ ក្នុង​​នោះ​​បទ Original Song មាន​ចំនួន​ប្រ​ហែលជា​ ៧០ ​ទៅ ៨០ ភាគរយ»។

លោក​ យឹម តាស្រង់ ជា​អ្នក​និពន្ធ​​ផលិតកម្ម​​ថោន​ ​អះអា​ង​ថា ​ដោយ​សារ​តែ​​លោក​វល់​ភារកិច្ច​​ច្រើនស​ម្រា​ប់ឆ្នាំ​នេះ ​លោក​ប្រាប់​ថា ​ស្នាដៃ​រ​បស់​​លោ​ក​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ខាង​មុខនេះ ហើយ​កំពុង​ថត​នេះ​​ ​មាន​តែ​ ១៥ ​បទ​​ទេ​»។​ ​

ប៉ុន្តែលោកបាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ក្នុង​ចំណោម​ចម្រៀង​ទាំង ​១៥​ បទ​នោះ ​លោក​​គិត​ថា​ ចម្រៀង​អាចល្បី​ខ្លាំង​​នៅ​ឆ្នាំ​នេះ​ ដូច​ជា ​បទ​ «Style ខ្ញុំ» របស់នាយ គ្រឿន​ជាដើម​៕
 
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team