វីដេអូបទចម្រៀងនេះ ត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំល្បីឈ្មោះឈានមុខប្រចាំផលិតកម្ម ថោន គឺលោក ប៊ុន រតនា ដែលមានប្រហែល២២នាទី ស្ទើស្មើនឹងកុនខ្នាតល្បីមួយ បានអង្រួនចិត្តអ្នកទស្សនាជាខ្លាំងជាមួយខ្លឹមសារសាច់រឿងបែបអប់រំ ទស្សនាហើយស្ទើស្រក់ទឹកភ្នែក។
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ MV ប្រកបដោយគុណភាពអង្រួនចិត្តអ្នកស្ដាប់ និងទស្សនា
សាន់ដេ និងថោន ចេញបទចូលឆ្នាំចំណងជើងស្រដៀងគ្នា
ចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលមកដល់ក្នុងខាងមុខនេះហើយធ្វើឲ្យផលិតកម្មនានាក្នុងស្រុកបានសម្រុកផលិតបទចម្រៀងដើម្បីត្រៀមអបអរក្នុងឱកាសឆ្នាំថ្មី។ អ្វីដែលធ្វើឲ្យសាធារណៈជនមានការងឿងឆ្ងល់នោះគឺផលិតកម្មពីរក្នុងស្រុកបានចេញចំណងជើងបទចម្រៀងក្នុងឱកាសឆ្នាំថ្មីនេះស្រដៀងគ្នាគឺផលិតកម្មថោន និង សាន់ដេ។
យោងតាមការបង្ហោះផ្សាយពីទំព័រហ្វេសប៊ុករបស់ផលិតកម្មទាំងពីរដែលផលិតសម្រាប់ត្រៀមក្នុងឱកាសឆ្នាំថ្មីនេះមានចំណងជើង “មិនមែនក្រទេណា”ជាចំណងជើងរបស់ផលិតកម្មសាន់ដេ ចំណែកផលិតកម្មថោន វិញមានចំណងជើងថា “ មិនមែនក្រទេ”។ បើតាមការបញ្ជាក់លើរូបផ្សព្វផ្សាយនោះយើងឃើញថា បទរបស់ផលិតកម្ម ថោន ជាបទចម្រៀងដែលនិពន្ធថ្មីដោយខ្លួនឯង ខណៈបទសាន់ដេជាបទសម្រួល មានន័យថាជាបទចម្លងពីបរទេស។
ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីអត្ថន័យ និងសាច់ភ្លេងបទចម្រៀងទាំងពីរនោះយ៉ាងណាទេ មានតែរង់ចាំស្ដាប់នាពេលខាងមុខ។
យោងតាមការបង្ហោះផ្សាយពីទំព័រហ្វេសប៊ុករបស់ផលិតកម្មទាំងពីរដែលផលិតសម្រាប់ត្រៀមក្នុងឱកាសឆ្នាំថ្មីនេះមានចំណងជើង “មិនមែនក្រទេណា”ជាចំណងជើងរបស់ផលិតកម្មសាន់ដេ ចំណែកផលិតកម្មថោន វិញមានចំណងជើងថា “ មិនមែនក្រទេ”។ បើតាមការបញ្ជាក់លើរូបផ្សព្វផ្សាយនោះយើងឃើញថា បទរបស់ផលិតកម្ម ថោន ជាបទចម្រៀងដែលនិពន្ធថ្មីដោយខ្លួនឯង ខណៈបទសាន់ដេជាបទសម្រួល មានន័យថាជាបទចម្លងពីបរទេស។
ពិតជាស្អាត! Galaxy S7 និង S7 Edge រចនាពីមាសដ៏ប្រណិត ដែលមើលទៅទាក់ភ្នែកមែនទែន ហើយកាន់តែថ្លៃថ្នូរនិងរឹងមាំទៀត
ក្រុមហ៊ុនមួយដែល នៅឯចក្រភព អង់គ្លេសបាន សហការ ជាមួយនឹង ក្រុមហ៊ុនកូរ៉េ ខាងត្បូងដើម្បីនាំ មកជូន នូវស្មាតហ្វូន កំពូលៗ ពីរម៉ូឌែល ធ្វើពី មាសសុទ្ធ។ នៅក្នុង ព្រឹត្តិការណ៍ ដ៏ធំនៅឯ ទីក្រុង បាសេឡូណា កាលពី ចុងខែកុម្ភៈ នេះបានធ្វើ ឱ្យកក្រើកដល់ ពីភព បច្ចេកវិទ្យាជាមួយនឹង ប្រភេទ ស្មាតហ្វូន ទំនើបៗ ជាច្រើន ម៉ូឌែល។ ក្នុងនោះរួម មានកំពូល ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge របស់ក្រុមហ៊ុន Samsung ផងដែរ។
បន្ទាប់ពីបានអង្រួនអារម្មណ៍ របស់មហាជនរួច ក្រុមហ៊ុនបាន ប្រកាស ថាពួកគេ នឹងចាប់ផ្តើមដាក់ លក់ម៉ូឌែល ខាងលើ នៅថ្ងៃទី 11 ខែមិនានេះ។ ក្រុមហ៊ុន Truly Exquisite ដែលមានទីតាំង នៅឯ ចក្រភព អង់គ្លេស ដែលជា ក្រុមហ៊ុន ជំនាញខាងរចនា គ្រឿងមាស ប្លាទីន ក៏មានចំណាប់អារម្មណ៍ ចង់សហការ ជាមួយ Samsung ដែរ។ កិច្ចសហការនេះ គឺដើម្បីនាំមក ជូននូវទូរស័ព្ទ ម៉ូឌែល Galaxy S7 និង S7 Edge ដែលរចនា ស្រោបមាស ដ៏ប្រណិត។ វានឹងត្រូវបាន រចនាស្រោបដោយ មាសពីរ កម្រិតគឺ 24K និង 18K (Rose Gold) និង ប្រភេទប្លាទីន កម្រិត 14K។ ឥឡូវនេះអ្នក អាចធ្វើការ ទិញវា តាមរយៈ Online បានឫ ក៏ចូល ទៅកាន់ គេហទំព័រ របស់ក្រុមហ៊ុន ក៏បាន ដោយគ្រាន់តែ ចុចត្រង់នេះ។ ប៉ុន្តែវាតម្រូវ ឱ្យអ្នក ចំណាយ ខ្ទង់ពាន់ដុល្លារ ឯណោះ ដោយម៉ូឌែល ដែលស្រោប ដោយមាស កម្រិត 18K មានតម្លៃ ដល់ទៅ $2,340 ។ ហើយអ្នកនឹង ត្រូវរង់ចាំ រហូតដល់ដើម ខែមេសា ដើម្បីទទួល បានវា។ ក្រុមហ៊ុនក៏បាន បញ្ជាក់ផងដែរ ថាអមមក ជាមួយនឹង ទូរស័ព្ទ នោះ អតិថិជន ក៏ទទួល បាននូវ ប្រអប់ប្រណិត មួយ Samsung VR មួយ និង ឆ្នាំសាកថ្ម ឥតខ្សែ (Wireless Charger) មួយផងដែរ។
ត្បិតថាតម្លៃរបស់វា ដូចជាខ្ពស់ បន្តិចប៉ុន្តែ វាអាច បង្ហាញពី ភាពថ្លៃថ្នូរនិង ស៊ីវីល័យ របស់ អ្នកបាន យ៉ាងច្បាស់។ ហើយប្រសិបបើ អ្នកមាន វានៅក្នុង ដៃនោះ អ្នកប្រហែលជា នឹងទាក់ ទាញក្រសែ ភ្នែករបស់ អ្នកដទៃ ឱ្យក្រឡេក មើលអ្នក មិនខាន។ ប្រិយមិត្ត យល់ យ៉ាងណាចំពោះម៉ូឌែល ខាងលើនេះ? តើប្រិយមិត្ត ហ៊ាន ទិញវា និងហ៊ាន ប្រើវាអត់?
ប្រភព៖ ខេមបូរីផត

Booysen Shane សារភាព ចង់លេងឲ្យជម្រើសជាតិកម្ពុជា តែជាឱកាសសែនឆ្ងាយ
សែប្រយុទ្ធក្រុម ភ្នំពេញក្រោន សញ្ជាតិអាហ្វ្រកខាងត្បូង Booysen Shane បានទម្លាយចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា គឺជាក្ដីរីករាយនិងកិត្តិយសប្រសិនខ្លួនអាចលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ដោយការចូលសញ្ជាតិខ្មែរនៅថ្ងៃណាមួយនោះ។ Booysen Shane និយាយបែបនេះថា ៖«ខ្ញុំគិតថាវាជាកិត្តិយសដ៏ធំធេងប្រសិនខ្ញុំអាចចូលលេងឲ្យជម្រើសជាតិកម្ពុជាដូចគេថាមែន។ ប៉ុន្តែខ្ញុំគិតថាវាត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញណាស់ តាមមើលទៅ។ បើអ្វីៗអាចកើតឡើងអីចឹងមែន កាន់តែលឿនគឺខ្ញុំរីករាយនឹងចូលរួមជាមួយជម្រើសជាតិកម្ពុជា។ ប៉ុន្តែសំខាន់ឥឡូវខ្ញុំលេង ឲ្យក្រុមខ្ញុំ ភ្នំពេញក្រោន ហើយបើអ្វីកើតឡើងទៀត ថាខ្ញុំអាចលេងឲ្យជម្រើសជាតិឬយ៉ាងម៉េច គឺតាមហ្នឹងទៅ តែពេលខ្ញុំផ្ដោតលើក្រុមរបស់ខ្ញុំ»។ ការបរិយាយរបស់ខ្សែប្រយុទ្ធកម្ពស់ ១៦៨សង់ទីម៉ែត្រ ដែលធ្លាប់លេងនៅ Division 2 ថៃ២រដូវកាលរូបនេះ បានទម្លាយឡើងឆ្លើយតបនឹងចចាមអារាម មួយចំនួនដែលថាខ្លួនទំនងនឹង ទទួលការសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យទទួលបានសញ្ជាតិខ្មែរ និងជាប់ជាសមាជិកជម្រើសជាតិសម្រាប់យុទ្ធនាការផ្សេងៗ តាមរយៈភាពលេចធ្លោរបស់ខ្លួនក្នុងលីគរដូវកាលមុន។ ទាក់ទិននឹងចរចាមអារាមដែលអ្នកនិយមបាល់ទាត់ជាតិចង់ជីកកកាយឫសគល់នេះ ត្រូវបានលោកម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្រានចោល។ លោកថាលទ្ធភាពយកកីឡាករបរទេសលេងឲ្យជម្រើសជាតិគឺអាចទៅបាន គឺអនុលោមតាមច្បាប់របស់ FIFA ដោយគ្រាន់តែកីឡាកររូបនោះ លេងក្នុងស្រុកហោច២ឆ្នាំឡើងទៅ។ ប៉ុន្តែសហព័ន្ធមកទាល់ពេលនេះ ពុំទាន់ពិចារណា ករណីនេះនៅឡើយ។ លោកថាប្រសិនអនាគតសហព័ន្ធគិតពីបញ្ហានេះ ក៏នឹងធ្វើឡើងជាមួយកីឡាករណាលេចធ្លោល្អខ្លាំង ខណៈសព្វថ្ងៃលោកកត់សម្គាល់ថា កីឡាកររបទេសនៃលីគកម្ពុជា នៅពុំទាន់មានបច្ចេកទេសខ្ពស់ដាច់ឆ្ងាយពីកីឡាករក្នុងស្រុកខ្លាំងនៅឡើយ៕
ប្រភព៖ កីឡាដេលី
ប្រភព៖ កីឡាដេលី
ក្រោយអាថ៌កំបាំង នាងអ៊ីត ទទួលស្គាល់រឿងលែងលះស្វាមី
មិនខុសពីការលេចឮកន្លងមកទេ គឺនាងអ៊ីត និងស្វាមីពិតជាបែកបាក់គ្នាមែន ដោយប្រភពព័ត៌មានពីខេត្តកំពង់ស្ពឺ និងរូបនាងផ្ទាល់បញ្ជាក់រឿងនេះ ។
តារាកំប្លែងស្រីល្បីឈ្មោះប្រចាំក្រុមនាយពែកមី នាងសេន ចិន្តា ហៅអ៊ីត កាន់តែបោះជំហានខ្លាំងឡើងក្នុងពិភពសិល្បៈ រហូតចុងក្រោយនេះនាងប្រកាសឡើងតម្លៃខ្លួនសម្តែងខ្ពស់ជាងមុន ។ ទោះបីជាការងារសិល្បៈរបស់នាងអ៊ីតជោគជ័យមែន ប៉ុន្តែដំណឹងពីស្រុកកំណើតរបស់នាងថា នាងបានសម្រេចចិត្តលែងលះជាមួយប្តីនិងរូបនាងផ្ទាល់កម្សត់កម្រជាគ្រូបង្រៀននោះហើយ ។
កន្លងទៅគេនៅចាំថាប្អូនស្រីរបស់នាយក្រូចគឺនាងអុីតតែងតែពោលជាប់មាត់ថា នាងនឹងមិនភ្លេចប្តី ភ្លេចកូនទេ ទោះបីនាងល្បីឈ្មោះ និងមានលុយកាក់ហូរហៀរក្តី ។ ប៉ុន្តែដំណឹង ថ្មីៗកន្លងមកពីអ្នកភូមិត្រាចកុះ ឃុំមហាឫស្សីស្រុកគងពិសី ខេត្តកំពង់ស្ពឺថា តារាស្រីរូបនេះបានសម្រេចចិត្តលែងលះប្តីដែលជាគ្រូបង្រៀនហើយ ក្រោយពីលេចចេញរឿងរ៉ាវ ចម្រូងចម្រាសមួយចំនួននៅក្នុងរង្វង់គ្រួសារ ។ រឿងរ៉ាវដែលនាំឲ្យចំណងស្នេហ៍ជាមួយស្វាមីឈានដល់ផ្លូវបំបែក គឺក្រោយពីនាងអ៊ីតទទួលដំណឹងថាប្តីតែងតែដើរបាត់ពីផ្ទះញឹកញាប់គ្រានាងចេញទៅសម្តែង។ ដូច្នេះហើយនាងអ៊ីតបានដាក់លក្ខខណ្ឌឲ្យប្តីឈប់ដើរហើរយប់ព្រលប់ច្រើនដែលធ្វើឲ្យស្វាមីមិនសប្បាយចិត្ត។ រឿងរ៉ាវចម្រូងចម្រាសកាន់តែខ្លាំងឡើងឈានដល់ការចែកផ្លូវគ្នា ។
ក្នុងជំនួបផ្ទាល់ក្នុងថ្ងៃថតបទចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្មសាន់ដេ នាងអ៊ីតមិនបានបដិសេធអំពីដំណឹងបែកបាក់ជាមួយស្វាមីនោះ ប៉ុន្តែនាងមិនបកស្រាយច្រើនទេ ។ នាងអ៊ីតបញ្ជាក់ថា «ខ្ញុំសុំមិនបញ្ជាក់អំពីរឿងនេះ គឺទុកឲ្យពេលវេលាជាអ្នកបញ្ជាក់ចុះ ។ បើមានឱកាសណាល្អនាងខ្ញុំនឹងលើកឡើងអំពីបញ្ហាគ្រួសារ ។ អ្វីដែលនាងខ្ញុំចង់គិតពេលនេះគឺពេលវេលារកប្រាក់ និងការងារសិល្បៈ ផ្សេងៗ ។ មិនចង់រំលឹកអំពីរឿងគ្រួសារទេ » ។ ពីមុននាងអ៊ីតតែងតែបដិសេធរឿងបែកបាក់គូអាពាហ៍ពិពាហ៍ តែពេលនេះនាងមិនបដិសេធទៀតទេ ។
ប្រភពពីស្រុកកំណើតរបស់នាងអ៊ីតលើកឡើងថា ពេលនេះកូនស្រីតែមួយវ័យ១៣ឆ្នាំរបស់នាងអ៊ីត កំពុងរស់នៅជាមួយម្តាយឪពុករបស់នាង ហើយ យូរៗគេឃើញនាងទៅជួប មុខកូនម្តងព្រោះតែនាងជាប់ការងារសិល្បៈច្រើននៅភ្នំពេញ ។ ចំណងអាពាហ៍ពិពាហ៍នាងអ៊ីតទំនងជាមិនអាចវិលរកសភាពដើមវិញទេ ខណៈដែលរឿងក្តីលែងលះបានចេញសាលក្រមពីតុលាការខេត្តកំពង់ស្ពឺរួចហើយ ។
នាងអ៊ីតក្លាយជានារីមេម៉ាយកូនមួយដូចគ្នាទៅនឹងតារាកំប្លែងរួមក្រុមរបស់នាងដែរ គឺនាងខ្ញុង ។ បច្ចុប្បន្នគេសង្កេតឃើញនាងអ៊ីតកាន់តែស្រស់ស្អាតជាងមុន ដោយគេដឹងថានាងបានទៅកែសម្រស់ខ្លះៗដែរ ៕
ថោនផលិតបទថ្មីជាង៧០ភាគរយសម្រាប់ចូលឆ្នាំខ្មែរ លើកតម្កើងស្នាដៃនិពន្ធថ្មី

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ផលិតកម្មថោនដែលប្រជុំអស់តារាចម្រៀងរបស់ខ្លួន ជញ្ជូនជើងទៅជុំគ្នានៅស្ទូឌីយោភាពយន្ដរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ រួមជាមួយតារាសម្តែងល្បីៗរាប់រយដួង ក៏មានវត្ដមានថតអមឆាកផងដែរ។
ពីទស្សនីយភាពបទចម្រៀង ជាចំណងដៃវ៉ុលចូលឆ្នាំប្រពៃណីខ្មែរ ភាគច្រើនជាចង្វាក់ប្រជាប្រិយខ្មែរ និងកន្ទ្រឹមនោះ លោក មាស សុខរតនៈ បានបញ្ជាក់ថា៖ «សម្រាប់វ៉ុលពិសេសចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំនេះ ផលិតកម្មបានតៀមថតចំនួន ៤០ បទ ដែលបែងចែកឲ្យមានគ្រប់តារាចម្រៀងក្នុងផលិតកម្មទីក្រុងភាពយន្ដថោនទាំងអស់»។
ជាមួយគ្នានោះដែរ អ្នកនិពន្ធ និងជាអ្នកចាត់ការទូទៅផលិតកម្មថោនរូបនេះ បញ្ជាក់ថា៖ «ឆ្នាំនេះផលិតកម្មថោនបានសម្រិតសម្រាំងជាពិសេសនូវចម្រៀងប្រមាណ ៤០ បទ ក្នុងនោះបទ Original Song មានចំនួនប្រហែលជា ៧០ ទៅ ៨០ ភាគរយ»។
លោក យឹម តាស្រង់ ជាអ្នកនិពន្ធផលិតកម្មថោន អះអាងថា ដោយសារតែលោកវល់ភារកិច្ចច្រើនសម្រាប់ឆ្នាំនេះ លោកប្រាប់ថា ស្នាដៃរបស់លោកសម្រាប់អាល់ប៊ុមចូលឆ្នាំខាងមុខនេះ ហើយកំពុងថតនេះ មានតែ ១៥ បទទេ»។
ប៉ុន្តែលោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមចម្រៀងទាំង ១៥ បទនោះ លោកគិតថា ចម្រៀងអាចល្បីខ្លាំងនៅឆ្នាំនេះ ដូចជា បទ «Style ខ្ញុំ» របស់នាយ គ្រឿនជាដើម៕

ក្រសួងធនធានទឹក និងឧតុនិយម៖ នៅដើមខែមីនា កម្ពុជានឹងកើនកម្តៅខ្ពស់ជាងខែមុន ០២-០៣អង្សាសេ
នៅដើមខែមីនា ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សីតុណ្ហភាពអតិបរមា នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់ជាងខែកុម្ភៈពី ០២-០៣អង្សាសេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញថា តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអតិបរមា ចាប់ពី ៣៥-៣៧អង្សាសេ។ តំបន់ទាំងពីរនេះពុំមានភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៦។ ចំណែកសីតុណ្ហភាពអតិបរមាមាន ៣៣-៣៥អង្សាសេ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម សុំអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕
ប្រភព៖ ហ្វ្រេសញ៊ូ
“គេងស្រាត” នៅពេលយប់តើមានប្រយោជន៍អ្វីខ្លះ?
តាម ការស្រាវជ្រាវទៅលើមនុស្សពេញវ័យជនជាតិអង់គ្លេស ១០០០ នាក់ដែលរៀបការរួចបានអោយដឹងថា អ្នកដែលគេងមិនស្លៀកសម្លៀកបំពាក់ជាមួយដៃគូខ្លួន ពួកគេពិតជាសប្បាយចិត្ត ចំពោះស្នេហារបស់ខ្លួនណាស់ ចំណែកឯអ្នកស្លៀកឈុតគេងវិញមានតែ ៤៨ ភាគរយដែលមានអារម្មណ៍បែបនេះ។ ខណៈពេលដែលរឿងនេះមិនមានការសិក្សាតាមបែបវិទ្យាសាស្ត្រពិតប្រាកដនោះ វាពិតជាធ្វើអោយយើងយល់ថា ការថ្នាក់ថ្នមគូស្នេហ៍ដោយដោះសម្លៀកបំពាក់អស់អាចបង្កើនអារម្មណ៍ រីករាយក្នុងរង្វង់ស្នេហាបាន។
ការសិក្សាថ្មីមួយបានរកឃើញថា គូស្នេហ៍ដែលគេងមួយស្រឡេតក្រោយពីរួមភេទរួច គឺមានចំណងស្នេហាកាន់តែជ្រៅ និងរីករាយ ខណៈពេលដែលការសិក្សាមួយផ្សេងទៀតរកឃើញថា កាលណាអ្នកគេងកាន់តែជិតដៃគូ ស្នេហាអ្នកកាន់តែមានភាពប្រសើរឡើង។ គ្មានអ្វីល្អដូចជាសកម្មភាពស្បែកប៉ះស្បែកទេ ជាពិសេសក្នុងពេលឡើងគ្រែរួមភេទតែម្តង។ ចុះបែបដូចនេះមែនតើគួរសាកល្បងបានទេ?
ប្រភព៖ សែនសុខញ៊ូ

មេងស្រី 12 ឆ្នាំម្នាក់ ប្រឈមនឹងពាក្យបណ្តឹងព្រហ្មទណ្ឌ ដោយសារតែប្រើប្រាស់រូបសញ្ញា Emoji!
ថ្មីៗនេះ មានពត៌មានមួយ ត្រូវបាន ផ្សព្វផ្សាយ ពាសពេញ បណ្តាញអ៊ីនធើណេត ដែលបានធ្វើ អោយ មនុស្ស ជាច្រើន ចាប់អារម្មណ៍ ដែលក្នុង ពត៌មាននោះ បាននិយាយពី ក្មេងស្រីម្នាក់ ត្រូវបាន ចោទប្រកាន់ ពីពាក្យបណ្តឹង កម្រិតព្រហ្មទណ្ឌ ដោយសារតែ នាងបាន បង្ហោះសារមួយ ជាមួយនឹង រូបសញ្ញា Emoji កាំបិត និងកាំភ្លើង ហាក់ដូចជា កំពុងណាត់ជួប នរណាម្នាក់ ដើម្បីបាញ់ ចាក់គ្នា។
រឿងនេះដែរ ត្រូវបានកើតឡើង នៅក្នុង Northern Virginia ក្នុងអនុវិទ្យាល័យ Sidney Lanier ខណៈពេលដែល សិស្សស្រីម្នាក់ (មិនបង្ហាញឈ្មោះ) បានធ្វើការ បង្ហោះសារ គំរាមមួយ នៅក្នុង បណ្តាញសង្គម Instagram ជាមួយនឹងពាក្យ ក៏ដូចជា រូបសញ្ញា Emoji ដ៏គួរអោយ ខ្លាចថា៖
មកទល់នឹងពេលនេះ គេនៅមិនទាន់ ដឹងច្បាស់ពី ដើមហេតុ នៅឡើយទេ ថាមកពីអ្វី ដែលធ្វើ អោយ ក្មេងស្រី អាយុ 12 ឆ្នាំម្នាក់នេះ ហ៊ានធ្វើ បែបនេះ តែនៅពេលនេះ គេគ្រាន់តែ ដឹងថា រូបនាងកំពុងប្រឈមមុខ នឹងតុលាការ ហើយក្រៅ ពីនេះ នៅមិនទាន់ បង្ហើបអោយ ដឹងទេ។
ប្រភព៖ ខេមបូ រីផត

នាយកប្រតិបត្តិ Nokia ថ្លែងទាំងទឹកភ្នែកថា ក្រុមហ៊ុនបរាជ័យ តែពួកគេមិនបាន ធ្វើអ្វីខុសនោះទេ!
ការបរាជ័យរបស់ក្រុមហ៊ុនទូរស័ព្ទ ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ NOKIA រហូតដល់លក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុន Microsoft វិញនោះ បានធ្វើឲ្យមហាជននៅតែមានការងឿងឆ្ងល់ និងចោទសួរថា តើបណ្តាអ្នកគ្រប់គ្រងអតីតក្រុមហ៊ុនយក្សមួយនេះ បានធ្វើអ្វីខុស រហូតដល់ក្រុមហ៊ុនដាំក្បាលដូចនេះ?
នៅក្នុងសន្និសីទមួយ ប្រកាសពីការផ្ទេរសិទ្ធិក្រុមហ៊ុន NOKIA ទៅឲ្យក្រុមហ៊ុន Microsoft នាយកប្រតិ្តបត្តិ NOKIA បានថ្លែងនូវពាក្យបញ្ចប់ថា៖ "ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនៅតែបរាជ័យ"។ ក្នុងពេលស្តាប់លឺ នាយកប្រត្តិបត្តិខាងលើថ្លែងដូចនេះ ក្រុមគណៈគ្រប់គ្រង ទាំងអស់របស់ក្រុមហ៊ុន NOKIA ក៏ដូចជាខ្លួនលោកផ្ទាល់ បានសម្រក់ទឹកភ្នែកព្រមគ្នាតែម្តង។
NOKIA គឺជាក្រុមហ៊ុនដែលគួរឲ្យគោរពមួយ ពួកគេមិនបានធ្វើអ្វីខុសនៅក្នុងមុខជំនួញរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា ពិភពលោកនេះ ហាក់ប្រែប្រួលលឿនពេក ហើយដៃគូប្រកួតប្រជែង របស់ពួកគេគឺមានកំលាំងខ្លាំងសម្បើមថែមទៀត។ ក្រុមហ៊ុននេះមិនត្រឹមតែ បាត់បង់ឱកាសក្នុងការរៀនសូត្រ ការផ្លាស់ប្តូរ និងការរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបាត់បង់ឱកាសសម្រាប់ បន្តជីវិតអាជីវកម្មរបស់ពួកគេតែម្តង។
ជាការពិតណាស់ ករណីខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញថា នៅក្នុងអាជីវកម្ម ប្រសិនបើអ្នកពុំមានការផ្លាស់ប្តូរនោះទេ អ្នកនឹងបាត់បង់សិទ្ធិជាបេក្ខភាព នៃការប្រកួតប្រជែងតែម្តង។ វាមិនមែនជាការធ្វើខុសនោះទេ ប្រសិនបើអ្នកមិនបានរៀនសូត្រ និងទទួលយកអ្វីថ្មី ប៉ុន្តែប្រសិនបើផ្នត់គំនិតរបស់អ្នក មិនអាចដើរតាមទាន់ នូវពេលវេលា ឲ្យបានសមស្របនោះទេ អ្នកនឹងត្រូវគេដកចេញ ពីផ្លូវនោះតែម្តង៕
ប្រភព៖ ខ្មែរឡូត