ពិត​ជា​ស្អាត! Galaxy S7 និង S7 Edge រចនា​ពី​មាស​ដ៏​ប្រណិត ដែល​មើល​ទៅ​ទាក់​ភ្នែក​មែន​ទែន ហើយ​កាន់​តែ​ថ្លៃ​ថ្នូរ​និង​រឹង​មាំទៀត

ក្រុមហ៊ុនមួយដែល នៅឯចក្រភព អង់គ្លេសបាន សហការ ជាមួយនឹង ក្រុមហ៊ុនកូរ៉េ ខាងត្បូងដើម្បីនាំ មកជូន នូវស្មាតហ្វូន កំពូលៗ ពីរម៉ូឌែល ធ្វើពី មាសសុទ្ធ។ នៅក្នុង ព្រឹត្តិការណ៍ ដ៏ធំនៅឯ ទីក្រុង បាសេឡូណា កាលពី ចុងខែកុម្ភៈ នេះបានធ្វើ ឱ្យកក្រើកដល់ ពីភព បច្ចេកវិទ្យាជាមួយនឹង ប្រភេទ ស្មាតហ្វូន ទំនើបៗ ជាច្រើន ម៉ូឌែល។ ក្នុងនោះរួម មានកំពូល ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge របស់ក្រុមហ៊ុន Samsung ផងដែរ។


បន្ទាប់ពីបានអង្រួនអារម្មណ៍ របស់មហាជនរួច ក្រុមហ៊ុនបាន ប្រកាស ថាពួកគេ នឹងចាប់ផ្តើមដាក់ លក់ម៉ូឌែល ខាងលើ នៅថ្ងៃទី 11 ខែមិនានេះ។ ក្រុមហ៊ុន Truly Exquisite ដែលមានទីតាំង នៅឯ ចក្រភព អង់គ្លេស ដែលជា ក្រុមហ៊ុន ជំនាញខាងរចនា គ្រឿងមាស ប្លាទីន ក៏មានចំណាប់អារម្មណ៍ ចង់សហការ ជាមួយ Samsung ដែរ។ កិច្ចសហការនេះ គឺដើម្បីនាំមក ជូននូវទូរស័ព្ទ ម៉ូឌែល Galaxy S7 និង S7 Edge ដែលរចនា ស្រោបមាស ដ៏ប្រណិត។ វានឹងត្រូវបាន រចនាស្រោបដោយ មាសពីរ កម្រិតគឺ 24K និង 18K (Rose Gold) និង ប្រភេទប្លាទីន កម្រិត 14K។ ឥឡូវនេះអ្នក អាចធ្វើការ ទិញវា តាមរយៈ Online បានឫ ក៏ចូល ទៅកាន់ គេហទំព័រ របស់ក្រុមហ៊ុន ក៏បាន ដោយគ្រាន់តែ ចុចត្រង់នេះ។ ប៉ុន្តែវាតម្រូវ ឱ្យអ្នក ចំណាយ ខ្ទង់ពាន់ដុល្លារ ឯណោះ ដោយម៉ូឌែល ដែលស្រោប ដោយមាស កម្រិត 18K មានតម្លៃ ដល់ទៅ $2,340 ។ ហើយអ្នកនឹង ត្រូវរង់ចាំ រហូតដល់ដើម ខែមេសា ដើម្បីទទួល បានវា។ ក្រុមហ៊ុនក៏បាន បញ្ជាក់ផងដែរ ថាអមមក ជាមួយនឹង ទូរស័ព្ទ នោះ អតិថិជន ក៏ទទួល បាននូវ ប្រអប់ប្រណិត មួយ Samsung VR មួយ និង ឆ្នាំសាកថ្ម ឥតខ្សែ (Wireless Charger) មួយផងដែរ។


ត្បិតថាតម្លៃរបស់វា ដូចជាខ្ពស់ បន្តិចប៉ុន្តែ វាអាច បង្ហាញពី ភាពថ្លៃថ្នូរនិង ស៊ីវីល័យ របស់ អ្នកបាន យ៉ាងច្បាស់។ ហើយប្រសិបបើ អ្នកមាន វានៅក្នុង ដៃនោះ អ្នកប្រហែលជា នឹងទាក់ ទាញក្រសែ ភ្នែករបស់ អ្នកដទៃ ឱ្យក្រឡេក មើលអ្នក មិនខាន។ ប្រិយមិត្ត យល់ យ៉ាងណាចំពោះម៉ូឌែល ខាងលើនេះ? តើប្រិយមិត្ត ហ៊ាន ទិញវា និងហ៊ាន ប្រើវាអត់?

ប្រភព៖ ខេមបូរីផត
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team