អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ​ថា កុំព្យូទ័រ​ពី​ដំបូង​ឡើយ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ្វី ហើយ​មក​ដល់​សព្វ​មាន​អាយុ​កាល​ប៉ុន្មាន​ហើយ?

សម្រាប់ មិត្តអ្នកអានគ្រប់រូប ដែល​តែង​តែ ប្រើ​ប្រាស់​កុំព្យូទ័រ ជា​ប្រចាំ​ថ្ងៃ មាន​ដឹង​ទេ​ថា កុំព្យូទ័រ​ដំណើរ​ការ​ប្រព័ន្ធ​អ្វី កាល​ពី​ដំបូង​ឡើយ ហើយ​ក៏​ប្រហែល ជា​មាន​ចំនួន​អ្នក​ដឹង តិច​តួច​ណាស់ ដែល​បានដឹងពី កុំព្យូទ័រ​កាលពី ជំនាន់មុន។ មកដល់ពេលនេះ ក្រុមហ៊ុន Microsoft បានរំលឹក ពីអតីតកាល ដល់ការ​បង្កើត Windows ជាលើកដំបូងគឺ Windows 95 ដែលបានបញ្ចេញ នឹងដាក់អោយ ប្រើប្រាស់នៅទូទាំង​ពិភព​លោក តាំងពីថ្ងៃទី 24 សីហា 1995 ដោយមានការផលិត ឡើងរបស់លោក Jay Leno, លោក Bill Gates និងសមាជិកផ្នែក develop ដទៃទៀត។
Windows 95 គិតមកដល់ សព្វថ្ងៃមានអាយុ 20 ឆ្នាំហើយ ដែលបានផ្លាស់ប្តូរ ពិភពលោកទាំងមូល និង​មនុស្ស​ជាច្រើន អោយបាន ប្រើប្រាស់ នូវបច្ចេកវិទ្យា ដើម្បីទទួលបាន បទពិសោធន៍ ក៏ដូចជា ចំនេះដឹង​ផ្សេងៗ ទាក់ទិននឹងវា។ ហើយ Windows 95 មិនដូច Windows នៅពេលនេះទេ គ្រាន់តែមាន ដំណើរ​ការ 486 processors, IDE ឫ SCSI hard drives, double- speed CD-ROMs និង Sound Blaster audio cards តែប៉ុណ្ណោះ។ ក្រៅពីនេះ Microsoft បានបន្ថែមទ្រង់ទ្រាយថ្មី ថែមទៀត ដើម្បីងាយ​ស្រួល​ក្នុង​​ការស្វែង រកអ្វីមួយ មានដូចជា Start button, menu និង task bar ជាដើម។ ហើយ Windows 95 មានក្រាហ្វិចដំបូង Windows 3.1 ជាប្រភេទ MS-DOS ដែលមានលក្ខណៈ ស្រដៀងក្រាហ្វិច Macintosh និង OS/2។

Windows 95 កាលពីជំនាន់នោះ បានភ្ជាប់ជាមួយ បណ្តាញ MSN ហើយវា ដំណើរការទៅបាន ដោយ​មាន​ការ ចុះឈ្មោះ email, chat rooms, newsgroups និង WWW សំរាប់ភ្ជាប់ទើប ដំណើរការបាន ហើយ​មកទល់ ពេលនេះ សេវាកម្មនេះក៏មាននៅក្នុង apps និង browser ផងដែរ ប៉ុន្តែ ឥលូវមាន ចំនួន​អ្នក​ប្រើ​ប្រាស់ តិចតួចខ្លាំងណាស់។
ទោះជាយ៉ាងណាក្តី Windows 95 ពិតជាប្រព័ន្ធដ៏ទំនើប អស្ចារ្យ ខ្លាំងជាទីបំផុត និងជាគោលដៅសំខាន់ ដែល​មានវត្តមាន របស់វានៅភពផែនដី យើងនេះ ប្រសិនជា គ្មានវាទេយើង ក៏មិនមានការប្រើប្រាស់
បច្ចេក​វិទ្យា មកដល់ សព្វថ្ងៃនេះដែរ។


រីករាយទស្សនា វីដេអូពី ភាពជោគជ័យ និងដំណើរការ របស់ Windows ជំនាន់ 95៖

ប្រភព៖ ខេមបូ រីផត
© 2015 V-Report.com - ALL RIGHTS RESERVED
Designed By V-Report Team